ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ចង់​ដឹង​ទេ​ថា​ឆ្នាំ 2016 លោក Tim Cook រក​ប្រាក់​ចំនូល​បាន​ប៉ុន្មាន?

ចង់​ដឹង​ទេ​ថា​ឆ្នាំ 2016 លោក Tim Cook រក​ប្រាក់​ចំនូល​បាន​ប៉ុន្មាន?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តជាអ្នកគាំទ្រ ផលិតផល Apple ភាគច្រើនប្រាកដជា បានស្គាល់លោក Tim Cook ជាក់ជាមិនខាន ដែលរូបលោកគឺជា អគ្គនាយកប្រតិបត្តិ នៅក្នុងក្រុមហ៊ុន Apple ដ៏ល្បីល្បាញនា ពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត អ្នកអាចនឹងធ្លាប់គិត ទៅដល់ប្រាក់ចំនេញ រាប់រយពាន់លាន ដុល្លារក្នុងមួយឆ្នាំៗ ដែល Apple បានកើបយកដោយ ក្នុងនោះរួមមាន ថវិកាដែលពិបាក រករបស់អ្នកផងដែរ ដែលរាល់ប្រាក់ចំនេញគឺ Apple ត្រូវបែងចែកជាច្រើន ចំនែកសម្រាប់ បង់ថ្លៃសេវាកម្មជាច្រើន ពិសេសបុគ្គលិក ជាច្រើនរបស់ខ្លួន ដោយក្នុងនោះលោក Tim Cook ក៏ទទួលបានប្រាក់ មួយចំនែកធំ ផងដែរជាឋានៈជា CEO។

1

final-1000x150-copy

យោងតាមប្រភពពត៌មាន ច្បាស់ការមួយរបស់ The Wall Street Journal បានចេញផ្សាយ ឲ្យពិភពលោកបានដឹង ដោយមិនលាក់លាមថា លោក Tim Cook កាលពីឆ្នាំ 2016 កន្លងទៅបានកើប ប្រាក់សរុបទាំងអស់ បានចំនួន 8.75 លានដុល្លារ ជាចំនួនសាច់ប្រាក់ ច្រើនខ្លាំងសម្រាប់យើង តែចំនួននោះត្រូវ បានប្រភពពត៌មាន បញ្ជាក់ប្រាប់ថា ជាចំនួនតិច គឺតិចជាងឆ្នាំ 2015 កន្លងទៅ ខណៈឆ្នាំ 2015 លោក Tim Cook បានកាត់សាច់ប្រាក់ របស់គាត់រកបានចំនួន 15% ស្មើនឹង 1.5 លានដុល្លារចូលទៅ ក្នុងភាគហ៊ុនរបស់ ក្រុមហ៊ុន Apple​ វិញ ដោយសារតែក្រុមហ៊ុន Apple បានបាត់បង ប្រាក់ចំនេញ និងគោលដៅដែលរំពឹងទុក។ ប្រិយមិត្តអាចនឹងឆ្ងល់ថា ហេតុអ្វីបានជា Apple បាត់បង់ប្រាក់ចំនេញ ខណៈផលិតផល Apple ភាគច្រើនមានតម្លៃថ្លៃ ហើយទទួលបាន ការគាំទ្រខ្លាំង? ប្រិយមិត្តគប្បីមើល ឲ្យបានវែងឆ្ងាយ បន្តិចជុំវិញទីផ្សារ Apple នៅបណ្ដាប្រទេស ជាច្រើនទៀតក្នុង សកលលោក មិនមែនមាន តែស្រុកខ្មែរ ដែលនិយមប្រើ របស់តាមគ្នានោះទេ ដូច្នេះហើយពីមួយឆ្នាំ ទៅមួយឆ្នាំ Apple បានប្រាក់ចំនេញតិច ឬច្រើន មិនមែនអាស្រ័យ តែនៅលើការ លក់ផលិតផលនោះទេ គឺបានមកពីសេវាកម្ម ជាច្រើនផងដែរ ដូចឆ្នាំ 2016 នេះអញ្ចឹង ប្រាក់សរុបដែល Apple ចំនេញមានចំនួន 215.6 ពាន់លានដុល្លារប៉ុណ្ណោះ ដោយក្នុងការរំពឹង ទុកថាខ្លួននឹងអាច កើបប្រាក់បានលើស 223.6 ពាន់លានដុល្លារ ដែលនេះហេតុគឺ ជាកត្តាចំបងដែល យើងគប្បីស្វែង យល់បន្ថែម។

2cover

សរុបសេចក្ដីមកឆ្នាំ 2016 កន្លងទៅលោក Tim Cook បានកើបប្រាក់ សរុបបាន 8.75 លានដុល្លារ ដោយមិនរាប់ បញ្ចូលប្រាក់ 15% របស់លោកផ្សេងទៀត ដែលត្រូវដាក់ចូល ក្នុងភាគហ៊ុនរបស់ Apple នៅឡើយទេ។ សម្រាប់ឆ្នាំ 2017 នេះវិញ យើងនឹងរង់ចាំ មើលបន្តទៀតថា Apple នឹងចំនេញខ្លាំង ឬមធ្យម ព្រោះបន្ទាប់ពីប្រធានាធីបតី ថ្មីលោក Trump ឡើងមក ទីផ្សារ Apple អាចនឹងកែប្រែខ្លះ ជុំវិញទីតាំងផលិតជាដើម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:15 AM, 08 January
  • ប្រភព: iPhonehacks
  • Tag: Lifestyle