ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    លោក Obama នឹង​ត្រូវ​សំភាសន៍​បន្ត​ផ្ទាល់​តាម YouTube នា​សប្ដាហ៍នេះ

លោក Obama នឹង​ត្រូវ​សំភាសន៍​បន្ត​ផ្ទាល់​តាម YouTube នា​សប្ដាហ៍នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តជាទូទៅប្រាកដជាធ្លាប់បានឃើញលោក Barack Obama ប្រធានាធិបតី ប្រទេស មហាអំណាចអាមេរិក ឡើងធ្វើបទ បង្ហាញនៅក្នុង កិច្ចប្រជុំធំៗ លើពិភពលោក ក៏ដូចជា កម្មវិធីពិសេសៗ សម្រាប់ឲ្យ យុវជនឆ្នើមៗ មកពីបណ្ដា ប្រទេសលើ សកលលោក ធ្វើការចោទ ជាសំនួរ មានផលប្រយោជន៍ ជាច្រើន ទៅកាន់លោក ដើម្បីទទួល បានមតិ យោបល់ និងការរំពឹង ទុកផ្សេងៗ អំពីការវិវឌ្ឍន៍ ទៅមុខរបស់ ពិភពលោកទាំងមូល ពិសេសប្រទេស របស់អ្នក ដែលបាន ចូលរួម ឬចោទសួរ សំនួរផ្សេងៗ ទៅលើ រូបគាត់។ ជាក់ស្ដែង នៅយប់ថ្ងៃ សុក្រសប្ដាហ៍នេះ លោក Obama នឹងផ្ដល់កិត្តិយស ពិសេស ដោយផ្ដល់ ឱកាស ឲ្យមានការ សំភាសន៍ តាមរយៈ YouTube ជាលក្ខណៈការ ផ្សាយបន្តផ្ទាល់ តែម្ដង ដើម្បីធ្វើឲ្យ ពិភពលោក បានដឹង កាន់តែច្បាស់ និងបានទស្សនា ទាំងអស់គ្នា ក្នុងពេល តែមួយ មិនថាអ្នក ទៅទីណា នោះទេ ឲ្យតែមានអ៊ីនធឺណែត អាចចូល ទៅកាន់ គេហទំព័រ YouTube បាន គឺមើល បានភ្លាមៗ។

1

បទសំភាសន៍តាមរយៈ YouTube នេះ មិនមែន ជាព្រឹត្តិការណ៍ ថ្មីនោះឡើយ វាគ្រាន់តែ ជាការ សំភាសន៍សម្រាប់ឆ្នាំថ្មី ដោយលើក នេះលោក Obama នឹងត្រូវបាន មនុស្សឆ្នើម 3 នាក់ ធ្វើការ សំភាសន៍គឺ Destin Sandlin, Ingrid Nilsen និង Adande Throne ដោយពួក គេមាន Channel ផ្ទាល់ខ្លួន ទាំង 3 នាក់ ធ្វើការ សាកសួរពី សំនួរមួយចំនួន ទៅតាមអ្វី ដែលពួក គេចង់សួរ ពិសេសពួកគេ ក៏អាចចោទ ជាសំនួរ ផ្សេងៗទៀត ដែលអ្នក គាំទ្រពួក គេទាំង 3 នាក់ បានដាក់ជា សំនួរជូន មានន័យថា ពួកគេនឹង សួរសំនួរ នោះជំនួស Fans ជាច្រើន ក៏ប៉ុន្តែ សំនួរនោះ ក៏ត្រូវជា សំនួរមាន ក្រមសីលធម៌ ផងដែរ ចៀសវាង សំនួរដែលពាក់ព័ន្ធ ទៅនឹងបញ្ហា សង្គ្រាមជាដើម។

2

គួរបញ្ជាក់ផងដែរថា បទសំភាសន៍ បន្តផ្ទាល់ តាមរយៈ YouTube នោះនឹងត្រូវ ធ្វើឡើង នៅថ្ងៃសុក្រ ទី 15 ខែមករា ឆ្នាំ 2015 នេះ នៅវេលាម៉ោង 2 និង 15 នាទីល្ងាច អាមេរិក តាមរយៈ Channel របស់ សេតវិមាន (White House)  ដូច្នេះ សម្រាប់ ប្រិយមិត្ត ដែលចង់ ទស្សនាការ ផ្សាយបន្តផ្ទាល់ នេះនៅកម្ពុជា ប្រហែលជា នឹងត្រូវរង់ចាំ ទស្សនានៅ វេលាម៉ោង ប្រមាណជា 2 ជាង ថ្ងៃត្រង់ នៅស្រុកយើង។

***សូមចុចទីនេះដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

cambo-channel - Copy

  • ដោយ: Por
  • 10:08 AM, 13 January
  • ប្រភព: Engadget
  • Tag: Lifestyle