ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Asus សម្ភោធ​មជ្ឈ​មណ្ឌល ផ្តល់​សេវា​ជួស​ជុល ជា​ផ្លូវ​ការ​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ!

Asus សម្ភោធ​មជ្ឈ​មណ្ឌល ផ្តល់​សេវា​ជួស​ជុល ជា​ផ្លូវ​ការ​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នាថ្ងៃទី 11 ខែ​មករា ឆ្នាំ 2017 ក្រុម​ហ៊ុន Asus Cambodia បាន​ធ្វើ​ការ បើក​សម្ភោធ មជ្ឈម​ណ្ឌល ផ្តល់​សេវា​ជួសជុល ស្តង់ដារ​មួយ នៅ​ទីក្រុង​ភ្នំពេញ ដែល​មាន​ទីតាំងផ្ទះលេខ #97Eo ផ្លូវលេខ 128 (ផ្លូវ​កម្ពុជា​ក្រោម) សង្កាត់មនោរម្យ ខណ្ឌ៧មករា ក្រុងភ្នំពេញ។

cover

final-1000x150-copy

នៅក្នុង មជ្ឈមណ្ឌល ផ្តល់សេវាជួសជុលនេះ ប្រសិនបើ អ្នកទាំងអស់គ្នា ចូលទៅ គឺនឹងឃើញ មានកុំព្យូទ័រ និងទូរស័ព្ទដៃ ជាច្រើនគ្រឿង ត្រូវបាន ដាក់តាំង សម្រាប់ធ្វើតេស្តកំសាន្ត និងដើម្បីសិក្សា ស្វែងយល់បន្ថែម អំពីបច្ចេកវិទ្យា ផ្សេងៗទៀត របស់ក្រុមហ៊ុន Asus។

បន្ទាប់មក អ្នកទាំងអស់គ្នា នឹងឈានទៅដល់ កន្លែងទទួលភ្ញៀវ ដែលជាកន្លែង សម្រាប់ប្រឹក្សា យោបល់​ទៅ​លើ ផលិតផលបន្ថែម។ ឯជាន់ទី១ អ្នកនឹងឃើញ មានបន្ទប់ទទួលភ្ញៀវ សាឡុង សម្រាប់អង្គុយ រង់ចាំ។

1

15979065_1085587414900463_978034570_n

2

យ៉ាងណាមិញ ឆ្លៀតក្នុងឱកាសនេះដែរ លោក Jeff Lo ដែលជាប្រធាន ជាន់ខ្ពស់ប្រចាំតំបន់ Asus អាស៊ីប៉ាស៊ីភិច ក៏បានមានប្រសាសន៍ ដែរថា លោកតំណាង អោយក្រុមហ៊ុន Asus នឹងប្តេជ្ញា ចិត្តថានឹង បង្កើនការលក់ អោយបាន 60% ក្នុងឆ្នាំ 2017 នេះផងដែរ។ រីឯទូរស័ព្ទវិញ Asus នឹងបង្កើន ការលក់ អោយ​បាន 50% ក្នុងឆ្នាំថ្មីនេះ។

សរុបមក Asus បង្កើតមជ្ឈមណ្ឌល ផ្តល់សេវាកម្ម ជួសជុលនេះឡើង គឺដើម្បីផ្តល់ ការយកទុកដាក់ ដល់​អតិថិជន របស់ខ្លួន អោយកាន់តែ មានទំនុកបន្ថែមទៀត។ Asus ក៏ត្រៀមនឹង បើកសាខា ផ្សេងៗទៀត នៅ​តាមបណ្តាខេត្ត នានាផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 2:47 PM, 11 January
  • ប្រភព: ខេមបូរីផត
  • Tag: Lifestyle