ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    សម្រាក​ទៅ Trump! Apple មិន​ចង់​ផលិត iPhone នៅ​អាមេរិចទេ!

សម្រាក​ទៅ Trump! Apple មិន​ចង់​ផលិត iPhone នៅ​អាមេរិចទេ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រធានាធិបតី Donald Trump ពិតជា មានមោទនភាពខ្លាំង បន្ទាប់ពីខ្លួនបាន ឡើងកាន់កាប់ តំណែងនេះ ព្រមទាំងមានការ ផ្លាស់ប្តូរទៅលើ លក្ខខណ្ឌទាក់ទងនឹង សេដ្ឋកិច្ចយ៉ាងច្រើន តែបែរជាធ្វើឲ្យ ឈ្មួញធំៗ មួយចំនួន មិនពេញចិត្ត នូវអ្វីដែលគាត់ ចង់បាន និងផ្លាស់ប្តូរនោះ ដូចទៅនឹងការ មិនពេញចិត្ត ពី Apple អញ្ចឹង។ លោកបាន ព្យាយាម ចង់ឲ្យ Apple បង្កើតរោងចក្រ និងចាប់ផ្តើម ផលិត iPhone, iPad, iPod Touch និង iDevice ផ្សេងៗទៀត នៅក្នុង សហរដ្ឋអាមេរិច ហើយមិនគួរ ផលិតនៅ ប្រទេសចិនទៀតទេ។

cover Final 1000x150 copy

តាមការរំពឹង និងវិភាគ ពីដើមមក បានបង្ហាញថាជំហរដ៏រឹងមាំរបស់ Apple និងមិនព្រមជា ដាច់ខាត បន្ទាប់ពីមានការ ស្ងប់ស្ងាត់ មួយរយៈមក Apple ក៏មានប្រតិកម្ម និងតបទៅ Trump វិញ ពីបញ្ហានេះ។ នៅក្នុងសន្និសិទ្ធ ការសែត Goldmans Sachs កាលពីថ្មីៗនេះ លោក Luca Maestri ជាប្រធានផ្នែក ហិរញ្ញវត្ថុរបស់ Apple បានលើកឡើង ពីបញ្ហារបស់ Trump ដែលនាំ មកអោយ Apple ដោយបន្ទោស Apple ថានៅតែបន្ត ផលិត នូវផលិតផល នៅប្រទេសចិន។

លោក​ Luca ក៏បានបន្ថែមថា “ Apple បានធ្វើការ វិនិយោគធំ និងជួយសេដ្ឋកិច្ច របស់អាមេរិច ជាច្រើនឆ្នាំ មកហើយ។ ពួកយើងធ្លាប់ បានបណ្តាក់ទុន រាប់ពាន់លានដុល្លារ នៅអាមេរិច បើគិតសរុបមក ដល់ពេលនេះ និងរយៈពេល 10 ឆ្នាំនេះ ពួកគេបាន បង្កើតឱកាស ការងារដល់ប្រជាជន ដែលរស់នៅ អាមេរិច ដល់ទៅ 2 លាន​ឱកាស ការងារ នៅក្នុង ប្រទេសនេះ ទាំងឱកាសការងារ ផ្នែកអភិវឌ្ឍន៍ទូទៅ, ទាំងហាងសាខា, ទាំងផ្នែកខល ទំនាក់ទំនង និងផ្នែក ជាច្រើនទៀត។”

Preview Of Upgraded Apple Store In Regent Street

ការរៀបរាប់ និងបង្ហាញប៉ុណ្ណេះ ជាចម្លើយមួយ ដ៏ច្បាស់ ថា Apple ទោះបីជា ផលិតនូវ ផលិតផល របស់ខ្លួននៅចិន ក៏ពិតមែន តែអាចជួយដល់ សេដ្ឋកិច្ចរបស់ អាមេរិចបានច្រើន ដូចនេះមិនចាំបាច់ ដល់ថ្នាក់ងាក មកផលិតនៅក្នុង សហរដ្ឋអាមេរិច ក៏បានដែរ ដោយសារ ត្រូវចំណាយពេល, ប្រាក់, បុគ្គលិក និងការបង់ពន្ធ ជាច្រើន ដូចនេះការ ឆ្លើយតបនេះ គឺគ្រប់គ្រាន់ ក្នុងការយល់ហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:14 AM, 17 February
  • ប្រភព: Apple
  • Tag: Lifestyle