ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Apple រក្សា​តំណែង​ជា​ក្រុមហ៊ុន​ដែល​ទទួល​បាន​ការ​កោត​សរសើរ​ល្អ​បំផុត រយៈ​ពេល​ដប់​ឆ្នាំ​ជាប់គ្នា

Apple រក្សា​តំណែង​ជា​ក្រុមហ៊ុន​ដែល​ទទួល​បាន​ការ​កោត​សរសើរ​ល្អ​បំផុត រយៈ​ពេល​ដប់​ឆ្នាំ​ជាប់គ្នា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ចាប់តាំងពីក្រុមហ៊ុន Apple សម្រេចចិត្តចូលប្រឡូក ទីផ្សារបង្កើត ទូរស័ព្ទមក វាបានយកឈ្នះ គូប្រជែងដែលបាន ឈរជើង តាំងពីយូរជាច្រើន ដែលទាំងនោះ មានដូចជា BlackBerry, Nokia, Sony Ericson … ហើយបច្ចុប្បន្ន វាគឺជាក្រុមហ៊ុន ដែលមាន ភាគហ៊ុនដ៏ធំ ជាងគេផងដែរ។ ក្រុមហ៊ុននេះ មិនត្រឹមតែ អាច រកប្រាក់ចំណូល បានច្រើននោះទេ ក៏ប៉ុន្តែវាក៏ ទទួលបាន ចំណាត់ថ្នាក់ លេខមួយ ជាក្រុមហ៊ុនដែលមាន ការកោតសរសើរ ខ្ពស់ជាងគេ ផងដែរ រយៈពេល 10 ឆ្នាំជាប់ៗ គ្នាឯណោះ។

fortune-list-respected-800x733 Final 1000x150 copy

រៀងរាល់ឆ្នាំ ទស្សនាវដ្តី Fortune តែងតែបញ្ចេញ ចំណាត់ថ្នាក់ក្រុមហ៊ុនដែល ទទួលបានការ កោតសរសើរ ច្រើនជាងគេ ទូទាំងពិភពលោក ដោយក្នុងនោះមាន ទាំងក្រុមហ៊ុន នៅសហរដ្ឋអាមេរិច ផ្ទាល់ ចំនួន 1000 និងក្រុមហ៊ុននៅ បណ្តាប្រទេស ដទៃទៀតចំនួន 500។ ការជ្រើសរើសនេះ ត្រូវបានយក ចិត្ត ទុកដាក់ខ្ពស់ និងមាន ការចូលរួម ពីអ្នកជំនាញ រហូតដល់ 3800 នាក់ឯណោះ ទើបសម្រេចបាន ជាលទ្ធផល រួមមួយ។ នៅក្នុងតារាង ទាំងដប់ ខាងលើនេះ យើងឃើញថា ក្រុមហ៊ុន Apple ទទួលបាន តំណែងលេខមួយ បន្តបន្ទាប់មក មានដូចជា Amazon, Starbucks, Berkshire Hathaway និង Disney ជាដើម។ យើងឃើញថា Apple គឺជាក្រុមហ៊ុនផលិត គ្រឿងអេឡិចត្រូនិច តែមួយគត់ ដែលស្ថិត​ នៅក្នុងតារាងនេះ ហើយសម្រាប់ គូប្រជែង ខ្លួនគឺមិនឃើញ នៅក្នុង តារាងនោះទេ។ អ្វីដែល គួរអោយ ភ្ញាក់ផ្អើលមួយទៀតនោះ ឆ្នាំនេះ យើងក៏ឃើញ​ មានក្រុមហ៊ុន Facebook និង Microsoft ផងដែរ ហើយឆ្នាំក្រោយ វាអាចនឹង ធ្លាក់លេខ កាន់តែទាប ជាងនេះ ផងដែរ។

cover

មានហេតុផលជាច្រើន ដែលញ៉ាំងអោយ Apple អាចរក្សាតំណែង ជាក្រុមហ៊ុន ទទួលបានការ កោតសរសើរជាងគេ ទូទាំងពិភពលោក ដែលទីមួយ នោះគឺ មកពីផលិតផល ដែលអាចផ្តល់ បទពិសោធន៍ ខ្ពស់ ទៅដល់អ្នក ប្រើប្រាស់ និងទីពីរនោះ គឺមានអតិថិជន ស្មោះត្រង់ច្រើន (Loyal Costumer)។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 11:25 AM, 17 February
  • ប្រភព: Fortune
  • Tag: Lifestyle