ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    អ្នក​ដឹង​ទេ​ថា 10 ឆ្នាំ​ហើយ​ដែល​មាន​វត្ត​មាន iPhone នៅ​លើ​ភព​ផែន​ដីនេះ!

អ្នក​ដឹង​ទេ​ថា 10 ឆ្នាំ​ហើយ​ដែល​មាន​វត្ត​មាន iPhone នៅ​លើ​ភព​ផែន​ដីនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពេលនេះ នៅសហរដ្ឋអាមេរិកទើប តែថ្ងៃទី 9 ខែមករា ហើយនៅក្នុង ប្រទេសកម្ពុជាយើង ឈានចូល ដល់ថ្ងៃទី 10 ខែមករាហើយ ដែលនៅ ក្នុងថ្ងៃទី 9 ខែមករានេះ កាលពី 10 ឆ្នាំមុន ជាថ្ងៃ ដាក់បង្ហាញ Original iPhone លើកដំបូង។ ទោះបីជាយ៉ាង ណាក៏ដោយ ក៏ពួកគេមិនភ្លេច និមិត្តរូប របស់ពួកគេដែរ គឺអ្នកដឹកនាំ ដ៏ខ្លាំងក្លាម្នាក់ លោក Steve Jobs ដែលជាអ្នក ដាក់បង្ហាញត្រកូល Original iPhone ដើមមុន គេបង្អស់ នៅលើឆាក បច្ចេកវិទ្យា។ គិតរហូតមក ដល់ពេលនេះ វត្តមានទូរស័ព្ទ iPhone តាំងពី ជំនាន់ដំបូង រហូតមកដល់ ពេលនេះ មានរយៈពេល​ 10 ឆ្នាំហើយ។

cover final-1000x150-copy

ប្រាកដណាស់ 10 ឆ្នាំមុន ថ្ងៃទី 9 ខែមករា ពិតជាថ្ងៃប្រវត្តិសាស្រ្ត ដែលមាន វត្តមាន original iPhone ហើយទទួលបាន ជោគជ័យ ពីមួយជំនាន់ទៅ មួយជំនាន់រហូត មកដល់បច្ចុប្បន្ននេះ។ នៅពេលនោះ ការបើកព្រឹត្តិការណ៍ ដាក់បង្ហាញទូរស័ព្ទ Original iPhone ដំបូងនៅ សន្និបាត Macworld & Expo ស្ថិតនៅ Moscone ខាងលិច ក្នុងទីក្រុង San Francisco រដ្ឋកាលីហ្វញ៉ា ដែលធ្វើឲ្យ មហាជនមានការ ភ្ញាក់ផ្អើលនៅ ពេលនោះ រហូតមក ដល់ជំនាន់ iPhone ចុងក្រោយនេះ ក៏នៅតែ ភ្ញាក់ផ្អើល និងមានការ ពេញចិត្ត ពីមហាជន ជាច្រើននៅលើ ពិភពលោកដដែល។ ដូចនេះអ្វី ដែលពត៌មាន បានចេញ ភាគហ៊ុន ក្រុមហ៊ុន Apple បានឡើងយ៉ាងខ្លាំង បន្ទាប់ពីការ ដាក់បង្ហាញ iPhone 7 និង iPhone 7 Plus រួចមក ធ្វើឲ្យអ្នកវិភាគ ភាគហ៊ុន ជាច្រើនអបអរ ដល់ក្រុមហ៊ុន មួយនេះ។

ចំនួន iPhone ដែលលក់បានពីមួយជំនាន់ទៅមួយជំនាន់៖

1 2

សំរាប់មិត្តអ្នកអានមួយចំនួនច្បាស់ជាដឹងពីប្រវត្តិ និងរូបរាងរបស់ Original iPhone ដែលជា ម៉ូឌែល iPhone មុនគេបង្អស់ ហើយអាច និយាយថាជា សិស្សច្បងគេ ក៏ថាបាន។ ពីមួយជំនាន់ ទៅមួយជំនាន់ ទូរស័ព្ទ iPhone នៅតែរក្សា កេរ្តិ៍ឈ្មោះល្បី រន្ទឺក្នុង វិស័យ បច្ចេកវិទ្យាដដែល ដូចនេះគួរតែ រំលឹកដល់លោក Steve Jobs ដែលជា ដើមទង ផ្តើមគំនិត ដ៏ឈ្លាសវៃ បង្កើតទូរស័ព្ទ នេះមក។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:19 AM, 10 January
  • ប្រភព: Phone Arena
  • Tag: Lifestyle