ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ទូរស័ព្ទ​ឆ្លាត, នាឡិកា​ឆ្លាត, វែន​តា​ឆ្លាត, កង់​ឆ្លាត, ឡាន​ឆ្លាត……. តែ​ពេល​នេះ​យើង​មាន​ក្រាស​សិត​សក់​ឆ្លាត​ដែរ​ហើយ

ទូរស័ព្ទ​ឆ្លាត, នាឡិកា​ឆ្លាត, វែន​តា​ឆ្លាត, កង់​ឆ្លាត, ឡាន​ឆ្លាត……. តែ​ពេល​នេះ​យើង​មាន​ក្រាស​សិត​សក់​ឆ្លាត​ដែរ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ផលិតផលបច្ចេកវិទ្យា ដែលមាន​ភាព​វ័យឆ្លាត​នា​ពេល​បច្ចុប្បន្ន​មាន​ច្រើន​ប្រភេទ​ខ្លាំង​ណាស់ និយាយ​រួម​ទៅ​វា​នៅ​ជុំវិញ​ខ្លួន​ទៅ​ហើយ​ពេល​ខ្លះ ហើយ​ខ្លះក៏​នៅ​ជាប់​ខ្លួន​យើងរាល់ថ្ងៃផងដែរ ដូចជាស្មាតហ្វូន និង​នាឡិកា​ឆ្លាតជាដើម ដែលសុទ្ធសឹងជាផលិតផលធ្វើឲ្យជីវិតរបស់យើងមានភាពងាយស្រួលជាងមុន។ បើទោះបីជាបច្ចុប្បន្ន ផលិតផលឆ្លាតមានច្រើនប្រភេទក៏ដោយ ក៏វានៅមិនទាន់គ្រប់គ្រាន់នោះដែរ ព្រោះ​ថ្ងៃ​អនាគត ផែនដីនឹងពោរពេញទៅដោយវិទ្យាសាស្ត្រទំនើប ដូច្នេះហើយក្រុមហ៊ុនជាច្រើនបាន​កំពុង​ខិតខំ​ច្នៃប្រឌិតផលិតផ្សេងៗទៀតជាច្រើន ដែលមនុស្សជាតិទូទាំងពិភពលោក តែងតែប្រើប្រាស់​ជា​ប្រចាំ ដោយក្នុងនោះយើងបានប្រទះឃើញ ក្រាសិតសក់ឆ្លាតមួយផ្សេងទៀត ទើបនឹងបង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ក្នុង​ព្រឹត្តិការណ៍ CES ឆ្នាំ 2017 នេះ វាល្អបំផុតសម្រាប់អ្នកស្រលាញ់សក់។

1 2

final-1000x150-copy

ក្រាសសិតសក់ឆ្លាតនោះមានឈ្មោះថា Hair Coach ជាក្រាសសិតសក់វ័យឆ្លាត ផលិតឡើងក្រោម​ស្នាដៃ​ក្រុមហ៊ុន L’Oreal ដែលបានចំនាយពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតចេញក្រាសឆ្លាត​ដ៏​កម្រ​រក​បាន​មួយនេះ ហើយវាពិតជាធ្វើឲ្យស្ត្រី និងមិត្តនារីៗជាច្រើនពេញចិត្តខ្លាំងណាស់ ព្រោះថា វាដើរ​តួយ៉ាង​សំខាន់សម្រាប់ប្រាប់ពត៌មានផ្សេងៗជុំវិញសក់របស់អ្នកប្រើប្រាស់ តាមរយៈការភ្ជាប់ក្រាស​សិត​សក់​នេះទៅកាន់ស្មាតហ្វូន និងថេប្លេត ដំណើរការដោយ Android និង iOS ដោយប្រើប្រព័ន្ធគ្មានខ្សែ Bluetooth។ ប្រិយមិត្តអាចនឹងឆ្ងល់ថា តើក្រាសសិតសក់នេះវាដំណើរការបានដោយរបៀបណាទៅ? តើវាមានអត្ថប្រយោជន៍អ្វីខ្លះទៅ? ជាការពិតណាស់ ក្រាសសិតសក់នេះឆ្លាត ដោយវាមានបំពាក់មក​ជាមួយនឹង​រន្ធស្រូបសម្លេង ដោយនៅពេលយើងយកវាទៅសិតសក់ម្ដងៗ យើងអាចស្ដាប់សម្លេងសរសៃ​សក់​កកិត​គ្នាបានយ៉ាងប្រសើរ ថែមទាំងមានសេនស័រជាប្រភេទ Accelerometer និង Gyroscope សម្រាប់​វិភាគទៅលើសរសៃសក់របស់យើង ថាតើសរសៃសក់របស់យើងមានសុខភាពល្អ, មានជាតិ​ប្រេង​ច្រើន ឬស្ងួតជាដើម -ល-។

3 4cover

ជាងនេះទៅទៀតសេនស័រនោះក៏អាចប្រាប់ឲ្យដឹងអំពីកោសិការរបស់សរសៃសក់ទៀតផង ថែមទាំង​អាច​ដឹង​អំពីសំពាត ដែលយើងសិតសក់ និងផ្សេងៗទៀតជាច្រើន និយាយរួមទៅពត៌មាន​ពាក់ព័ន្ធ​នឹង​សរសៃ​សក់​របស់​យើង គឺក្រាសសិតសក់វ័យឆ្លាតមួយនេះអាចក្ដាប់យកពត៌មានបានទាំងអស់ ហើយ​បង្ហាញ​ឲ្យយើងបានដឹងនៅលើអេក្រង់ស្មាតហ្វូន និងថេប្លេតបាន តាមរយៈកម្មវិធីផ្ទាល់តែម្ដង។ ក្រាស Hair Coach មួយនេះនឹងត្រៀមចេញលក់នាពាក់កណ្ដាលឆ្នាំ 2017 នេះហើយ ដោយវាមាន​តម្លៃ​ប្រហាក់​ប្រហែល 200$ ប៉ុណ្ណោះ ដោយបច្ចុប្បន្នមានអ្នកស្រលាញ់សក់ជាច្រើន បានកម្មង់កក់ទុកមុន​រួច​ជា​ច្រើនគ្រឿងទៅហើយ ដូច្នេះនៅពេលវាចេញលក់ក្នុងទីផ្សារជាផ្លូវការប្រាកដជាលក់ដាច់ខ្លាំង ព្រោះ​នរណាក៏ស្រលាញ់សក់ដែរ បើអត់សក់សម្រស់ស្អាតយ៉ាងណាក៏យ៉ាប់ដែរ។ សម្រាប់ប្រិយមិត្ត​នៅ​ស្រុក​ខ្មែរ មិនថានារី ឬបុរសឡើយ អ្នកអាចរង់ចាំទិញក្រាសសិតសក់ឆ្លាតនេះ​ទុកប្រើ​ប្រាស់​មួយ​នឹងគេ​នាពាក់​កណ្ដាល​ឆ្នាំ 2017 ខាង​មុខនេះ ហើយបើខ្លាចភ្លេច អ្នកអាចសរសេរដាក់ក្រដាស់ ឬកត់ Note ទុកក្នុង​ស្មាត​ហ្វូន ថេប្លេតក៏បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:38 AM, 04 January
  • ប្រភព: The Verge
  • Tag: Lifestyle