ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    រង្វាន់​ធំ​មិន​ធ្លាប់​មាន​ពី Huawei ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ ឌូបៃ និង Huawei P10! (ចុះ​ឈ្មោះ​ហើយ​ឬនៅ)

រង្វាន់​ធំ​មិន​ធ្លាប់​មាន​ពី Huawei ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ ឌូបៃ និង Huawei P10! (ចុះ​ឈ្មោះ​ហើយ​ឬនៅ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រកាស ប្រធានបទក្តៅ ប្រចាំសប្តាហ៍ទីបី “Portrait” នៃកម្មវិធីប្រកួតថតរូប Huawei Pro Contest III ដើម្បីទទួលស្វាគមន៍ នូវវត្តមាន Huawei P10 & P10 Plus និង P10 Lite ក្នុងពេលដ៏ខ្លី ខាងមុខនេះ។ ជាមួយនឹង កម្មវិធីប្រកួត ថតរូបខ្នាតធំ ក្នុងសប្តាហ៍ទី ៣ “Portrait” របស់ Huawei នេះដែរ នឹងបើកទទួល រូបថតពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៧ ខែមិនា ឆ្នាំ ២០១៧ វេលាម៉ោង ១២ ថ្ងៃត្រង់។ ដូចនេះ សម្រាប់មិត្ត អ្នកអាន ដែលមាន ចំណាប់អារម្មណ៍ អាចចុះឈ្មោះ ដោយអនុវត្ត តាមជំហ៊ាន ខាងក្រោមបាន!

Cover Final 1000x150 copy

វិធីចុះឈ្មោះ និងចូលរួម ប្រកួត ទាំងបេក្ខជនចាស់ និងទើបចូលរួមថ្មី ត្រូវអនុវត្តទាំង ២ ជំហ៊ានខាងក្រោម ឲ្យបាន ត្រឹមត្រូវ៖

ជំហ៊ានទី ១ បង្ហោះរូបថតដែលដាក់ប្រកួត (រូបថតថតថ្មី និងត្រូវតាម ប្រធានបទ) នៅលើគណនី ហ្វេសប៊ុក របស់ខ្លួនជា Public និងដាក់ Hastag #oo #HUAWEIPseries #HUAWEIPROCONTEST

ជំហ៊ានទី ២៖ សូមចូលទៅកាន់វេបសាយ https://goo.gl/LFYbZr ដើម្បីបំពេញ ព័ត៌មានផ្សេងៗ!

***ល័ក្ខខ័ណ្ឌនៃការចូលរួមប្រកួត

  • ការចុះឈ្មោះ ធ្វើឡើងជារៀងរាល់សប្តាហ៍ រហូតដល់វគ្គ Star Of the Zone
  • ផលិតរូបដោយប្រើស្មាតហ្វូនគ្រប់ម៉ាកសញ្ញា (All Smart Phone Brands) លើកលែងតែ វគ្គ Semi Final/Smart Phone Photographer All Stars និង Final
  • ក្រុមហ៊ុនរក្សាសិទ្ធិ ក្នុងការកែប្រែល័ក្ខខ័ណ្ឌនានា ដោយមិនចាំបាច់ ជូនដំណឹង ជាមុន
    វគ្គតារា ប្រចំាតំបន់ (Star Of the Zone)
    – បេក្ខជនដែលរស់នៅក្នុងខេត្ត និងតំបន់ដែលប្រារព្ធកម្មវិធី ប្រកួតវគ្គនេះ តម្រូវអោយ ប្រើប្រាស់ ស្មាតហ្វូន Huawei សំរាប់ផលិតរូបភាព

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ:

– បេក្ខជនដែលជាប់វគ្គជម្រុះមកដល់វគ្គនេះ តម្រូវអោយប្រើប្រាស់ ស្មាតហ្វូន Huawei
– រង្វាន់វគ្គតារាប្រចំាតំបន់ (Star Of the Zone) និង Semi Final/Smart Phone Photographer All Stars, នឹងរៀបចំនៅតាម បណ្តាខេត្តធំៗ ដោយមានរង្វាន់ ជាពិសេសៗ
– រង្វាន់ Final : ឈ្នះរង្វាន់ធំដំណើរកំសាន្តទៅឌូបៃ (លេខមួយ), Huawei P10 (លេខពីរ), Huawei P10 Lite (លេខបី) និងលិខិត សសើរមួយម្នាក់។

បេក្ខជនទាំងអស់ដែលចាប់អារម្មណ៍ចង់ចូលរួមការ ប្រកួតថតរូប ដ៏ពិសេស មួយនេះ អាចចូលទៅទទួល យកព័ត៌មាន លំអិតតាមរយៈ Facebook Page: Huawei Mobile (KH) និង Group: Huawei Smart Phone Photography Academy។

 

1

ឆ្លៀតក្នុងឱកាស នេះដែរ លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា៖ “កម្មវិធីថតរូប Huawei Pro Contest III មានរយៈពេល 11 សប្តាហ៍ ធ្វើឡើងជាពិសេស សម្រាប់អតិថិជន និងអ្នកគាំទ្រ ដែលតែងតែជឿជាក់ ទៅលើស្មាតហ្វូន របស់ Huawei គ្រប់ម៉ូដែល។

គួររំលឹកថា សប្តាហ៍ទី១ ប្រធានបទ “៨ មីនា” មានអ្នកចូលរួម ប្រមាណជាង ៨០ នាក់ ហើយសម្រាប់ សប្តាហ៍ទី ២ គឺ “Wide Aperture” ហើយសម្រាប់ សប្តាហ៍ទីបីនេះ ត្រូវបានរំពឹងទុកថា នឹងមានចូលរួម កាន់តែច្រើនៗ។

លោក យុទ្ធូ បានបន្ថែមទៀតថា៖ “ដូចដែលបានសន្យា ឥឡូវក្រុមហ៊ុនសម្រេច ផ្តល់ជា ដំណើរកម្សាន្ត ដ៏អស្ចារ្យ មិនធ្លាប់មានពីមុន ទៅកាន់ប្រទេស ឌូបៃ និង Huawei P10 សម្រាប់ជើងខ្លាំង ចុងក្រោយ។ អតិថិជនដែលប្រើប្រាស់ ស្មាតហ្វូន គ្រប់ម៉ូដែល គ្រប់ម៉ាក (នាមសញ្ញា) អាចចូលរួមកម្មវិធី ថតរូបដើម្បីទទួលបាន នូវបទពិសោធន៍ប្លែក ចំណេះដឹងក្នុងការ ថតរូប មិត្តភាព និងរង្វាន់ផ្សេងទៀត ជាច្រើនសន្ធឹកសន្ធាប់ ។

រង្វាន់ជ័យលាភីប្រចាំសប្តាហ៍ រួមមាន៖ ជើងកាមេរ៉ាដ៏ប្រណិតធំ (Huawei Original Big Tripod) មួយរង្វាន់, Huawei Mobile Wi-Fi មួយរង្វាន់ជាមួយនឹង អ៊ិនធើណិត 20GB មានប្រសិទ្ធិភាព 2 ខែ Huawei Original Bluetooth Speaker មួយរង្វាន់, Huawei Original Power Bank (10,000 mAh) មួយរង្វាន់ និងសំបុត្រកុន 3D ពី AEON Major Cineplex Ceimex ប្រាំមួយរង្វាន់ ទៀតផងដែរ សរុប 10 រង្វាន់រៀង រាល់សប្តាហ៍ ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 11:36 AM, 21 March
  • ប្រភព: Huawei Cambodia
  • Tag: Lifestyle