ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Sony Xperia XA1 នឹង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ទីផ្សារ​ដើម​នៅជប៉ុន!

Sony Xperia XA1 នឹង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ទីផ្សារ​ដើម​នៅជប៉ុន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពីក្រុមហ៊ុន Sony បានប្រកាសពី ស្មាតហ្វូនស៊េរីថ្មី របស់ខ្លួន គឺ Xperia XA1 នៅក្នុងព្រឹត្តិការណ៍ MWC 2017 Sony ក៏បានបង្ហើប ប្រាប់ដែរថា ស្មាតហ្វូននេះ នឹងមានតម្លៃ ដល់ទៅ 299.99$ សម្រាប់ទីផ្សារ ប្រទេសជប៉ុន ជាមួយនឹង កាលបរិច្ឆេទ ចាប់ផ្តើមលក់ ពីថ្ងៃទី 26 ខែមេសា ខាងមុខនេះ។

Cover1 Final 1000x150 copy

យ៉ាងណាមិញ វាអាចនឹងមិន ដល់ថ្ងៃទី 26 ខែមេសាទេ សម្រាប់ទីផ្សារ ប៉ែកអឺរ៉ុប ព្រោះបើតាម ពត៌មាន Clove បានបញ្ជាក់ អោយដឹងថា ស្មាតហ្វូន លំដាប់មធ្យម មួយនេះ នឹងមក ដល់អឺរ៉ុប នៅថ្ងៃទី 10 ខែមេសា នេះតែម្តង ជាមួយនឹងតម្លៃ ត្រឹមតែ 280$ តែប៉ុណ្ណោះ។ ហើយឥឡូវ នេះដែរ Clove ក៏បាន បើកទទួល អោយអតិថិជន របស់ខ្លួន ធ្វើការ Pre-Order ផងដែរ ដោយអាច ជ្រើសរើសពណ៌ បានក្នុងចំណោម ៤ពណ៌ ដែលមាន ដូចជា ខ្មៅ, មាស, ផ្កាឈូក និង ស។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូននេះ បានភ្ជាប់មកជាមួយនឹង លក្ខណៈសម្បត្តិ ត្រួសៗមួយចំនួន ដូចជា៖

  • អេក្រង់ទំហំ 5 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត HD
  • ដំណើរការដោយ បន្ទះឈីប MediaTek
  • រ៉េម 3GB, អង្គផ្ទុកទិន្នន័យ 32GB
  • កាមេរ៉ាក្រោយ 23MP, ខាងមុខ 8MP

សរុបសេចក្តីមក វាត្រូវបាន ចាប់ផ្តើម អោយធ្វើការ Pre-order ចាប់ពីពេលនេះ ទៅហើយ តែនៅទីផ្សារ ប្រទេស អឺរ៉ុបប៉ុណ្ណោះ។ ដោយឡែក សម្រាប់ប្រទេស កម្ពុជាយើង នៅមិន ទាន់ដឹង នៅឡើយទេ ចឹងសម្រាប់ ប្រិយមិត្ត ដែលជាហ្វេន និងចង់ក្លាយ ជាម្ចាស់ របស់វានោះ សូមរង់ចាំបន្តិច ទៀតសិន ព្រោះអី មិនយូរទេ ក្រុមហ៊ុនតំណាង នឹងនាំយក មកក្នុង ស្រុកយើង​ ជាក់ជាមិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 12:09 PM, 16 March
  • ប្រភព: ខេមបូរីផត
  • Tag: Lifestyle