ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Qualcomm មិន​ឲ្យ​យើង​ហៅ​គេ ថា​ជាក្រុម​ហ៊ុន​ផ​លិត​ឈីប CPU ទៀត​នោះ​ទេ!

Qualcomm មិន​ឲ្យ​យើង​ហៅ​គេ ថា​ជាក្រុម​ហ៊ុន​ផ​លិត​ឈីប CPU ទៀត​នោះ​ទេ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាទូទៅ ពេល​យើង​និយាយ​អំពី​ឈ្មោះ ឬ​ផលិត​ផល​របស់​ក្រុម​ហ៊ុន Qualcomm គឺ​យើង​តែង​គិត​ទៅ​ដល់​ឈី​ប CPU ជាក់​ជា​មិន​ខាន ដោយ​បច្ចុប្បន្ន​ឈីប​របស់ Qualcomm បាន​កំពុង​ដំណើរការ​នៅ​លើ​ស្មាតហ្វូន ក៏ដូចជាថេប្លេតជាច្រើន ថែមទាំងមានបំពាក់នៅលើឧបករណ៍​អេឡិចត្រូនិច​ផ្សេងៗទៀត​ជា​ច្រើន។ ដោយសារតែរឿងនេះហើយ ទើបបានជាក្រុមហ៊ុន Qualcomm លែងឲ្យមហាជនគ្រប់គ្នា ហៅ​ឈ្មោះ​ក្រុមហ៊ុនរបស់ខ្លួនជាក្រុមហ៊ុនផលិតឈីប Processor ទៀតហើយ ដោយឈីប Processor នេះ​សំដៅ​តែនៅលើ CPU របស់ស្មាតហ្វូន និងថេប្លេតប៉ុណ្ណោះ តែជាក់ស្ដែងនោះគឺក្រុមហ៊ុននេះ​បាន​ផលិត​ឈីប​ជាច្រើន​ប្រភេទផ្សេងទៀត ដែលយើងមិនបានដឹង។

1cover

Final 1000x150 copy

យោងតាមប្រភពពត៌មានផ្លូវការ បានចេញផ្សាយឲ្យដឹងថា Qualcomm ដែលទូទៅត្រូវបានមហាជន​ហៅ​ថា Qualcomm Snapdragon Processor នោះ បានផ្លាស់ប្ដូរឈ្មោះថ្មីហើយទៅជា Qualcomm Snapdragon Mobile Platform វិញម្ដង ដែលការផ្លាស់ប្ដូរនេះ គឺដើម្បីបង្ហាញអំពីអត្ថន័យពិត​ជុំវិញ​អ្វី​ដែល Qualcomm កំពុងធ្វើសព្វថ្ងៃ មិនមែនផលិតតែឈីប CPU របស់ទូរស័ព្ទ និងថេប្លេតនោះទេ ជាក់​ស្ដែង Qualcomm បានធ្វើការផ្គត់ផ្គង់ទៅលើ​ Platform ជា​ច្រើនរួមមាន​បច្ចេក​វិទ្យាផ្សេងៗ​គ្នា​រួមមាន​ដូចជា៖

  • System-on-Chip (SoC) រួមមាន CPU, GPU, DSP និង Modem
  • TF Front End
  • មុខងារ Qualcomm Quick Charge
  • មុខងារ Qualcomm Aqstic audio DAC
  • មុខងារ WiFi 802.11ac និង 11ad
  • មុខងារ Touch Controllers
  • ប្រព័ន្ធសុវត្ថិភាព Finger Print

បច្ចុប្បន្នបច្ចេកវិទ្យាទាំងនេះ បានកំពុងបំរើទៅដល់សេចក្ដីត្រូវការ និងការរស់នៅប្រចាំថ្ងៃរបស់មនុស្សជា​ច្រើន​នាក់ជុំវិញពិភពលោក ហើយក៏នៅមានឈីបជាច្រើនផ្សេងទៀតនៅលើម៉ាស៊ីនកុំព្យូទ័រ, កាមេរ៉ា, ឧបករណ៍ Drone, ឧបករណ៍ VR/AR និងផ្សេងៗទៀត។

2

គួរបញ្ជាក់ផងដែរថា Qualcomm កាលពីសប្ដាហ៍នេះបានប្រកាសថា ខ្លួននឹងចែកឈីប SoC របស់​ខ្លួន​ទៅ​ជា​ឈ្មោះ 2 ធំៗផ្សេងទៀត ដោយមួយនឹងផ្គត់ផ្គង់ទៅលើផ្នែកទូរស័ព្ទ និងថេប្លេត ហៅថា Qualcomm Mobile និងមួយផ្សេងទៀតហៅថា Snapdragon ដដែល តែមិនប្រើប្រាស់លើពពួក​ផលិតផល​អេឡិចត្រូនិចអន់ៗនោះទេ នេះដោយយោងតាមពាក្យសម្ដីរបស់លោក MacGuire ជា​អនុប្រធាន​ផ្នែកទីផ្សាររបស់ Qualcomm បានប្រាប់ឲ្យដឹង។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមយើង​ជា​អ្នកប្រើប្រាស់ វាមិនមែនជារឿងធំដុំនោះទេ ព្រោះថា Qualcomm នឹងបន្តផលិត និងផ្គង់ផ្គង់ឈីបជា​ច្រើន​ប្រភេទរបស់​ខ្លួនទៅកាន់ឧបករណ៍ជាច្រើនដដែល គ្រាន់តែឈ្មោះធំៗនឹងត្រូវបានកែប្រែថ្មី។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:00 PM, 17 March
  • ប្រភព: SlashGear
  • Tag: Lifestyle