ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Facebook អាប់ដេត​ថ្មី អាច​ឲ្យ​មើល​វីដេអូ​បណ្តើរ​និង​អូស​មើល News feed បណ្តើរ​បាន ហើយ​មាន​មុខងារ​សម្បូរ​បែប​មួយ​ចំនួនទៀត!

Facebook អាប់ដេត​ថ្មី អាច​ឲ្យ​មើល​វីដេអូ​បណ្តើរ​និង​អូស​មើល News feed បណ្តើរ​បាន ហើយ​មាន​មុខងារ​សម្បូរ​បែប​មួយ​ចំនួនទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កំណែអាប់ដេតថ្មីនេះ កាន់តែសម្បូរបែប នៅលើកម្មវិធីបណ្តាញ សង្គមយក្ស Facebook ដោយធ្វើការ កែទៅលើ ការប្រើប្រាស់ មុខងារចាស់ៗ មួយចំនួន ឲ្យកាន់តែ ងាយស្រួលក្នុងការ ប្រើប្រាស់ និងថែមទាំង បន្ថែមនូវមុខងារ ច្រើនទៀត​ ដើម្បីសម្រួលដល់ ការប្រើប្រាស់ និងទាក់ចិត្តអ្នក ប្រើប្រាស់ មិនឲ្យ ជិនណាយ។

cover Final 1000x150 copy

ការអាប់ដេតចាប់ផ្តើមពីសប្តាហ៍នេះតទៅ ដោយមានគណនី អ្នកប្រើប្រាស់ មួយចំនួន បានមុន និងខ្លះបាន តាមក្រោយ។ កែប្រែការ ប្រើប្រាស់លើ មុខងារចាស់ មានដូចជា ពេល បើកមើលវីដេអូ ទូទៅក្នុង Facebook នោះ អ្នកអាចទាញ វាចុះក្រោម ឬហៅថា Minimize ទៅជ្រុងម្ខាង ដើម្បីបន្ត អូសមើល News feed ឬពេលចុច ទៅកាន់ Homescreen ក៏វីដេអូនោះ នៅបន្តដំនើរ ការដែរ។

មុខងារផ្សេងទៀត នៅពេលដែលអ្នកអូសកាត់ វីដេអូណាមួយ វាលោតដំនើរការ ភ្លាម ព្រមជាមួយ សម្លេង ដោយពីមុន អាចលោតដំនើរការ បានដែរ​ តែគ្រាន់ចុចមើល បានឮសម្លេង ឬអ្នកគិតថា វារំខាន ក៏នៅមាន កន្លែងកំណត់ បិទដែរ។

វីដេអូបង្ហាញពីមុខងារថ្មីនៅខាងក្រោម៖

Facebook ក៏បានត្រៀមជាស្រេច នូវកម្មវិធី Video App សម្រាប់ពពួកទូរទស្សន៍ ឆ្លាតវៃ ដូចជា Samsung Smart TV, Apple TV, Amazon Fire TV និងម៉ាកផ្សេងៗ ទៀត ដោយនឹងដាក់ ឲ្យទាញយក ក្នុងពេល ឆាប់ៗខាងមុខ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:54 AM, 16 February
  • ប្រភព: Facebook
  • Tag: Lifestyle