ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    លា​ហើយ Windows Vista ដែល​គ្មាន​អ្នក​ប្រើប្រាស់!

លា​ហើយ Windows Vista ដែល​គ្មាន​អ្នក​ប្រើប្រាស់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Windows ដែលលាចាកលោកមានច្រើន គ្រាន់បើដែរ ដូចជា Windows 95, 98, 2000 និង XP ក៏ដូចជា Windows មួយចំនួនផ្សេងទៀត ជាពពួក Server! ក្នុងនោះ Vista ជាប្រព័ន្ធប្រតិបត្តិការ ធំ ហើយល្បី មួយផងដែរ កាលពី 10 ឆ្នាំមុននោះ បានឈានដល់ថ្ងៃ អវសាន របស់ខ្លួនហើយ នៅថ្ងៃទី 12 ខែមេសា ឆ្នាំ 2017 នេះ។ ការលាចាក លោករបស់ Windows Vista នេះមានន័យថា ក្រុមហ៊ុន Microsoft នឹងឈប់ ធ្វើការផ្គត់ផ្គង់ (Support) ទៅលើប្រព័ន្ធ ប្រតិបត្តិការ ទាំងមូលហើយ!

1 Final 1000x150 copy

ការឈប់ផ្គត់ផ្គង់ទៅដល់ Windows Vista មានន័យថា Microsoft នឹងឈប់ធ្វើការ បញ្ចេញកំណែ Update ទៅលើប្រព័ន្ធ សុវត្ថិភាពរបស់ Windows ទៀតហើយ រួមទាំងជួសជុល បញ្ហាក្ដៅៗ កំពុងតែជួបប្រទះ ទៀតហើយ ពិសេសគ្មានការ ផ្គត់ផ្គង់ទៅលើការ Support ផ្នែក Online ផងដែរ រីឯកម្មវិធីចេញ ថ្មីៗរបស់ Microsoft ក៏អត់អាច ប្រើជាមួយ Windows Vista បានដែរ គឺចប់ត្រឹមហ្នឹង។ យ៉ាងណា ក៏ដោយ សម្រាប់ម៉ាស៊ីន ដែលកំពុង ដំណើរការដោយ Windows Vista នៅតែអាចប្រើប្រាស់ និងដំណើរការ Windows នេះបានដូចសព្វ មួយដងអញ្ចឹង គ្មានចោទជា បញ្ហាអ្វីឡើយ គ្រាន់តែថា កុំព្យូទ័ររបស់អ្នក នឹងពុំមាន សុវត្ថិភាពចាប់ពី ថ្ងៃនេះតទៅ ទោះបី Microsoft ដឹងថា មានការ Hack ឬបំបែកប្រព័ន្ធ សុវត្ថិភាពរបស់ Windows ក៏ដោយ ព្រោះគ្មានការ Update ថ្មីៗសម្រាប់ Vista ទៀតនោះទេ។

2

បន្ទាប់ពី Vista ចូលនិវត្តន៍តើ Windows ណាទៅ ដែលត្រៀមដល់ថ្ងៃ អវសានរបស់ខ្លួន? ប្រាកដណាស់ គឺ Windows 7 ដោយប្រភព ពត៌មានបាន បញ្ជាក់ថា Microsoft នៅតែបន្ត Update និងកែប្រែ ក៏ដូចជាពង្រឹង ប្រព័ន្ធសុវត្ថិភាព Windows 7 របស់ខ្លួនដដែល ហើយអាចនឹងបញ្ឈប់ នៅខែមករា ឆ្នាំ 2020 ខាងមុខ នេះឯង។ សម្រាប់ Windows 8​ និង 8.1 នឹងដេញទៅតាម ឆ្នាំជា បន្តបន្ទាប់!!!!

 ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:02 PM, 12 April
  • ប្រភព: Slash Gear
  • Tag: Lifestyle