ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    និស្សិត​កម្ពុជា មាន​មោទន​ភាព ដែល​បាន​បំរើ​ការ នៅ​ក្នុង​ក្រុម​ហ៊ុន Samsung

និស្សិត​កម្ពុជា មាន​មោទន​ភាព ដែល​បាន​បំរើ​ការ នៅ​ក្នុង​ក្រុម​ហ៊ុន Samsung

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Samsung គឺជាក្រុមហ៊ុន អេឡិចត្រូនិច ដ៏ធំមួយ របស់កូរ៉េខាងត្បូង ហើយក្រុមហ៊ុន នេះដែរ ក៏បានចូលរួម អភិវឌ្ឍ ផ្នែកបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា យើងផងដែរ តាមរយៈ ការផ្តល់ឱកាស ការងារដល់ និស្សិតខ្មែរ នៅក្នុងមជ្ឈមណ្ឌល សេវាកម្មរបស់ Samsung ក្នុងទីក្រុង ភ្នំពេញ។

Cover

ជាមួយគ្នានេះដែរ លោក ហួន ជេស្តា ដែលបំរើការ នៅក្នុងមជ្ឈមណ្ឌល សេវាកម្មរបស់ក្រុមហ៊ុន Samsung ក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីបាន ចូលសិក្សា នៅក្នុងវគ្គបណ្តុះបណ្តាលរបស់ Samsung Tech Institute កាលពីឆ្នាំ 2014 បានអោយដឹងថា៖ «ខ្ញុំបានទទួលចំណេះដឹង ទាំងរបៀបជួសជុល ការតម្លើងកម្មវិធី មូលហេតុដែលបណ្តាលអោយ គ្រឿងអេឡិចត្រូនិចខូច Software និងបច្ចេកវិទ្យា ថ្មីៗជាច្រើនទៀត បន្ទាប់ពីបានមក ធ្វើការងារ នៅទីនេះ។ កាលពីមុន យើងរៀនទ្រឹស្តីច្រើន តែនៅទីនេះ យើងបានអនុវត្តន៍ច្រើន។»

1

គួរបញ្ជាក់ដែរថា មាននិស្សិតដែលរៀនចប់ វគ្គសិក្សារបស់ Samsung Tech Institute ជំនាន់ទី 1 ចំនួន 4 នាក់ ដែលកំពុងតែ បំរើការងារ នៅមជ្ឈមណ្ឌល សេវាកម្មរបស់ក្រុមហ៊ុន Samsung នៅក្នុងទីក្រុង ភ្នំពេញ ដែលរួមមាន លោក លី វ៉ាន់ណយ, លោក ទុំ បូរិទ្ទ និងលោក ណេង បូរ៉ា។

សម្រាប់លោក ណេង បូរ៉ា និងលោក លី វ៉ាន់ណយ ក៏បានអោយដឹងដែរថា ក្រុមគ្រួសាររបស់លោក ពិតជា មានមោទនភាពណាស់ ពេលដែលបានឃើញកូន របស់ខ្លួន ធ្វើការនៅក្នុងក្រុមហ៊ុន ដ៏ល្បីល្បាញមួយនេះ។ លោក បូរ៉ា ក៏បានបញ្ជាក់ បន្ថែមទៀតថា «អ្នកភូមិខ្ញុំ បានជម្រុញឲ្យកូនៗ របស់ពួកគាត់ មករៀន នៅក្នុងវិទ្យាស្ថានជាតិ បច្ចេកវិទ្យា នៃកម្ពុជា ដើម្បីបានមាន ឱកាសបានធ្វើការងារ នៅក្នុងក្រុមហ៊ុនធំ ដូចខ្ញុំ។»

2

ចំណែកឯ លោក ទុំ បូរិទ្ធ ក៏បានអោយដឹងដែរថា៖ «ការចាប់យកជំនាញ បច្ចេកវិទ្យានេះ គឺល្អណាស់ សម្រាប់យុវជនកម្ពុជា ព្រោះបច្ចុប្បន្ននេះ ទីផ្សារការងារ មានច្រើនសម្រាប់មុខជំនាញនេះ ហើយនៅពេលដែល យុវជនកម្ពុជា យើងចេះជំនាញនេះច្រើន វាក៏ធ្វើអោយ បច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជាយើង មានការរីកចម្រើន ខ្លាំងដែរ។»

3

ម្យ៉ាងវិញទៀត នាពេលថ្មីៗនេះ ដែលស្របពេល ប្រទេសកម្ពុជាយើង បាននិងកំពុងធ្វើកំណែរ ទម្រង់វិស័យអប់រំ ​ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា ក៏បានជំរុញ និងលើកទឹកចិត្ត អោយនិស្សិតកម្ពុជា ចាប់យកជំនាញសំខាន់ៗ ផងដែរ ដែលមានដូចជា វិទ្យាសាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលសុទ្ធសឹង ជាជំនាញ ដែលជំរុញអោយការស្ថាបនា និងការអភិវឌ្ឍរបស់ ប្រទេសកម្ពុជា កាន់តែមាន ការរីកចម្រើន។

  • សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-channel - Copy

  • ដោយ: Mai
  • 3:12 PM, 12 January
  • ប្រភព: Samsung Cambodia
  • Tag: Lifestyle