ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ចង់​ដឹង​ច្បាស់​ថា Galaxy S8 ចេញ​នៅ​ពេល​ណា​នោះ Samsung នឹង​ប្រាប់​នៅ​ចុង​ខែ​នេះហើយ

ចង់​ដឹង​ច្បាស់​ថា Galaxy S8 ចេញ​នៅ​ពេល​ណា​នោះ Samsung នឹង​ប្រាប់​នៅ​ចុង​ខែ​នេះហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Samsung ប្រហែល ចង់បំបាត់ មន្ទិលសង្ស័យ និងពត៌មាន លេចធ្លាយ ជាច្រើន ដែល និយាយអំពី Samsung Galaxy S8 ហើយ ព្រោះ Samsung Galaxy S8 នេះ គឺបានធ្លាប់ លេចធ្លាយ នូវពត៌មាន ជាច្រើន អំពីវា មិនថា លក្ខណៈសម្បត្តិ រូបរាង ពណ៌និង រូបភាព ឡើយ។

cover Final 1000x150 copy

បន្ថែមទៀតនោះ ក៏មានការលេចធ្លាយ ថ្ងៃខែ ដែល Samsung Galaxy S8 នឹងចេញទៀតផង ដោយគេ រំពឹងទុកថា  Samsung Galaxy S8 អាចនឹងចេញ នៅថ្ងៃ ទី 14 ខែមេសា ឆ្នាំ 2017។ ទោះជាយ៉ាងណា ថ្ងៃខែ គឺមិនទាន់យក ជាការ នៅឡើយ នោះទេ ពីព្រោះ ក្រុមហ៊ុន Samsung មិនទាន់ បង្ហើប អោយដឹងនៅឡើយ នោះទេ។ ដូច្នេះ ហើយថ្មីៗ នេះ​ក្រុមហ៊ុន Samsung បានបង្ហើប អោយដឹង ថាខ្លួននឹង ប្រកាស ថ្ងៃ ចេញ និងពត៌មាន ខ្លះៗ​ទាក់ទង ទៅនឹង Samsung Galaxy S8 ឆាប់ៗនេះ។

pic 1

ម្យ៉ាងវិញទៀតនោះ ថ្ងៃដែល Samsung គ្រោងនឹងប្រកាសដំណឹង នោះគឺ​នៅក្នុង ព្រឹត្តិការណ៍ ពិព័រណ៌ MWC 2017​ នៅថ្ងៃ​ ទី 26។ ក្នុងឱកាស ប្រកាសដំណឹងអំពី Samsung Galaxy S8 នេះផងដែរ ក្រុមហ៊ុន Samsung ក៏ឆ្លៀតឱកាស ចេញនូវ Tablet ស៊េរីថ្មីរបស់ ខ្លួន ផងដែរ នោះគឺ  Samsung Galaxy Tab S3។ មិនត្រឹមតែ ប៉ុណ្ណោះ ថ្មីៗ នេះ Samsung ក៏មានការ បង្ហើប​ពត៌មានខ្លះ ទាក់ទងនឹង Samsung Galaxy S8 បណ្ដើរៗហើយ ដែលជាកំពូលស្មាតហ្វូន នោះ។ ដោយក្រុមហ៊ុន Samsung នឹងរក្សា កម្រិត បង្ហាញរូបភាព ត្រឹម QHD ដដែល ជាកម្រិត 2K។ Samsung Galaxy S8  នឹងមានការ ពង្រីកអេក្រង់ ធំជាងមុន ដូច្នេះហើយ ក្រុមហ៊ុន Samsung នឹងធ្វើការ បំពាក់ អេក្រង់ Super AMOLED ដែលជាអេក្រង់ អាចបង្ហាញរូបភាព បានច្បាស់ល្អ មិនបែក ពណ៌នោះ។

pic 2

ជាពិសេសនោះ គឺ Samsung បានបង្ហើប អោយដឹងថា នឹងអាចមានពីរម៉ែឌែល ទៀតផងគឺ Samsung Galaxy S8 និង មួយទៀតដែលមាន អេក្រង់ធំ នោះគឺ Samsung Galaxy S8 Plus។ សរុបសេចក្ដីមក សម្រាប់ មិត្តអ្នកអាន ដែលមានការ ងឿងឆ្ងល់ ចង់​ដឹង ថ្ងៃ​ខែ ចេញ ជាពិសេស ប្រិយមិត្ត ត្រកូល Galaxy នោះអាចរង់ចាំ​មើលដំណឹង​នៅថ្ងៃ ទី 26 ខែនេះបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:08 AM, 16 February
  • ប្រភព: WCCF Tech
  • Tag: Lifestyle