ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Xperia XA1 មាន​លក់​ជា​ផ្លូវ​ការ ជាមួយ​នឹង​តម្លៃ​ធូរ​ថ្លៃ​ជាង​ទីផ្សារ​ស្រុកក្រៅ

Xperia XA1 មាន​លក់​ជា​ផ្លូវ​ការ ជាមួយ​នឹង​តម្លៃ​ធូរ​ថ្លៃ​ជាង​ទីផ្សារ​ស្រុកក្រៅ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅដើមឆ្នាំ ២០១៧ នេះ Sony បានបញ្ចេញស្មាតហ្វូន របស់ខ្លួនដល់ទៅ ៥ ស៊េរី ដែរដើម្បីប្រជែង ជាមួយនឹង ក្រុមហ៊ុនដទៃ ក្នុងនោះស្មាតហ្វូន ដែលលេចធ្លោ ជាងគេនោះ គឺ Xperia XZ Premium ដែលវាមាន អេក្រង់កម្រិត 4K និងកម្លាំងម៉ាស៊ីន ស្ថិតនៅលំដាប់ កំពូល ហើយបន្ទាប់ពី XZ Premium គឺជា XZs ដែលវាជាកំណែអាប់ដេត ថ្មីពី XZ ហើយវាមាន ដាក់លក់ នៅស្រុក យើងហើយ កាលពីមុនចូលឆ្នាំ ខ្មែរកន្លង ទៅនេះ។  ហើយសម្រាប់ ថ្ងៃនេះវិញ ស្មាតហ្វូនធុនមធ្យម រប​ស់ក្រុមហ៊ុនជប៉ុន មួយនេះ គឺ Xperia XA1 ចាប់ផ្ដើមមាន ដាក់លក់ នៅស្រុកយើង ហើយជាមួយនឹង តម្លៃធូរថ្លៃជាងស្រុក ក្រៅច្រើន។

XA1 Final 1000x150 copy Cambo Report1000px x 150px

Xperia XA1 ខ្ចប់មកជាមួយនឹងកំលាំងម៉ាស៊ីនល្អបង្គួរមួយ ដែលអាចបំពេញ តម្រូវការអ្នក ដែលមានថវិកា ក្រោម $300។ រចនាបថរបស់វា នៅរក្សាទំរង់ ស្រដៀងនឹង XA ដែរ ដោយគែម របស់វាសងខាង គឺខ្លី មែនទែន។  វាមាន អេក្រង់ទំហំ 5 អ៊ីញ ប្រភេទ IPS LCD កម្រិត HD ក្រាលដោយ កញ្ចក់ការពារ Scratch Resistant Glass, បំពាក់មកជាមួយ នឹងបន្ទះឈីប Mediatek MT6757 Helio P20 ប្រភេទ Octa-core មាន Ram ទំហំ 3GB អមដោយអង្គ ផ្ទុកទិន្នន័យ  32GB និងមាន ថ្មទំហំ 2300mAh ។ វាដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ ជំនាន់ក្រោយ Android Nougat 7.0 ហើយវា បំពាក់មក ជាមួយនឹង កាមេរ៉ាទំហំធំ ដោយខាងក្រោយ ទំហំ 23 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល។ ចំពោះបទពិសោធន៍ នៃការប្រើប្រាស់ ក៏ដូចជា សមត្ថភាពរបស់វា ខេមបូ នឹងធ្វើតេស្ដ ហើយនឹងបង្ហាញ ជាវីដេអូជូន អ្នកទាំងអស់គ្នា ក្នុងពេល ឆាប់ៗនេះ។

111

Xperia XA1 មានដាក់លក់នៅលើទីផ្សារ ប្រទេសកម្ពុជាយើង ជាមួយនឹងតម្លៃ $279 ខណៈ តម្លៃនៅលើទីផ្សារ ស្រុកក្រៅគឺថ្លៃ ជាងរហូតដល់ ពីចន្លោះ 300$ ទៅ 330$ ឯណោះ។ សម្រាប់លក្ខណៈ សម្បត្តិប៉ុណ្ណោះ ធៀបជាមួយនឹង តម្លៃរបស់វា អាចនិយាយបានថា វាសាកសម សម្រាប់ស្មាតហ្វូន ដែលផលិតឡើង ដោយក្រុមហ៊ុន ជប៉ុនមួយនេះហើយ។

យើងអាចរកទិញ Xperia XA1 នេះបាននៅតាមបណ្តាហាង​ ៖

  • សុខលី​
  • គួងអ៊ី
  • ហាក់សែ​
  • ធានា​
  • អានឆែ​
  • បាយ័ន​
  • អង្គរមាស​
  • The V Store
  • ពិសិដ្ធផ្សារដេប៉ូ​
  • ម៉ីហ្វូនសប​
  • ស៊ុនស៊ីមិចកូ​
  • Kfour
  • ណូជីម៉ា​
  • សុខាសុរិយា​
  • អប្សារា​
  • ស៊ីណាអាស៊ានសៀមរាប​
  • គីអូនសៀមរាប​
  • តារាសៀមរាប​
  • សុវណ្ណពីរ​ បាត់ដំបង
  • សុវណ្ណបីបាត់ដំបង​
  • វ៉ាងពិសិដ្ឋបាត់ដំបង​
  • ហ៊ឹម​ ហ៊​ បាត់ដំបង
  • ធាន​ សេង​ បាត់ដំបង
  • ម៉ៃគីមហុងប៉ោយបែត​
  • ឆៃវីរះយុទ្ធប៉ោយប៉ែត​
  • ហោប៊ុនហេង​កំពង់សោម
  • ហោប៊ុនហុងកំពង់សោម​
  • តាយឈាង​ កំពង់ស្ពឺ​
  • ថាវីតាកែវ​
  • ធីបញ្ញាពេជ្រ​ កំពត
  • រតនាកំពត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Nara
  • 10:41 AM, 21 April
  • ប្រភព: Sony Mobile
  • Tag: Lifestyle