ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Huawei រក​ចំណូល​បាន​ជាង 20 ពាន់​លាន​ដុល្លារ ពី​ការ​លក់​ចេញ​ស្មាត​ហ្វូន 108 លាន​គ្រឿង និង​បំបែក​ឯកត្ត​កម្មក្នុង​ឆ្នាំ 2015 ជាមួយ​នឹង​ការ​កើន​ឡើង 70% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ

Huawei រក​ចំណូល​បាន​ជាង 20 ពាន់​លាន​ដុល្លារ ពី​ការ​លក់​ចេញ​ស្មាត​ហ្វូន 108 លាន​គ្រឿង និង​បំបែក​ឯកត្ត​កម្មក្នុង​ឆ្នាំ 2015 ជាមួយ​នឹង​ការ​កើន​ឡើង 70% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីថ្ងៃទី 05 ខែមករា ឆ្នាំ 2015 នៅក្នុង​ព្រឹត្តិ​ការណ៍ CES 2016 បុត្រ​សម្ព័ន្ធ អាជីវកម្ម​ស្មាត​ហ្វូន ក្រុម​ហ៊ុន Huawei (CBG) បាន​ប្រកាស​ពី ភាព​រឹង​មាំ និង​ការ​កើន​ឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ ខាងផ្នែក​អាជីវកម្ម ស្មាតហ្វូន របស់ខ្លួន។ ហើយចំពោះ ប្រាក់ចំណូល របស់ក្រុមហ៊ុន Huawei ក្នុងឆ្នាំ 2015 នេះ​ដែរ មានប្រមាណជាង 20 ពាន់លានដុល្លារ អាមេរិក កើនឡើងជាង 70% ធៀបទៅនឹងឆ្នាំ 2014។ បន្ថែម​ពីនេះ ទៅទៀត ក្រុមហ៊ុន Huawei បានលក់ចេញ ស្មាតហ្វូន 108 លានគ្រឿង ក្នុងឆ្នាំ 2015 កើន​ឡើង 44% ធៀបនឹងឆ្នាំ 2014។

1 2

ក្រៅពីនេះ ក្រុមហ៊ុន Huawei បន្តបង្កើន ការកសាងកេរ្តិ៍ឈ្មោះម៉ាករបស់ខ្លួន ជាច្រើនដែលមានដូចជា៖

  • Huawei ត្រូវបានជាប់ចំណាត់ថ្នាក់ទី 88 នៅក្នុងបញ្ជីម៉ាកសញ្ញាកំពូលទាំង 100 ក្នុងពិភពលោក​របស់ Interbrand ដែលកាលពីឆ្នាំ 2014 ស្ថិតនៅចំណាត់ថ្នាក់លេខ 94។
  • Huawei ត្រូវបានជាប់ចំណាត់ថ្នាក់លេខ 70 នៅក្នុងបញ្ជីម៉ាកសញ្ញា ដែលមានតម្លៃបំផុត ទាំង 100 ក្នុងពិភពលោក ផ្ដល់ចំណាត់ថ្នាក់ដោយ BrandZ។
  • យោងតាមវិទ្យាស្ថានស្រាវជ្រាវដ៏ល្បី IPSOS បានឲ្យដឹងថា Huawei ជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងការកសាងកេរ្តិ៍ឈ្មោះម៉ាកសញ្ញារបស់ខ្លួន កើនឡើងពី 65% ក្នុងឆ្នាំ 2014 ទៅ 76% ក្នុងឆ្នាំ 2015 ដែលជាង 75% នៃចំនួនអ្នកប្រើប្រាស់ទាំងអស់ស្គាល់ពីម៉ាកសញ្ញាស្មាតហ្វូន Huawei។
  • ការកសាងកេរ្តិ៍ឈ្មោះម៉ាកសញ្ញារបស់ Huawei កើនឡើងគួរឲ្យកត់សម្គាល់​នៅប្រទេស​មួយចំនួន​ក្នុងតំបន់អឺរ៉ុបពីមួយឆ្នាំទៅមួយឆ្នាំ៖ ព័រទុយហ្គាល់ (87%) អ៊ីតាលី (82%) អេស្ប៉ាញ (79%) ហូឡង់ (73%) អាល្លឺម៉ង់ (68%)។
  • ដោយសារតែការកសាងកេរ្តិ៍ឈ្មោះម៉ាកសញ្ញារបស់ Huawei បានកើនឡើងដល់ 47 ជាប់​ចំណាត់​ថ្នាក់លេខ 3 ទូទាំងពិភពលោក។

3

ម្យ៉ាងវិញទៀត ចំពោះផលិតផល របស់ក្រុមហ៊ុន Huawei ដូចជា P8, Mate 7, Mate S និង Nexus 6P ត្រូវបាន ទទួលស្គាល់ នៅក្នុងទីផ្សារ សកលលោក នៅឆ្នាំ 2015 ដោយមាន៖

  • ការលក់ចេញជាសកលរបស់ P8 បានចំនូលសរុប 5 លានដើម ស្របពេលដែលស្មាតហ្វូន​មួយ​នេះទទូលបានពានរង្វាន់ជាច្រើនដូចជា៖ “Best Recommendation Ward” ពី North European Ljud & Bild និង “White Gold Award” ពី Danish Tech-Test ព្រមទាំង “Recommended Product Award” ពីគេហទំព័រ Review ដ៏ល្បីរបស់ន័រវេស Dinside។
  • Mate 7 ប្រមាណជាង 7 លានដើមត្រូវបានលក់ចេញក្នុងឆ្នាំ 2015 ស្របពេល​ដែលស្មាត​ហ្វូន​មួយនេះទទួលបានពានរង្វាន់ “ BEST of IFA 2014” និងទទួលបានពានរង្វាន់ពី Android Authority, GSM Arena និង Tom’s Guide។

4-Cover

***សូមចុចទីនេះដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-channel - Copy

  • ដោយ: Mai
  • 11:20 AM, 12 January
  • ប្រភព: Huawei Cambodia
  • Tag: Lifestyle