ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    អាវុធ​ធំ​របស់ Samsung ត្រៀម​វាយ​លុក​ទីផ្សារ​ស្មាត​ហ្វូន ឆាប់ៗ​ខាង​មុខ​ហើយ!

អាវុធ​ធំ​របស់ Samsung ត្រៀម​វាយ​លុក​ទីផ្សារ​ស្មាត​ហ្វូន ឆាប់ៗ​ខាង​មុខ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពីបានបង្ហាញវត្តមាន របស់​ផលិត​ផល ចំនួន​ពីរ នៅ​ក្នុង​ព្រឹត្តិការណ៍ MWC 2017 កន្លង​មក មាន​ប្រិយ​មិត្ត​ណាខ្លះ ដែល​បាន សម្គាល់​ឃើញ អាថ៌​កំបាំង បន្តិច​ដែល Samsung បាន​បង្ហាញ? ខ្ញុំ​ជឿ​ថា មិន​សូវជាមានច្រើនទេ ព្រោះថា Samsung បានបន្លំបង្ហាញ ជាមួយនឹង វីដេអូ នៃថេប្លេតទាំងពីរ ម៉ូឌែល ទាល់​តែ​ពិនិត្យមើល អោយបានម៉ត់ចត់ ទើបដឹងថា នៅមានស្មាតហ្វូនកំពូល មួយម៉ូឌែលទៀត ត្រៀម​នឹង​បង្ហាញ​ខ្លួន ឆាប់ៗខាងមុខនេះ។

Cover

Final 1000x150 copy

អាថ៌កំបាំងនោះ​គឺ ស្មាតហ្វូន Galaxy S8 និង Galaxy S8 Plus ជាអាវុធធំរបស់ Samsung ដែល​ត្រៀម​នឹង ស្តារឈ្មោះឡើងវិញ បន្ទាប់ពីបានបរាជ័យ ទៅលើ Galaxy Note 7 កន្លងមក។ ហើយ​ទាំង​ពីរម៉ូឌែលនេះ នឹងត្រៀមបង្អួតរូបរាង ឆាប់ៗខាងមុខនេះហើយ គឺនៅថ្ងៃទី 29 ខែមីនា ខាងមុខនេះឯង។ តែមុនឈានដល់ថ្ងៃដ៏រំភើបនេះ កុំភ្លេចទស្សនាវីដេអូ ខាងក្រោមនេះសិន ដើម្បីឲ្យដឹង កាន់តែច្បាស់ថា តើអ្វីទៅដែល សាមសុងនឹងនាំជូន មកដល់ដៃអ្នក ក្នុងពេលឆាប់ៗ ខាងមុខនេះ៖

1

ដូចនេះ បើសិនជា រាប់ទៅ គឺនៅសល់តែ ប៉ុន្មានថ្ងៃទៀតទេ គឺដល់ថ្ងៃដែល Samsung Galaxy S8 និង S8 Plus ត្រៀមបង្ហាញវត្តមាន នៅលើ ឆាកអន្តរជាតិហើយ។ អញ្ចឹងសុំសួរមួយ …តើមានប្រិយមិត្ត ណា​​ខ្លះ ដែលទន្ទឹងរង់ចាំ តាមដាន ជាមួយនឹង អាវុធទ្រង់ទ្រាយធំ មួយនេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 5:03 PM, 16 March
  • ប្រភព: ខេមបូរីផត
  • Tag: Lifestyle