ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    នៅហូឡង់ ចាប់​ផ្តើម Pre-Order Xperia XZs ហើយ ព្រម​ទាំង​បន្ថែម​ជូន​នូវ Speaker ម៉ូឌែល SRS-XB30!

នៅហូឡង់ ចាប់​ផ្តើម Pre-Order Xperia XZs ហើយ ព្រម​ទាំង​បន្ថែម​ជូន​នូវ Speaker ម៉ូឌែល SRS-XB30!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តភាគច្រើន បាន​ចាប់​អារម្មណ៍ ទៅ​លើ​ស្មាត​ហ្វូន​របស់ Sony ម៉ូឌែល Xperia XZ ម្តង​រួចម​ក​ហើយ ជាមួយ​នឹង រូបរាង​កប់​ស៊េរី, លក្ខណៈ​សម្បត្តិ ពិសេស​ជា​ច្រើន បូករួមជាមួយនឹង អាវក្រោះ ការពារ​ទឹក និងធូលី ធ្វើអោយ ស្មាតហ្វូននេះ កាន់តែគួរអោយ ទាក់ទាញបន្ថែមទៀត។ ហើយ​ដើម្បី​បន្ត​ជំនាន់ XZ អោយកាន់តែ ពិសេសថែមទៀតនោះ Sony ក៏បានបញ្ចេញនូវ ម៉ូឌែលថ្មីមួយទៀត គឺ Xperia XZs ដែលខ្លាំងជាង ម៉ូឌែលមុនថែមទៀត។

Cover

Final 1000x150 copy

បន្ថែមពីនេះទៅទៀតនោះ នៅក្នុងពេលនេះ វាត្រូវបានបើកអោយ Pre-Order ហើយ ចាប់ពីថ្ងៃនេះ​តទៅ រហូតដល់ថ្ងៃទី 2 ខែមេសា ជាមួយនឹង ការបន្ថែមជូនពិសេសនូវ Speaker ដ៏ស្រស់ស្អាតមួយ ម៉ូឌែល SRS-XB30។ តែសម្រាប់តែ តំបន់ដែលបាន ជ្រើសរើសប៉ុណ្ណោះ ដូចជាប្រទេស អាល្លឺម៉ង់, អ៊ីតាលី និងហូឡង់។

1

ចំពោះតម្លៃរបស់ Xperia XZs នេះ ក៏ត្រូវបានប្រកាស អោយដឹងដែរ ដោយវាមានតម្លៃ €649 ស្មើនឹង 696.96$ សម្រាប់ទីផ្សារអន្តរជាតិ។ ចំណែកឯ វត្តមានពីការ មកដល់ក្នុងស្រុកយើង ចាំមើលបន្តិចទៀត ដោយបណ្តាហាង ចែកចាយ ក្នុងស្រុកយើង នឹងនាំយកវា មកជាក់ជាមិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 1:54 PM, 16 March
  • ប្រភព: xperiablog
  • Tag: Lifestyle