ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ទៀត​ហើយ! គណនី Email របស់​នាយក​ស្ថាប័ន​ធំៗ​ពីរ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ពួក Hacker

ទៀត​ហើយ! គណនី Email របស់​នាយក​ស្ថាប័ន​ធំៗ​ពីរ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ពួក Hacker

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ចាប់តាំងពីប្រព័ន្ធបច្ចេកវិទ្យា កាន់តែរីក ចម្រើននិង កាន់តែ ទូលំទូលាយ រួចមក បញ្ហាចោរកម្មតាម អ៊ីនធើណេត ក៏កាន់តែ កើនឡើង យ៉ាងខ្លាំងដែរ។ កាលពី ពេលថ្មីនេះ គណនី Email របស់លោក John Brennan ត្រូវបាន វាយប្រហារ ដោយពួក Hacker មិនស្គាល់ អត្តសញ្ញាណ មួយក្រុម។ មិនត្រឹម តែប៉ុណ្ណោះ ពួកគេបន្ត វាយប្រហារ គណនីរបស់ លោក James Clapper បន្តទៀត នេះបើតាម ការបញ្ជាក់ពី សារពត៌មាន បរទេស។

Cover

កាលពីពេលថ្មីៗ គណនី Email របស់នាយក ស្ថាប័ន កំពូលនៃ សហរដ្ឋអាមេរិក CIA ត្រូវបានវាយ ប្រហារដោយ ជនមិន ស្គាល់មុខ មួយក្រុម។ ក្រោយពីការ ស្រាវជា្រវ គេបានដឹង ថាក្រុម Hacker ក្មេងជំទង់ មួយក្រុម ដែលមាន ឈ្មោះថា Cracka ដែលជា សមាជិក នៃក្រុម Crackas With Attitude ជាអ្នក វាយប្រហារ គណនី Email របស់លោក John Brennan ដែលជា នាយក នៃស្ថាប័ន CIA សហរដ្ឋអាមេរិក មិនត្រឹមតែ ប៉ុណ្ណោះ ពួកគេ បានបន្ត វាយប្រហារ គណនីរបស់លោក James Clapper ដែលជានាយក ស្ថាប័ន US National Intelligence ថែមទៀត។ Cracka បានធ្វើការ វាយប្រហារ ទៅកាន់ គណនី email របស់លោក Clapper សូម្បីតែ ទូរស័ព្ទនៅផ្ទះ និងគណនី Email ប្រពន្ធ របស់លោក Clapper ក៏ត្រូវបាន វាយប្រហារដែរ។ លោក Michael Adams អ្នកជំនាញ នៃស្ថាប័ន សន្តិសុខ (US Special Operations Command) បាននិយាយថា វាជា រឿងឆ្កួត មួយដែល ពត៌មាន ផ្ទាល់ខ្លួន របស់ពួកគាត់ មិនបាន រក្សាទុក ឱ្យបានល្អ។

2

បន្ទាប់ពីរកឃើញថាមាន ការវាយប្រហារនេះ គណនី របស់រូបលោក ទាំងពីរ នៅតែ មិនទាន់ច្បាស់ថា វាអាចយក មកវិញបាន ទាំងស្រុង ហើយឫនៅ ទេខណៈ ដែលពត៌មាន សំខាន់មួយចំនួន របស់លោក Brennan ត្រូវបាន បែកធ្លាយ ជាបន្ត បន្ទាប់ដែល ជាពត៌មាន របស់ស្ថាប័ន CIA ទៀតផង។

***សូមចុចទីនេះដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-channel

  • ដោយ: Panhabot
  • 10:22 AM, 14 January
  • ប្រភព: Tech Worm
  • Tag: Lifestyle