ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Huawei ចាប់​ផ្តើម​ធ្វើ​កម្មវិធី​ថែម​ជូន​កាដូ​យ៉ាង​ច្រើន សម្រាប់​ឱកាស​ចូល​ឆ្នាំ​ខ្មែរហើយ

Huawei ចាប់​ផ្តើម​ធ្វើ​កម្មវិធី​ថែម​ជូន​កាដូ​យ៉ាង​ច្រើន សម្រាប់​ឱកាស​ចូល​ឆ្នាំ​ខ្មែរហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដើម្បីចូលរួមអបអរនៅក្នុង ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅក្នុងខែមេសា ដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Huawei បានត្រៀមខ្លួន រួចហើយ ដើម្បីធ្វើកាដូ ផ្តល់ជូនជាច្រើន សន្ធឹកសន្ធាប់ សម្រាប់អ្នកដែល បានជាវ ទូរស័ព្ទរបស់ខ្លួន យកទៅ ប្រើប្រាស់។ សម្រាប់ទូរស័ព្ទ និងថេប្លេតដែល នឹងទទួល បានកាដូនេះ មានច្រើនដូចជា Huawei Mate 9, Huawei P9 & P9 Plus, Huawei GR5 2017 Premium Version, Huawei GR5 2017 Standard Version, Huawei M3, Huawei T1 7អ៊ីញ និង​ Huawei ស៊េរី Y សុទ្ធតែទទួល បានទាំងអស់។

1 Final 1000x150 copy

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ របស់ក្រុមហ៊ុន ស្មាតហ្វូន Huawei ប្រចាំកម្ពុជា បានឲ្យដឹងថា ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខនេះ ក្រុមហ៊ុន Huawei សូមផ្តល់ជូន សង្ក្រានប្រូម៉ូសិន មហាថែម ថែមដូចព្យុះថែមអស់ស្ទះ ថែមថែមពី Huawei។ បើសរុបជា ទឹកប្រាក់នៃកាដូ ដែល ក្រុមហ៊ុនត្រៀម ផ្តល់ជូននេះ គឺមានប្រមាណ 10 ម៉ឺនដុល្លារ សហរដ្ឋអាមេរិច ឯណោះ ដែលនេះគឺពិត ជាឱកាសល្អ មែនទែន សម្រាប់ប្រិយមិត្ត ដែលកំពុង ស្វែងរកទិញ ទូរស័ព្ទដែល មានតម្លៃ ធូរថ្លៃ ហើយបានភ្ជាប់ មកជាមួយកាដូ ជាច្រើន ថែមទៀត។

កាដូដែលយើងនឹង​ ទទួលបាននេះ មានច្រើន ដូចជា Huawei Power Bank, Selfie Stick. សំបកទូរសព្ទ Original, ជើងកាមេរ៉ាថត រូបខ្នាតធំ , អាវយឺត, ស្រោម Original, Original Bluetooth Speaker, កាស Bluetooth, Memory SD Card និង ក្រវិលទម្រទូរស័ព្ទ ទៅតាមប្រភេទ ស្មាតហ្វូននីមួយៗ។ កម្មវិធីនេះ មាន នៅគ្រប់ហាង លក់ទូរស័ព្ទ ទូទាំងប្រទេស ពិសេសហាង ដែលមាន ស្លាក សញ្ញា ហួវៃ និងហាងធំៗ ដែលមាន បុគ្គលិកហួវៃ។

cover

កុំអោយឱកាសដ៏ល្អនេះ កន្លងផុតណា ព្រោះអី Huawei កម្រធ្វើកម្មវិធីផ្តល់ជូន ជាច្រើនដូច្នេះ ខ្លាំងណាស់។ នេះគឺជាឱកាស ដ៏ល្អមួយ សម្រាប់អ្នកដែល កំពុងស្វែងរក ទូរស័ព្ទថ្មី ហើយចង់ចំណេញ លុយច្រើន។ គូសបញ្ជាក់ ផងដែរថា ការផ្តល់ជូននេះ មានចាប់ពីថ្ងៃនេះ តទៅហើយ រហូតដល់ការ ថែមជូន អស់ពីស្តុក ហើយកាដូដែល ទទួលបាន គឺខុសៗគ្នា ទៅតាម ប្រភេទទូរស័ព្ទ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 11:39 AM, 17 March
  • ប្រភព: Huawei Cambodia
  • Tag: Lifestyle