ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ច្បាប់​ថ្មី​របស់ YouTube ការពារ​និង​បិទ​ផ្លូវ​ជន​ខិល​ខូច ដែល​លួច​យក​វីដេអូ​គេ​ទៅ​បង្ហោះត!

ច្បាប់​ថ្មី​របស់ YouTube ការពារ​និង​បិទ​ផ្លូវ​ជន​ខិល​ខូច ដែល​លួច​យក​វីដេអូ​គេ​ទៅ​បង្ហោះត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចប្រិយមិត្តអ្នកអានបានដឹងអញ្ចឹង YouTube​ គឺជាគេហទំព័រកំសាន្ត ដែលប្រមូលផ្ដុំ ទៅដោយ វីដេអូរាប់រយលាន ទៅតាមប្រភេទ របស់វា ដោយមានអ្នក ចូលមើលរាប់សិប លាននាក់ជា រៀងរាល់ថ្ងៃ ហើយក៏មាន Channel ជាច្រើនបាន កំពុងខិតខំ ផលិតវីដេអូ ដើម្បីបំរើទៅដល់ អ្នកគាំទ្ររបស់ ខ្លួនផងដែរ។ ក្នុងនោះយ៉ាង ណាក៏ដោយ ក៏មានជនខិលខូច ឬយើងអាចនិយាយ បានថា អ្នកកាន់ Channel ដែលលួចយក វីដេអូរបស់ អ្នកដទៃ មកបង្ហោះ ដើម្បីរកប្រាក់តាម YouTube ទៀតផង ជារឿងមួយ ស្មុកស្មាញ ហើយក៏ រញ៉េរញ៉ៃដែរ ព្រោះវាពិតជា ពិបាកគ្រប់គ្រង ដោយហេតុថា មួយថ្ងៃៗវីដេអូ ថ្មីៗតែងបង្ហោះ ដូច្នេះការលួចយក វីដេអូគេមក បង្ហោះបន្ថែម គឺជារឿងមួយ ដែលពិបាក ទប់ស្កាត់ មែនទែន។

1 Final 1000x150 copy

បញ្ហានេះមិនមែនជារឿងថ្មីនោះទេ វាគឺជារឿងយិនស៊ិន ទៅហើយ គឺចាប់ផ្ដើម តាំងពីឆ្នាំ 2007 មកម៉្លេះ រហូតដល់ពេល នេះគឺ 10 ឆ្នាំពេញ តែបញ្ហានៅតែ ពុំទាន់អាច ដោះស្រាយបាន តែ YouTube ក៏បានចេញដំណោះស្រាយ ជាច្រើន រួចមកហើយ ក្នុងអំឡុងពេល មួយទស្សវតន៍នេះ ធ្វើយ៉ាងណា បង្ការការលួច ចម្លងវីដេអូ និងស្ដាដៃ ម្ចាស់ដើម។ សម្រាប់ឆ្នាំ 2017 នេះ YouTube មានវិធានការ ក្ដៅគគុកមួយ ដើម្បីដេញ ជើងជនក្បាលខូច ទាំងនោះ តាមរយៈការ ធ្វើសេចក្ដីប្រកាស ផ្លូវការធំមួយទៀត ជុំវិញដំណើរការ និងការគ្រប់គ្រង វីដេអូក្នុង គេហទំព័រ YouTube ដើម្បីរក្សាផលប្រយោជន៍ ជូនទៅដល់ម្ចាស់ដើម ដែលបានខិតខំ ផលិតវីដេអូ។

2

សេចក្ដីប្រកាសនោះបានប្រាប់ទៅដល់ម្ចាស់ Channel ក្នុង YouTube ទាំងអស់ឲ្យបាន ដឹងថាគ្រប់ គណនី ដែលគ្រប់គ្រង Channel ហើយមាន វីដេអូទាំងអស់ នឹងអាចទទួលបាន ភាគរយនៃការ រកប្រាក់ចំនូល លុះត្រាតែ វីដេអូមួយនោះ ត្រូវបានគេចូល មើលចាប់ពី 10000 Views ឡើងទៅ ចាប់តាំងពីពេល វាបង្ហោះជា លើកដំបូង មានន័យថាបើ វីដេអូនោះមិនទាន់ បានគេចូល មើលដល់ 10000 Views ទេ គឺមិនអាចរកលុយ បានឡើយ។ ការធ្វើបែបនេះ គឺដើម្បី ស្វែងរក Channel ខិលខូចជាច្រើន ដែលតែងតែ លួចយកវីដេអូ គេទៅប្រើប្រាស់ រកលុយបន្ថែម មានន័យថា នៅពេលវីដេអូមួយ ត្រូវបានគេចូល មើលលើសពី 10000 ដងរួច ក្រុមការងារ YouTube នឹងធ្វើការ ពិនិត្យទៅលើ Channel នោះថា តើវាធ្លាប់ត្រូវ បានមានគេ Report ហើយឬនៅ ឬធ្លាប់មាន បញ្ហាអ្វីក៏អត់? បើធ្លាប់មាន ហើយត្រូវបាន រកឃើញថា ជា Channel ក្លែងក្លាយ បង្កើតឡើងសម្រាប់ រកលុយខុស ច្បាប់នោះ YouTube នឹងធ្វើការ Ban លុបចោល តែម្ដង។

3

គួរបញ្ជាក់បន្ថែមថា YouTube នឹងបញ្ចេញ មុខងារពិនិត្យ Channel ជាច្រើនឆាប់ៗ ខាងមុខនេះ ឯង សម្រាប់ជូន ជាកាដូ ទៅដល់ Channel លួចយកស្នាដៃគេ យកទៅបង្ហោះនា ពេលបច្ចុប្បន្ន ហើយក៏ជាដំណឹងល្អ ទៅដល់អ្នកផលិត វីដេអូផ្សេងៗ ទៀតដែរ ដែលចំនួនអ្នក លួចវីដេអូយក ទៅបង្ហោះ នឹងត្រូវកាត់បន្ថយ បន្តិចម្ដងៗ។ នេះគឺជាដំណឹងមួយ សម្រាប់មនុស្ស គ្រប់គ្នាទូទាំង ពិភពលោកតែម្ដង ដែលមាន Channel គ្រប់គ្រង ហើយតែងតែ កើបលុយតាម YouTube ដោយការចំនាយ ត្រូវបាន ចេញដោយ Google តែក៏ជាដំណឹង អាក្រក់សម្រាប់ជន មួយចំនួន ដែលចូលចិត្ត លួចគេ ដោយត្រៀម នឹងបាត់បង់ Channel នាពេល ដ៏ខ្លីឆាប់ៗ ខាងមុខ នេះឯង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:52 PM, 07 April
  • ប្រភព: YouTube
  • Tag: Lifestyle