ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    បើ Samsung ជាប់​កុង​ត្រា​លក់​អេក្រង់ OLED អោយ Apple ទៅ​ហើយ អញ្ចឹង​អ្នក​ណា​លក់​អោយ Google?

បើ Samsung ជាប់​កុង​ត្រា​លក់​អេក្រង់ OLED អោយ Apple ទៅ​ហើយ អញ្ចឹង​អ្នក​ណា​លក់​អោយ Google?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Google ក៏ជាអតិថិជន របស់ Samsung​ ដែរ ដោយស្មាតហ្វូន Google Pixel ជាស្មាតហ្វូន ​ស៊េរីថ្មី របស់ Google នោះ ក៏បានប្រើ ប្រាស់​អេក្រង់ OLED​ របស់ Samsung ផងដែរ។ ប៉ុន្តែ កាលពីពេល ថ្មីៗនេះ Samsung បានជាប់ កុងត្រា 2​ ឆ្នាំ ជាមួយ Apple​ ដោយក្នុង រយៈពេល 2 ឆ្នាំនេះ Samsung មានសិទ្ធិ លក់ អេក្រង់ OLED អោយ Apple តែមួយគត់។

cover Final 1000x150 copy

អញ្ចឹងហើយ Google បានអេក្រង់ ឯណាសម្រាប់ ចេញជាមួយ កំពូលស្មាតហ្វូន ស៊េរីក្រោយទៀត របស់ខ្លួន? ដូច្នេះដោយ យោងតាម ពត៌មានថ្មីៗ នេះក្រុមហ៊ុន Google បានងាកទៅរក ក្រុមហ៊ុន នៅកូរ៉េ មួយទៀត ហើយ គឺ LG​។ ក្រុមហ៊ុន LG ក៏មានអេក្រង់ OLED ដែរ ហាក់បីដូចជា  Google​ មានសង្ឃឹម វិញហើយ ដោយ Google បានធ្វើការ ទិញ អេក្រង់ OLED​ សម្រាប់ Google Pixel 2  ក្នុងតម្លៃ 800 លានដុលារ។ ប៉ុន្តែយោង ​តាមប្រភព បានអោយដឹងថា ក្រុមហ៊ុន LG មិនទាន់សម្រេចចិត្ត និងលក់អោយ នៅឡើយ នោះទេ។

pic 0 pic 1

Google ច្បាស់ជាគ្មានជម្រើស ទៀតទេ ប្រសិន បើ LG មិនលក់ អោយនោះ ប៉ុន្តែ ក៏មិនប្រាកដ ថា LG មិនលក់ អោយដែរ គ្រាន់តែ​ ក្រុមហ៊ុន មួយនេះកំពុង ស្ថិតក្នុង ការពិចារណា សិនប៉ុណ្ណោះ។

 ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 10:52 AM, 13 April
  • ប្រភព: Phone Arena
  • Tag: Lifestyle