ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Samsung ប្រកាស​ពី Galaxy A ស៊េរី​ឆ្នាំ 2017 និង​ទទួល Pre-order សម្រាប់​អតិថិជន​កម្ពុជា!

Samsung ប្រកាស​ពី Galaxy A ស៊េរី​ឆ្នាំ 2017 និង​ទទួល Pre-order សម្រាប់​អតិថិជន​កម្ពុជា!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីម្សិលមិញនេះ ត្រូវនឹងថ្ងៃទី 5 ខែមករា ឆ្នាំ 2017 ក្រុមហ៊ុន សាមសុង បានប្រកាស ផលិតផលថ្មី មួយ នៅក្នុងត្រកូល Galaxy A គឺ Galaxy A ស៊េរីឆ្នាំ 2017 ដោយរៀប ចំឡើង នៅសាខា ក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិក ប្រចាំកម្ពុជា និងមាន ការចូលរួម ពីអ្នកសារព័ត៌មាន យ៉ាងច្រើនកុះករ។

cover final-1000x150-copy

ជាមួយនឹង ដំណឹងល្អពីវត្តមាន នឹងមកដល់ ប្រទេសកម្ពុជា យើង ឆាប់ៗនេះដែរ អ្នកទាំងអស់គ្នា ក៏អាចធ្វើការ Pre-Order ទូរស័ព្ទ Galaxy A ស៊េរី 2017 បាន ចាប់ពីថ្ងៃទី ០6 ដល់ ថ្ងៃទី ០8 ខែមករា ឆាំ្ន 2017 នៅទីធ្លា ខាងមុខ មហោស្រព កោះពេជ្រ និងពីថ្ងៃទី ០9 ដល់ ថ្ងៃទី 18 ខែមករា ឆាំ្ន 2017 នៅហាងទំនើប សាមសុង ទាំង 5 សាខា, នៅហាង អប្សរាដេប៉ូ អប្សរាអេទ្បិចត្រូនិក, ហាង KLDis 3, ហាង KLDis 4, និងហាងនីកា បូកគោ។

1

កាន់តែពិសេសបន្ថែមទៀតនោះ អ្នកក៏នឹងទទួលបាន រង្វាន់ 8 ដូចជា Power Bank 10,000 mAh មេម៉ូរី 32GB ដង Selfie  Clear Cover Screen ការពារ អាវយឺតសាមសុង Holding Ring និងស៊ីម Smart ភ្ជាប់គំរោង Power+1 ផងដែរ។ ហើយអ្នកអាច មកទទួល យកទូរស័ព្ទ របស់លោកអ្នក ចាប់ពីថ្ងៃទី 21 ខែមករា ឆាំ្ន 2017 នៅតាមហាង ទំនើបសាមសុង ទាំង 5 សាខាខាងលើ។

2

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ Galaxy A ស៊េរី 2017 មានលក្ខណៈសម្បត្តិ ដូចជា Galaxy A7 មានអេក្រង់ធំ 5.7 អ៊ីញ មានការមេរ៉ាទាំងមុខ និងក្រោយទំហំ 16 មេហ្គាភិចសែល មានថ្មទំហំធំ រហូតដល់ 3600 mAh មាន Ram 3GB និងមេម៉ូរី ក្នុងម៉ាស៊ីន 32GB។ រីឯ Galaxy A5 មានអេក្រង់ទំហំ 5.2 អ៊ីញ មានកាមេរ៉ា ទាំងមុខ និងក្រោយ រហូតដល់ 16 មេហ្គាភិចសែល មានថ្មទំហំ 3000 mAh មាន Ram 3GB និង មេម៉ូរីក្នុង ម៉ាស៊ីន 32GB។ សំរាប់ Galaxy A3 វិញ មានអេក្រង់ទំហំ 4.7 អ៊ីញ មានការមេរ៉ា មុខទំហំ 8 មេហ្គាភិចសែល និងក្រោយទំហំ 13 មេហ្គាភិចសែល មានថ្មទំហំ 2350mAh មាន Ram 2GB និងមេម៉ូរី ក្នុងម៉ាស៊ីន 16GB។

3

ជាងនេះទៅទៀត Galaxy A ស៊េរី 2017 បានបំពាក់នូវ IP68 ជាអាវ ក្រោះការពារ ធន់នឹង ទឹកជំរៅ 1.5m រយៈពេល 30នាទី និងធូលី ប្រើខ្សែសាក USB Type-C និងអាចបន្ថែម មេម៉ូរីខាងក្រៅ រហូតដល់ 256GB ផងដែរ។

4

សរុបមក យើងឃើញថា ទាំងបីម៉ូឌែល មានចំណុចប្លែក ពីជំនាន់មុនច្រើន មិនថារូបរាង លក្ខណៈពិសេស និងបច្ចេកវិទ្យាថ្មីៗ គឺសុទ្ធតែ ត្រូវបាន កែច្នៃ អោយងាយស្រួល នៅក្នុងការ ប្រើប្រាស់ បន្ថែមទៀត។

ដូចនេះ សម្រាប់ប្រិយមិត្ត ដែលមាន ចំណាប់អារម្មណ៍ សូមប្រញាប់ឡើង កុំអោយឪកាស ដ៏ល្អនេះ រំលងផុត អោយសោះ ព្រោះចំនួន មានកំណត់។ សំរាប់ ព័ត៌មានបន្ថែម មិត្តអ្នកអាន អាចទំនាក់ទំនង មកផ្នែក បំរើអតិថិជន ទូរស័ព្ទលេខ 023 993 232។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 11:30 AM, 06 January
  • ប្រភព: Samsung Cambodia
  • Tag: Lifestyle