ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    សេវាកម្ម​តាក់​ស៊ី​របស់ Uber ជិត​មាន​ប្រើ​ប្រាស់​នៅ​កម្ពុជា​យើងហើយ

សេវាកម្ម​តាក់​ស៊ី​របស់ Uber ជិត​មាន​ប្រើ​ប្រាស់​នៅ​កម្ពុជា​យើងហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តមួយចំនួនតូច ប្រាកដជាបានស្គាល់ រួចមកហើយ នូវកម្មវិធី​ Uber លើទូរស័ព្ទដៃ ដែលវាគឺជា យុគសម័យថ្មី នៃសេវាកម្ម តាក់ស៊ី ពោលនរណា ក៏អាច ក្លាយទៅជាអ្នក រត់តាក់ស៊ី បានដែរ ហើយយើងអាច ហៅតាក់ស៊ី មកយកពេល ណាក៏បាន នៅទីណា ក៏បាន។ វាមានភាព ពេញនិយមខ្ពស់ នៅតាមប្រទេស អភិវឌ្ឍន៍ធំៗ ដូចជានៅ សហរដ្ឋអាមេរិច ជាដើម ហើយក្រុមហ៊ុន ក៏បាន ធ្វើការពង្រីក ទីផ្សាររបស់ខ្លួន ទៅកាន់ប្រទេស ជាច្រើន ទូទាំង សកលលោក ហើយទីបំផុត វាបានមកដល់ ប្រទេសកម្ពុជាយើង ដែរហើយ។

1_cover Final 1000x150 copy

ដោយយោងទៅតាម ការចុះផ្សាយនៅក្នុងទំព័រ Facebook Page ជាផ្លូវការ របស់ក្រសួង សាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី 6 មេសា ម្សិលមិញនេះ បានបង្ហាញ អោយឃើញពី ជំនួបពិភាក្សា របស់តំណាង ក្រុមហ៊ុន Uber ជាមួយនឹង ឯកឧត្តមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល។ ការជួប ពិភាក្សានេះ ធ្វើឡើងក្នុង គោលបំណងពិភាក្សា និងសុំ កិច្ចអនុគ្រោះ ក្នុងការធ្វើការ ជាមួយដ្ឋាភិបាល កម្ពុជា ដោយប្រើប្រាស់ បច្ចេកវិទ្យាថ្មី ដើម្បីភ្ជាប់ទំនាក់ទំនង រវាងអ្នកបើកបរ ជាមួយនឹង អ្នកដំណើរ តាមរយៈកម្មវិធី ស្មាតហ្វូន។  ខាងរាជរដ្ឋាភិបាល កម្ពុជាវិញ ក៏បាន សម្តែងការគាំទ្រ ចំពោះក្រុមហ៊ុន និងបានសន្យា ធ្វើការជាមួយ គ្នានៅថ្ងៃមុខ ផងដែរ ព្រោះអី Uber នឹងជួយ អោយវិស័យ ដឹកជញ្ជូនមាន ភាពទំនើប និងងាយស្រួល ជាងមុន ហើយក៏បន្ថយ ការកក ស្ទះចរាចរណ៍ ផងដែរ។

2

អ្វីទៅជា Uber?

បើនិយាយអោយស្រួលស្តាប់ទៅ សេវាកម្ម Uber គឺដំណើការ ទៅដូចការ រត់ម៉ូតូឌុបអញ្ចឹង ពោលនរណាក៏អាច រត់ឌុបបាន ហើយអ្នកជិះអាច ហៅពេលណា ក៏បាន។ យ៉ាងណាមិញ វាទំនើបត្រង់ថា រាល់ការទំនាក់ទំនង និងប្រតិបត្តិនានា គឺធ្វើឡើងនៅលើ ទូរស័ព្ទដៃប៉ុណ្ណោះ។ ឧទាហរណ៍ថា អ្នកកំពុង តែនៅផ្សារ ទំនើប Aeon ហើយស្វែងរកឡាន សម្រាប់ជិះ ទៅផ្ទះនោះ អ្នកគ្រាន់តែបើក កម្មវិធី Uber ឡើង ហើយវា នឹងស្វែងរក អ្នករត់តាក់ស៊ី ណាដែល នៅម្តុំនោះ តាមរយៈប្រព័ន្ធ GPS។ អ្នកណាក៏អាច រត់ឌុប បានដែរ ប្រសិនបើអ្នកមាន ពេលទំនេរ រឺមួយចង់ធ្វើ ការងារនេះ ជាប់ជា ប្រចាំក៏បាន មិនមានកុងត្រា ការងារ ពិបាក រឺត្រូវ ហ្វឹកហាត់ អ្វីច្រើន នោះទេ។

UBERHowItWorks

តាមការប៉ាន់ស្មាន UBER អាចនឹងមាន ប្រើប្រាស់ជាផ្លូវការ នៅប្រទេសយើង នៅក្នុងពេល ដ៏ឆាប់នេះ តែវានៅបង្កប់នូវ មន្ទិលសង្ស័​យ ជាច្រើន នៅឡើយទេ។ ទីមួយនោះ តើវាអាចនឹង ប៉ះពាល់ទៅដល់ មុខរបរ ម៉ូតូឌុប រ៉ឺម៉ក កង់បី រឺតាក់ស៊ីដែលមាន ស្រាប់ដែររឺទេ? ណាមួយទៀត សេវាកម្មស្រដៀង គ្នានេះ តែខ្មែរជាអ្នក បង្កើត ក៏ខេមបូរីផត ឃើញមាន មួយ ទៅពីរដែរ ហើយតើវាអាច នឹងប៉ះពាល់ ខ្លាំងដែររឺទេ ចំពោះវត្តមាន UBER នេះ? ចម្លើយនេះគឺមាន តែស្ថិតនៅលើ តម្លៃ ទេថាតើ Uber នឹងយកថ្លៃខ្ពស់ រឺទាប បើប្រៀបធៀប ជាមួយ សេវាកម្មដឹកជញ្ជូន ដែលមាន ស្រាប់ហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 10:48 AM, 07 April
  • ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន
  • Tag: Lifestyle