ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ក្រុមហ៊ុន Asus រៀប​ចំ​ប្រូម៉ូសិន​ពិសេស ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ខាង​មុខនេះ!

ក្រុមហ៊ុន Asus រៀប​ចំ​ប្រូម៉ូសិន​ពិសេស ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ខាង​មុខនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដើម្បីជាចូលរួម អបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ ក្រុមហ៊ុន ASUS ធ្វើការរៀបចំកម្មវិធី ប្រូម៉ូសិន យ៉ាងពិសេស មិនថា តម្លៃ និងកាដូ នោះទេទៅលើ ទូរសព្ទ័ដៃ ASUS ZenFone 3 របស់ខ្លួន នៅគ្រប់ហាង លក់ទូរសព្ទ័ដៃ ក្នុងប្រទេសកម្គុជា។ ចំពោះម៉ូឌែល ដែលមាន ប្រូម៉ូសិនពិសេស  មាន ដូចជា ZenFone 3 ទំហំអេក្រង់ 5.2 អ៊ីញ និង 5.5 អ៊ីញ ចំណែកឯសេរី ZenFone 3 Max ក៏មានថែមកាដូ យ៉ាងច្រើន ផងដែរ ។

Coverr Final 1000x150 copy

គួរបញ្ជាក់ផងដែរថា ZenFone 3 ដែលមានអេក្រង់ 5.2 អ៊ីញ បានធ្វើការបញ្ចុះតម្លៃ យ៉ាងពិសេស ដោយ៖

  • ពី 320 ដុល្លារ មកនៅត្រឹមតែ 299ដុល្លារ ចំពោះម៉ូឌែល ដែលមាន អង្គផ្ទុកទិន្នន័យ (ROM) ក្នុងម៉ាស៊ីន 32GB និងអង្គចងចាំ (RAM) 3GB
  • ហើយប្រសិនបើ អ្នកចង់បាន ម៉ូឌែលដែលមាន អង្គផ្ទុកទិន្នន័យ (ROM) ក្នុងម៉ាស៊ីន 64GB និងអង្គចងចាំ (RAM) 4GB រឹតតែពិសេស ដោយមាន ការបញ្ចុះតម្លៃពី 340 ដុល្លារ មកត្រឹមតែ 319 ដុល្លារ។
  • សម្រាប់ម៉ូឌែល ZenFone 3 ដែលមានអេក្រង់ 5.5 អ៊ីញវិញ ជាមួយតម្លៃ 360 ដុល្លារ និង ZenFone 3 Max ជាមួយនិងតម្លៃ 215 ដុល្លារ ក៏មានប្រូម៉ូសិន យ៉ាងពិសេស ផងដែរ គឺរាល់ពេល ដែលអតិថិជន ធ្វើការជាវ ទូរសព្ទ័ដៃ ពីរប្រភេទនេះ មិនថាម៉ូឌែលមួយណា នោះឡើយ អ្នកនឹងបាន ទទួលកាដូ ចំនួន 9 មុខភ្ជាប់ជាមួយ ដែលមានដូចជា ស្រ្គីនការពារ អេក្រង់ (Screen Protector) ស្រោមទូរសព្ទ័ កាបូបស្ពាយ ASUS បន្តោង I-Ring ដងសម្រាប់ Selfie ដបទឹក ASUS សំរាប់ដាក់ទឹកតែ ជើងទម្រ U-Stand ខ្សែសាកប្រភេទ C និងឧបករណ៍ បំភ្លឺភ្លើង LED ។

1 2

 

ដូចនេះ កុំអោយឱកាស ដ៏ល្អនេះ រំលងផុតទៅ អ្នកទាំងអស់គ្នា អាចធ្វើការ ជាវផ្ទាល់ពី បណ្តាហាងលក់ទូរសព្ទ័ ទាំងអស់ ក្នុងប្រទេស កម្ពុជាបាន ដើម្បីទទួលបាន នូវតម្លៃ យ៉ាងពិសេស ហើយមានកាដូ បន្ថែម ជូនយ៉ាងច្រើន ទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 8:15 AM, 08 April
  • ប្រភព: Asus Cambodia
  • Tag: Lifestyle