ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    គំរោង Eye អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ស្មាតហ្វូន Android នៅ​ពី​ក្រោយ iPhone បាន

គំរោង Eye អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ស្មាតហ្វូន Android នៅ​ពី​ក្រោយ iPhone បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

គំរោង Eye របស់ Kickstarter បានប្រហូល មូលនិធិ បានដល់ 95,000 ដុល្លារហើយ ដែលនៅ ពេលកំណត់ 32 ថ្ងៃទៅ មុខទៀត ហើយនិងអាច ប្រមូលប្រាក់ បានដល់ 97,000 ដុល្លារ លើការផលិត គំរោងស្រោម ការពារ ដែលមានផ្ទៃអេក្រង់ នៅខាងក្រោយ ជាមួយតួម៉ាស៊ីនបន្តិច អាចឲ្យអ្នក ប្រើប្រាស់ដាក់ ប្រើជាមួយ iPhone បាន។

cover Final 1000x150 copy

កញ្ចក់អេក្រង់ជាប់ស្រោមការពារនេះ ទំហំ 5 អ៊ីញ, កញ្ចក់ AMOLED, កម្រិត 1080 x 1920 ភិចសែល, ដំនើរការ Android 7.1, ប្រើបន្ទះឈីប Helio P20 អមជាមួយ ស៊ីភីយូ 8 គ្រាប់ និងជីភីយូ Mali-T880 MP2។ ថាមពលថ្ម 2800mAh, រ៉េមទំហំ 3GB, អង្គផ្ទុក ទិន្នន័យ 16GB អាចបន្ថែមមេម៉ូរី ក្រៅបានដល់ 256GB, លើសពីនេះ អាចដាក់ស៊ីមកាត បាន 2 ។

វីដេអូខាងក្រោម៖

សម្រាប់អ្នកដែលបានផ្តល់ប្រាក់មូលនិធិ នឹងទទួលបានស្រោម ដែលមានភ្ជាប់ ជាមួយស្មាតហ្វូន នេះមុនគេ ដោយតម្លៃលក់ របស់វាខ្ទង់ 229 ដុល្លារ។ ចំពោះអ្នកដែល ចង់បានមុនគេ ក្នុងរយៈពេល 30 ថ្ងៃដំបូង ត្រូវថែមប្រាក់ 20 ដុល្លារ។ នេះជាគេហទំព័រ ល្បីឈ្មោះមួយ នៅសហរដ្ឋ អាមេរិក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:25 AM, 15 March
  • ប្រភព: Eye
  • Tag: Lifestyle