ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ព្រឹត្តិការណ៍ WWDC ឆ្នាំ 2017 របស់ Apple នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី 5 ដល់ 9 ខែ​មិថុនា​ខាង​មុខនេះ!

ព្រឹត្តិការណ៍ WWDC ឆ្នាំ 2017 របស់ Apple នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី 5 ដល់ 9 ខែ​មិថុនា​ខាង​មុខនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជារៀងរាល់មួយឆ្នាំម្ដង ចាប់តាំងពីក្រុមហ៊ុន Apple បានចាប់កំណើតរួច Apple តែងតែប្រារព្ធ កម្មវិធីធំៗប្រចាំឆ្នាំ របស់ខ្លួន ដោយមួយជា ព្រឹត្តិការណ៍ស្ដីពី ផលិតផល iPhone ក៏ដូចជាព្រឹតិ្តការណ៍ ស្ដីអំពីផលិតផល iPad និងផលិតផល ផ្សេងៗទៀត ក៏ដូចជាព្រឹត្តិការណ៍ និយាយជុំវិញកម្មវិធី ពាក់ព័ន្ធទៅនឹងប្រព័ន្ធ ប្រតិបត្តិការ iOS, macOS, watchOS និង tvOS ជាដើម។

1 Final 1000x150 copy

ឆ្នាំនេះក៏មិនខុសពីឆ្នាំទៅមិញដែរ ដោយ Apple នឹងចាប់ផ្ដើម ប្រារព្ធពិធី WWDC ឬហៅឈ្មោះ ពេញថា Worldwide Developer Conference​ ជាផ្លូវការ នៅថ្ងៃទី 5 រហូតដល់ថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2017 ឆាប់ៗខាងមុខនេះ នៅទីក្រុង San Jose រដ្ឋ California នៅក្នុអាគារ McEnery Convention Center ខុសពីឆ្នាំ ទៅមិញដែល WWDC ធ្វើឡើង នៅឯអាគារ Moscone West នៅឯរដ្ឋ San Francisco។ គោលគំនិតដ៏ ចំបងជាងគេមួយ ក្នុងការប្រារព្ធ ពិធីធំមួយនេះ ក៏មិនខុសពីឆ្នាំ ទៅមុនៗដែរ ដោយ Apple បើកឱកាសឲ្យក្រុម Developer ចូលរួម ដើម្បីសិក្សា ស្វែងយល់អំពី ការវិវឌ្ឍន៍ខ្លួន កាន់តែប្រសើរឡើង ជាមួយនឹង កម្មវិធីរបស់ Apple មួយចំនួន ដែលមានប្រើ នៅលើផលិតផល អេឡិចត្រូនិចរបស់ខ្លួន ពិសេសពាក់ព័ន្ធ ទៅនឹងការ បោះជំហ៊ានទៅមុខ នៃប្រព័ន្ធប្រតិបត្តិការ ធំៗមានដូចជា iOS, macOS, watchOS និង tvOS ជាដើម ដែលសុទ្ធសឹងជា Operating System ធំៗ មានអ្នក ប្រើប្រាស់រាប់រយ លាននាក់។

2cover

ជាមួយនឹងព្រឹត្តិការណ៍ WWDC ឆ្នាំនេះ រាល់អ្នក Developer ធំៗមកពី ក្រុមហ៊ុនល្បីៗ អាចមក ចូលរួមានលើស ពីចំនួន 1000 នាក់ឯណោះ ដោយ Apple បានត្រៀមខ្លួន ស្វាគមន៍ពួកគេ រួចជាស្រេច តែមិនមែន ចេះតែចូលបាន ដោយសេរីនោះទេ ដើម្បីចូលរួមបាន គឺត្រូវធ្វើការកក់ សំបុត្រចូលរួម ឬចុះឈ្មោះ ជាមុនសិន ទើបបាន ព្រោះកន្លែងមាន កំណត់ផងដែរ។ ចំនែក Developer មិនបានចូលរួម ឬអ្នកប្រើប្រាស់ មួយចំនួន ចង់ដឹងអំពី ព្រឹត្តិការណ៍ WWDC ឆ្នាំ 2017 នេះ Apple ក៏នឹងមាន ការផ្សាយបន្តផ្ទាល់ ឲ្យទស្សនាដូច អ្នកទៅចូលរួម ផ្ទាល់ទៀតផង ហើយ Cambo Report នឹងចេញផ្សាយ ពត៌មានបន្ថែម ទៀតនៅពេល ព្រឹត្តិការណ៍នេះ ជិតចូល មកដល់ ដោយផ្ដល់ ជាពត៌មាន និងដំណឹងថ្មីៗ ហើយក៏ ប្រាប់ឲ្យអ្នក ទាំងអស់គ្នាបាន ដឹងអំពីវិធីសាស្ត្រ ក្នុងការមើល ការផ្សាយបន្តផ្ទាល់ ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:05 AM, 17 February
  • ប្រភព: Apple
  • Tag: Lifestyle