ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Dota 2 បើក Update ថ្មី The Bladeform Legacy Update (7.03)

Dota 2 បើក Update ថ្មី The Bladeform Legacy Update (7.03)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover Final 1000x150 copy

ហ្គេម Online ដែលមានអ្នកលេងរាប់លាននាក់ជាប្រចាំថ្ងៃ ដែលយើងស្គាល់ ឈ្មោះថា Dota 2 នោះបាន ធ្វើការ Update ឡើងទៅកាន់ Version ថ្មីមួយផ្សេង ទៀតហើយ ដោយកំណែ Update នេះត្រូវបានឲ្យ ឈ្មោះថា The Bladeform Legacy Update ជាកំណែ Update ឡើងទៅកាន់ Version ថ្មីពី 7.02 ឡើងទៅ 7.03 ដោយក្នុងនោះ អ្វីដែលពិសេស ជាងគេបំផុត គឺឈុត Skin ថ្មីបែប Arcana របស់ Hero ឈ្មោះ Juggernaut បានប្រកាសចេញ ជាផ្លូវការហើយ មើលទៅពិត ជាកាចសាហាវ បែបពណ៌ខៀវ ថែមទាំងមានបន្ថែម មកជាមួយនឹង Effect ស្រស់ស្អាត បែបសត្វនាគ នៅពេលវ៉ៃលោត លេខឈាម ក៏ដូចជា ហក់កាប់ Skill ចុងក្រោយក៏ បានផ្លាស់ប្ដូរ ផងដែរ ដូចវីដេអូ ខាងក្រោម៖

ជាមួយនឹងកំណែ Update ឡើង Version ថ្មីក្រុមហ៊ុន Valve ក៏បានធ្វើការ កែប្រែចំនុចមួយ ចំនួនផ្សេងទៀត ផងដែរ ដូចជា ការផ្លាស់ប្ដូរ  User Interface នៅក្នុង Captains Mode និងការ កែប្រែរូបរាងថ្មី របស់ Hero ឈ្មោះ Jakiro (នាគក្បាលពីរ) ឲ្យប្លែក ជាងមុន តែ Skill នៅរក្សានៅដដែល ទាំងអស់។ ជាងនេះទៅទៀត ជាមួយកំណែ Update ថ្មីនេះ items ជាច្រើនក៏ត្រូវបាន ផ្លាស់ប្ដូរ សមត្ថភាព (Ability) ផងដែរ ក៏ដូចជា Skill នីមួយៗរបស់ Hero ជាច្រើនត្រូវ បានបន្ថែម និងបន្ថយ ដូចកំណែ Update ជំនាន់មុនៗ ផងដែរ ហើយបើប្រិយមិត្ត ចង់ដឹងអំពីការ ផ្លាស់ប្ដូរ ទាំងមូលលើ Version 7.03 នេះ អ្នកអាចចុច Link ខាងក្រោម ដើម្បីចូលទៅមើល កំណែថ្មីពីគេហទំព័រ ផ្លូវការរបស់ Dota 2 តែម្ដង៖

សម្រាប់ប្រិយមិត្តមានហ្គេម Dota 2 លើកុំព្យូទ័រ អ្នកអាចបើក Steam ហើយធ្វើការ Update នាពេលនេះ តែម្ដង ជាមួយទំហំ 685.5MB ប៉ុណ្ណោះ ដោយកំណែ Update នេះអាច Update ចាប់ពីថ្ងៃនេះត ទៅហើយ! កុំភ្លេច Update ណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:57 AM, 16 March
  • ប្រភព: Dota 2
  • Tag: Lifestyle