ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ឧបករណ៍​មួយ​នេះ ជា​បច្ចេកវិទ្យា​ថ្មី គ្រាន់​ឈាន​ចូល​បន្ទប់ទឹក វា​នឹង​បង្ហាញ​បង្គន់​នៅ​ទីណា នៅ​ពេល​ងងឹត

ឧបករណ៍​មួយ​នេះ ជា​បច្ចេកវិទ្យា​ថ្មី គ្រាន់​ឈាន​ចូល​បន្ទប់ទឹក វា​នឹង​បង្ហាញ​បង្គន់​នៅ​ទីណា នៅ​ពេល​ងងឹត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗ នេះមានឧបករណ៍​មួយ​បាន​ចេញ​លក់ ដែល​ជា​បច្ចេកវិទ្យា​ថ្មី​​ក្នុង​ការ ផ្ដល់ ដំណឹង អោយ​ដឹង​ថា​បង្គន់​នៅ​ទីណា នៅ​ពេល​ងងឹតនោះ។ សម្រាប់ឧបករណ៍នេះផងដែរគឺមានឈ្មោះថា IllumiBowl 2.0។

cover

final-1000x150-copy

 IllumiBowl 2.0 វាអាចជួយផ្ដល់ដំណឹងបានយ៉ាងល្អ នៅពេល មានភាពងងឹត​នោះ ដោយយើង គ្រាន់​តែ​ឈានចូល ក្នុង បន្ទប់ទឹករបស់ យើង ពីរ ជំហ៊ាន នោះរួច វានឹង បញ្ចេញពន្លឺភ្លើង ពីក្នុងបន្គន់ អោយ​យើងឃើញតែម្ដង។ ដូច្នេះសម្រាប់ មិត្តអ្នកអានដែល ចូលបន្ទប់ទឹក ខ្ជិលបើកភ្លើង រកកន្លែង បើក​ភ្លើង​ពុំ​ឃើញ រឺដាច់​ភ្លើង គឺអស់ក្ដីបារម្មណ៍ហើយ នៅពេលងងឹត។

pic-1

សម្រាប់ ឧបករណ៍ គឺវាអាចប្រើប្រាស់បានដោយ ធ្វើការ ភ្ជាប់ វាជាមួយមាត់បង្គន់ របស់យើងរួចចុច តុង​តាក់ បើកជាការស្រេច។ មិនត្រឹមតែប៉ុណ្ណោះ យើងអាចផ្លាស់ប្ដូរ ពណ៌ភ្លើងបាន 8 ពណ៌ទៀតផង រឺអាច​ធ្វើការគ្រប់គ្រង អោយវាផ្លាស់ប្ដូរពណ៌ភ្លើងខ្លួនវាក៏បាន។ សម្រាប់ លក្ខណៈសម្បត្តិ ផ្សេងៗទៀតនោះ គឺ ថាមពលថ្ម របស់វា អាចប្រើប្រាស់បាន 5 ខែទៅ 6 ខែ។

​ជាពិសេសនោះគឺមិនជ្រាបទឹកឡើយ នឹងធ្វើការបិទដាក់មាត់បង្គន់ បានល្អទៀតផង មិនងាយរបូត។ រីឯតម្លៃនឹងការចេញលក់ គឺចេញ លក់ហើយ នឹងអាចធ្វើការកម្ម៉ង់ទិញវាបាន ក្នុងតម្លៃ 14.99$ ។ ជាចុងក្រោយនេះឧបករណ៍ នេះផងដែរ គឺបច្ចេកវិទ្យាថ្មី មួយ សម្រាប់តែប្រើប្រាស់ ជាមួយបង្គន់យើង ប៉ុណ្ណោះ និងអាច ជួយដល់មិត្តអ្នកអានបាន នៅពេលបន្ទោរបង់ ពេលយប់ ងងឹត ពិបាករកបង្គន់ មិន​ឃើញ​នោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:52 PM, 03 January
  • ប្រភព: Techno Buffalo
  • Tag: Lifestyle