ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    អាវ​ធំ​ឆ្លាត​វៃ​របស់ Levi និង Google អាច​សម្រួល​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​កាន់​តែ​ប្រសើរ

អាវ​ធំ​ឆ្លាត​វៃ​របស់ Levi និង Google អាច​សម្រួល​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​កាន់​តែ​ប្រសើរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់ប្រិយមិត្ត ដែលចូលចិត្ត សំលៀកបំពាក់ថ្មីៗដេញស៊េរី ឬនិយាយថាជា អ្នកស្រលាញ់ Fashion ពេញនិយមនោះ អ្នកប្រាកដជា បានស្គាល់ នូវម៉ាក Levi ជាក់ជាមិនខាន ដែលជាផលិតផល មានគុណភាព ខ្ពស់ក្នុងការ ផ្គត់ផ្គង់សំលៀក បំពាក់ប្រចាំថ្ងៃ របស់មនុស្សទូទាំង ពិភពលោក។ ជាក់ស្ដែង ក្រុមហ៊ុន Levi បានចាប់ដៃគ្នា សហការជាមួយនឹង Google ក្នុងការនាំយក បច្ចេកវិទ្យា កាន់តែទំនើប ទៅកាន់ទីផ្សារ ដោយផលិតចេញ ជាអាវធំពាក់ ខាងក្រៅ ដែលមាន ភាពវៃឆ្លាត អាចប្រើបាន ទាំងបុរស និងស្ត្រី សម្រាប់សម្រួល ទៅដល់ការ ប្រើប្រាស់ ប្រចាំថ្ងៃកាន់តែ មានភាព ងាយស្រួលថែម មួយកម្រិតទៀត។

1cover Final 1000x150 copy

អាវធំក្រៅវៃឆ្លាតនោះត្រូវបានឲ្យឈ្មោះថា Commuter ត្រូវបានបង្កើតឡើង ពីសរសៃអំបោស មានគុណភាពខ្ពស់ និងបំពាក់មក ជាមួយបច្ចេកវិទ្យា Google Jacquard ដែលធ្វើឲ្យអាវក្រៅ នេះភ្ជាប់គ្នាជាមួយនឹង ស្មាតហ្វូនបាន ថែមទាំងអាច ប្រើប្រាស់ទៅលើ មុខងារជាច្រើន ទៀតផងតាមរយៈ សេនស័រនៅ ដៃអាវ ដែលម្ចាស់របស់វា ទាំងអស់អាចប្រើប្រាស់ ដៃម្ខាងទៀត ប៉ះដើម្បីបញ្ជា ទៅលើមុខងារ ដូចជា៖

  • ចាក់តន្ត្រី
  • តម្លើង និងបន្ថយសម្លេង
  • បិទ ឬលើកទូរស័ព្ទ
  • កំណត់គោលដៅ (Direction)
  • សម្គាល់ទីតាំងដែលនៅជិតខ្លួន (Nearby Place)

គួរបញ្ជាក់ផងដែរថាអាវ Commuter ថ្មីនេះនឹងចេញលក់ ក្នុងទីផ្សារ អន្តរជាតិប៉ុន្មានខែ ខាងមុខនេះ តែមិនទាន់ ច្បាស់ការ ជាមួយកាលបរិច្ឆេទ នោះទេ គ្រាន់តែដឹងថា វាមានតម្លៃ ដល់ទៅ 350$ ឯណោះ ហើយក៏មិនអាច ពាក់នៅពេល មានភ្លៀងធ្លាក់ បានផងដែរ។

2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:58 PM, 12 March
  • ប្រភព: Engadget
  • Tag: Lifestyle