ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ផ្លូវ​ការ​ហើយ Huawei នឹង​រៀប​ចំ​ព្រឹត្តិ​ការណ៍ MWC នៅ​ថ្ងៃ​ទី 26 ខែ​កុម្ភៈ ខាង​មុខ​នេះ! (ស្មាតហ្វូន​ណាខ្លះ)

ផ្លូវ​ការ​ហើយ Huawei នឹង​រៀប​ចំ​ព្រឹត្តិ​ការណ៍ MWC នៅ​ថ្ងៃ​ទី 26 ខែ​កុម្ភៈ ខាង​មុខ​នេះ! (ស្មាតហ្វូន​ណាខ្លះ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រហែលជាប៉ុន្មានម៉ោងមុននេះ ក្រុមហ៊ុន Huawei បានប្រកាស ជាផ្លូវការថា នឹងរៀបចំ ព្រឹត្តិការណ៍ MWC ដើម្បីដាក់ តាំងបង្ហាញ ផលិតផល របស់ខ្លួន ហើយដែល ព្រឹត្តិការណ៍នេះ នឹងតាំងទី នៅក្នុងទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ ហើយនឹង ចាប់ផ្តើម នៅថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2017 ខាងមុខនេះ នៅ វេលាម៉ោង 2 ល្ងាច (ម៉ោងក្នុង តំបន់នោះ)។

Cover Final 1000x150 copy

ជាមួយនឹង ព្រឹត្តិការណ៍ដ៏ធំនេះ ក្រុមហ៊ុន Huawei ក៏បានត្រៀម រួចជាស្រេច ផងដែរ នៅអាវុធថ្មី របស់ខ្លួន ដែល ត្រៀមប្រជែង នឹងកំពូល ស្មាតហ្វូន ផ្សេងៗ របស់ក្រុមហ៊ុន ទូរស័ព្ទឯទៀត ដែលកាលពី ឆ្នាំទៅ អាវុធដែល Huawei បានយកមក បង្ហាញនោះ គឺ P9។ ដូចនេះ យើងអាច ប៉ាន់ស្មាន ដឹងហើយថា ស្មាតហ្វូន ដែលជា អាវុធកែច្នៃ របស់ Huawei សម្រាប់ឆ្នាំនេះ អាចជា P10 និង P10 Plus។

គួរបញ្ជាក់ផងដែរថា Huawei P10 ត្រូវបាន លេចធ្លាយ ជាមួយនឹង លក្ខណៈសម្បត្តិ មួយចំនួន កាលពីពេលកន្លង ទៅនេះថា នឹងមាន អេក្រង់កោង ជាប្រភេទ IPS អាចបង្ហាញរូបភាព ដល់កម្រិត QHD, បំពាក់មក ជាមួយនឹង បន្ទះឈីប Kirin 960 ជំនាន់ចុងក្រោយ, មានរ៉េម ដល់ទៅ 6GB, និងប្រើប្រាស់ កាមេរ៉ា ផលិតឡើង ដោយ Leica។

1

ជាចុងក្រោយ សូមកុំភ្លេច តាមដាន ទាំងអស់គ្នា ជាពិសេស អ្នកគាំទ្រ ស្មាតហ្វូនរបស់ Huawei ទាំងអស់! ចាំមើល ថាតើ Huawei មានអ្វីខ្លះ ដែលប្លែក ហើយថ្មីសម្រាប់ អ្នកគាំទ្រខ្លះ! អូ នៅថ្ងៃនោះ ខេមបូ នឹងត្រៀមជា ពត៌មានទាន់ ហេតុការណ៍ ដែលនឹងផ្សាយ ភ្លាមៗសម្រាប់ ប្រិយមិត្ត ទាំងអស់គ្នា ផងដែរ ដូចនេះ សូមអ្នក ទាំងអស់គ្នា កុំបារម្ភអី។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:40 AM, 12 January
  • ប្រភព: GSM Arena
  • Tag: Lifestyle