ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Apple មាន​សំពាធ​ខ្លាំង​នៅ​ពេល​ផលិត​កម្មវិធី​សម្រាប់​ផ្ទេរ​ទិន្នន័យ​ពី iOS ទៅ​កាន់ Android?

Apple មាន​សំពាធ​ខ្លាំង​នៅ​ពេល​ផលិត​កម្មវិធី​សម្រាប់​ផ្ទេរ​ទិន្នន័យ​ពី iOS ទៅ​កាន់ Android?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Apple ទើបតែបាន បញ្ចេញកម្មវិធី សម្រាប់ផ្ទេរ ទិន្នន័យពី Android ទៅកាន់ iOS នាចុងឆ្នាំមុន ហើយស្រាប់តែ លេចឮ ពាក្យចចាម អារ៉ាមថា Apple អាចនឹងផលិត កម្មវិធីសម្រាប់ផ្ទេរ ទិន្នន័យពី iOS ទៅកាន់ Android នាពេល ខាងមុខ ប៉ុន្តែទីបំផុត Apple បានបដិសេធថា មិនពិត នោះទេ។

1-cover

ចំនែកឯក្រុមអ្នកប្រើប្រាស់ ស្មាតហ្វូន ដំនើរការ Android ក៏បានតប ទៅវិញ ដែរថា ពួកគេមិនត្រូវការ កម្មវិធីផ្ទេរ ទិន្នន័យពី iOS ទៅកាន់ Android ដែលផលិត ដោយ Apple នោះដែរ។ ពួកគេអាច រកកម្មវិធី និងវិធី ជាច្រើនសម្រាប់ ផ្ទេរបាន ហើយបន្ទាប់ពី ពួកគេ បានផ្លាស់ប្តូរ ពីការប្រើ iOS មក Android វិញ ក៏មិនដែល គិតថា ទៅប្រើ iOS វិញដែរ។

នេះក៏ជាមូលហេតុមួយ ដែល Apple ផលិតកម្មវិធី ផ្ទេរទិន្នន័យពី Android ទៅកាន់ iOS ដើម្បីទាញ យកអ្នក ប្រើប្រាស់ ចាស់ៗដែល ធ្លាប់ប្រើ iOS នាពេល កន្លងមក។

2

រីឯប្រព័ន្ធប្រតិបត្តិការ Android ក៏មានកម្មវិធី និងវិធីច្រើន សម្រាប់ឲ្យអ្នក ប្រើប្រាស់ ផ្ទេរទិន្នន័យពី iOS មកកាន់ Android បានដែរ មិនចាំបាច់ ត្រូវការ កម្មវិធីដែល បង្កើតឡើងដោយ Apple នោះទេ។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!

cambo-channel - Copy

  • ដោយ: Hong
  • 10:46 AM, 13 January
  • ប្រភព: Android Central
  • Tag: Lifestyle