ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Xiaomi បាន​ចេញ​ស្បែក​ជើង​ឆ្លាត​វៃ​ដ៏​ទំនើប​មួយ បំពាក់​​ដោយបច្ចេក​វិទ្យា Intel

Xiaomi បាន​ចេញ​ស្បែក​ជើង​ឆ្លាត​វៃ​ដ៏​ទំនើប​មួយ បំពាក់​​ដោយបច្ចេក​វិទ្យា Intel

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយចំនួនច្បាស់ជា ស្គាល់ហើយ នូវ ក្រុមហ៊ុ​ន​ Xiaomi ដែលជា ក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ល្បីមួយនៅ ប្រទេសចិន។ សម្រាប់ ក្រុមហ៊ុន Xiaomi នេះផងដែរ គឺជាក្រុមហ៊ុន មួយដែលចេញ នូវផលិតផល បច្ចេកវិទ្យាស្ទើរតែ គ្រប់បែប យ៉ាង សូម្បីតែឆ្នាំង បាយ និងកង់ឆ្លាតវៃ ក៏មានដែរ នៅតែ រថយន្តមួយទេ។ ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានចេញនូវ ផលិតផលថ្មី របស់ខ្លួនមួយ ទៀតហើយ ដែលវាអាច ប្រាប់ ដំណឹង ផ្សេង រាល់សកម្មភាព យើងដើរ បានយ៉ាងល្អ ពោលគឺ ស្បែកជើង ឆ្លាតវៃ នេះ គេអោយ ឈ្មោះជាផ្លូវ ការថា 90 Minutes Ultra Smart Sportswear​។

cover Final 1000x150 copy

ក្រុមហ៊ុន Xiaomi បានបង្កើត នូវស្បែកជើងឆ្លាតវៃ ​នេះឡើងគឺ គោលបំណង  ដើម្បីសុខភាពអ្នក ប្រើប្រាស់អោយ ដឹងដំណឹង ផ្សេងៗ នៃ ចលនា ផ្លាស់ទិសដៅ គឺថា  90 Minutes Ultra Smart Sportswear វាមានមុខងារ ផ្តល់ដំនឹង រាល់ការ ដើរ រត់ និង ឡើងជន្ដើរ រឺភ្នំជាដើម ដែលដំណឹងនោះ គឺជាជំហ៊ាន ចំងាយ ល្បឿន  ដែលយើងធ្វើដំណើរ ដោយថ្មើរជើង។ ដូច្នេះរាល់ការ ធ្វើចលនាបែប នេះវាអាច ប្រាប់អោយយើងដឹងថា កាឡូរីយើងអស់ ប៉ុន្មានផងដែរ ។  90 Minutes Ultra Smart Sportswear នេះមាន​ 4 ពណ៌ ដែល 2 ពណ៌សម្រាប់ នារី និង 2 ពណ៌ទៀតសម្រាប់ បុរស។ ពណ៌សម្រាប់ នារីនោះ គឺ ពណ៌ខ្មៅ និងផ្កាឈូក រីឯបុរស វិញ ពណ៌ខ្មៅ និង Surf Blue។

1 2 3

សម្រាប់ តម្លៃ នោះគឺ ក្រុមហ៊ុន Xiaomi បានប្រកាសហើយ​ ត្រឹមតែ 40$ ប៉ុណ្ណោះ​សម្រាប់ ទីផ្សារ ប្រទេសចិន រីប្រទេសកម្ពុជា វិញនោះគឺ អាចនឹង ថ្លៃជាង បន្តិចបន្ដួច។ សរុបសេចក្ដី មកស្បែកជើង កីឡាមួយ នេះ វាល្អម្យ៉ាងដែរ សម្រាប់ អ្នកចូលចិត្ត យកការដើរ និងរត់ជាការ ហាត់ប្រាណជា ប្រចាំនោះ តម្លៃក៏ធូរថ្លៃ ទៀតនោះ គឺអាចពិចារណាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:26 AM, 10 March
  • ប្រភព: GSM Arena
  • Tag: Lifestyle