ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Google បន្ថែម​មុខងារ​ថ្មី ដើម្បី​ជួយ​ឲ្យ​អ្នក​ប្រើ​ស្មាតហ្វូន Android ជ្រើស​រើស Launcher និង Wallpaper សាក​សម​នឹង​ការ​ពេញ​ចិត្ត​របស់​ពួកគេ!

Google បន្ថែម​មុខងារ​ថ្មី ដើម្បី​ជួយ​ឲ្យ​អ្នក​ប្រើ​ស្មាតហ្វូន Android ជ្រើស​រើស Launcher និង Wallpaper សាក​សម​នឹង​ការ​ពេញ​ចិត្ត​របស់​ពួកគេ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះ Google ទើបដាក់ដំនើរការនូវគេហទំព័រថ្មីមួយ ដែលមាន មុខងារ Taste Test ដែលត្រូវ ចំណាយពេល អ្នកចូលរួម ប៉ុន្មាននាទី ដើម្បីចុចយក វត្ថុដែល Google បានរៀបចំ ក្នុងការធ្វើតេស្ត ចង់ដឹងពីការ ចូលចិត្តរបស់ អ្នកប្រើប្រាស់ ដើម្បីងាយស្រួល រក Launcher និង Wallpaper ដែលសាកសម បំផុតសម្រាប់ការ ពេញចិត្ត របស់ពួកគេ។

cover Final 1000x150 copy

ប្រសិនបើអ្នកចង់សាកល្បងនោះ អ្នកអាច ចុចត្រង់នេះ ដើម្បីទៅកាន់កន្លែង តេស្តនោះ រួច វានឹងចេញរូបភាព មកលើសពី 2 ដើម្បីឲ្យ អ្នកចុចយក តាមការពេញចិត្ត របស់អ្នក រហូតដល់ អស់រូប ទើបមុខងារនោះ អាចវិភាគដឹង ថាគួរណែនាំ Launcher បែបណា សម្រាប់ អ្នក។

1 2

នេះជាមុខងារមានប្រយោជន៍មួយ សម្រាប់អ្នកប្រើប្រាស់ ស្មាតហ្វូន Android ដែលចង់ ផ្លាស់ប្តូរ Theme នៅលើ Homescreen របស់ពួកគេ ដោយពិបាកក្នុងការ សម្រេចចិត្តគួរ ជ្រើសរើស Launcher មួយណាមក ប្រើប្រាស់ ទើប Google បញ្ចេញមុខងារនេះមក ដើម្បីជួយរើស Launcher ឲ្យសាកសម របស់ចំណង់ ចំណូលចិត្ត របស់អ្នក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:24 AM, 13 March
  • ប្រភព: Android
  • Tag: Lifestyle