ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Apple អប​អរ​ចូល​ឆ្នាំ​ចិន! រាល់​ការ​ទិញ​ផលិត iPhone ឬ Mac នឹង​ទទួល​បាន​កាស Beat Solo3 ដោយ​ឥត​គិត​ថ្លៃ! (តាម​តំបន់​មួយ​ចំនួន​ប៉ុណ្ណោះ)

Apple អប​អរ​ចូល​ឆ្នាំ​ចិន! រាល់​ការ​ទិញ​ផលិត iPhone ឬ Mac នឹង​ទទួល​បាន​កាស Beat Solo3 ដោយ​ឥត​គិត​ថ្លៃ! (តាម​តំបន់​មួយ​ចំនួន​ប៉ុណ្ណោះ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជា Promotion ពិសេស ពី Apple ដើម្បីចូលរួម អបអរ ពិធីបុណ្យ ចូលឆ្នាំចិន ក្នុងឆ្នាំ 2017 នេះ ដោយការជាវ ផលិតផល iPhone ឬ Mac នឹងទទួល បានកាស Beat Solo 3 ពណ៌ក្រហម ចំនួន 1 ដោយឥត គិតថ្លៃ ក្នុងរយៈពេល តែមួយ ថ្ងៃប៉ុណ្ណោះ គឹនៅថ្ងៃទី 6 ខែមករានេះ ដែលត្រូវនឹង ថ្ងៃសុក្រ។

cover final-1000x150-copy

Promotion នេះ នឹងចាប់ផ្តើម តែមួយ ថ្ងៃប៉ុណ្ណោះ ចាប់ពីម៉ោង 8 ព្រឹកតទៅ នៅថ្ងៃសុក្រទី 6 ខែមករា នៅតាម ហាងសាខា Apple ដែលមាននៅ តៃវ៉ាន់, ហុងកុង, ចិន និងសាំងហ្គាពួរ។ អតិថិជន អាចជាវ iMac, MacBook, MacBook Pro, MacBook Air ឬ Mac Pro ដោយ MacBook Pro មាន Touch Bar មិនបូក ចូលទេ ក៏មានន័យថា ម៉ូឌែលចុង ក្រោយនេះ នឹងមិន ទទួលបាន Promotion នេះទេ។ ។

ចំនែកឯ iPhone ចាប់ពីម៉ូឌែល 6s, 6s Plus, iPhone 7 និង iPhone 7 Plus ទើបពេលជាវ ទទួលបានកាស នេះដោយឥត គិតថ្លៃ រីឯម៉ូឌែល ផ្សេងទៀត មិនបានបូក ចូលទេ។ បញ្ជាក់ដែលថា កាស Beats Solo3 Wireless On-Ear Headphones មានតម្លៃលក់ ធម្មតាប្រមាណ 299.95 ដុល្លារ ជាមួយ Promotion នេះ អ្នកជាវ iPhone ឬ Mac នឹងទទួល បានដោយ ឥតគិតថ្លៃ។

1

ដូចនេះក៏មានន័យថា ប្រសិនបើអ្នក មានឱកាស អាចរកជាវបាន ឬពឹងឲ្យបងប្អូន ដែលនៅតំបន់ ទាំងនោះ ជាវអោយបាន ឬក៏អាចចែក ដំណឹងដល់ ពួកគេ ឲ្យបានជាវ ទាន់ Promotion ពិសេសនេះ។  

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:47 AM, 03 January
  • ប្រភព: Apple
  • Tag: Lifestyle