ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Apple និង Samsung បាន​ចុះ​កុង​ត្រា​ជាមួយ​គ្នា 2 ឆ្នាំ នៃ​ការ​ផ្ដល់​អេក្រង់ OLED តម្លៃ​ខ្ទង់​រាប់​ពាន់​លាន​ដុល្លារ

Apple និង Samsung បាន​ចុះ​កុង​ត្រា​ជាមួយ​គ្នា 2 ឆ្នាំ នៃ​ការ​ផ្ដល់​អេក្រង់ OLED តម្លៃ​ខ្ទង់​រាប់​ពាន់​លាន​ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះមិនមែនជាលើកទីមួយទេ ដែលយើងត្រូវ ភ្ញាក់ផ្អើល នោះ បើ Apple ទិញគ្រឿងគ្រៅ​ ដើម្បី​ផលិត ស្មាតហ្វូន របស់ខ្លួនមួយៗ រាល់ដង ហើយដែលគ្រឿង បន្លាស់ទាំងនោះ រួមមាន អេក្រង់ និងបន្ទះឈីប ជាដើម។ យើងខ្ញុំក៏ធ្លាប់ រាយការណ៍ ផងដែរ កាលពីប៉ុន្មានថ្ងៃ កន្លងមក នេះ ដោយ Apple ទើបតែ បានកុម្ម៉ង់ទិញ អេក្រង់ OLED ពី Samsung ចំនួន 70 លាន អីឡូវនេះបាន ចុះកុងត្រា រួចរាល់ហើយ​ ដោយតាមប្រភព ​ជាច្រើនបាន រាយការណ៍មក។ ក្នុងការ ចុះកុងត្រានេះ មានរយៈពេលពីរ ឆ្នាំឯណោះ សម្រាប់ ការផលិត​អេក្រង់ OLED របស់ Samsung អោយ Apple ។

Men pose with Samsung Galaxy S3 and iPhone 4 smartphones in photo illustration in Zenica Final 1000x150 copy

សម្រាប់ ការផលិត នៃកុងត្រា នេះ គឺតម្រូវ អោយ Samsung លក់ តែអេក្រង់ OLED អោយ Apple តែមួយគត់ ចំពោះចំនួន អេក្រង់ដែល Samsung អាចផ្ដល់ទៅរួច ក្នុងរយៈពេល 2 ឆ្នាំនោះគឺ ចន្លោះពី 70 លាន ទៅ 92 លាន ឯណោះ ហើយតម្លៃ នៃការចុះកុងត្រា នោះគឺ Apple ផ្ដល់ជូន 9 ពាន់លានដុល្លារ អោយ Samsung។ ជាងនេះទៅទៀ គេសង្ស័យថា អេក្រង់ ដែល Apple កុម្ម៉ង់ទាំង នោះគឺ អាច នឹងដាក់ ជាមួយនឹង iPhone ស៊េរី​ក្រោយ ប្រចាំឆ្នាំនេះ ទៀតផង គឺ iPhone 8 ហើយវាអាចនឹង មានតម្លៃ ថ្លៃដល់ទៅ 1000 ដុល្លារជាង ទៀតផង។ នេះគ្រាន់ជាទិន្នន័យ ប៉ាន់ស្មានសិននោះទេ ដោយ Apple លើកនេះ ចង់វ៉ៃលុក ទីផ្សារ ស្មាតហ្វូន កាន់តែខ្លាំង ហើយមើលទៅ បើលេងសុទ្ធតែ កុម្ម៉ង់ អេក្រង់ល្អ ច្បាស់យ៉ាង នេះនោះ។

pic 1

សរុបសេចក្ដីមក នេះជារឿងល្អ មួយផងដែរ សម្រាប់​ការ ផ្លាស់ប្ដូរ ប្រវត្តិសាស្រ្ត ថ្មី ប្រសិនបើការ ទិញ អេក្រង់ OLED នេះមក បំពាក់ជាមួយនឹង iPhone ស៊េរីថ្មីនោះ  ប្រហែលជា iPhone 8 ស៊េរីក្រោយ អាចមានអេក្រង់ កោងផង ក៏ថាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:06 PM, 07 April
  • ប្រភព: Phone Arena
  • Tag: Lifestyle