ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    កំពូល Dota 2 ទាំង 16 ក្រុម​ដែល​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍ SHANGHAI Major ប្រកាស​ជា​ផ្លូវការ

កំពូល Dota 2 ទាំង 16 ក្រុម​ដែល​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍ SHANGHAI Major ប្រកាស​ជា​ផ្លូវការ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពីព្រឹត្តិការណ៍ប្រកួត លេងហ្គេម Dota 2 The Frankfurt Major ត្រូវបានបញ្ចប់ នៅឯប្រទេស អាឡឺម៉ង់ ដោយក្រុម OG ជាអ្នកលើក ពានរង្វាន់ កាលពីឆ្នាំ 2015 កន្លងទៅ កម្មវិធីប្រកួត ប្រជែងដ៏ធំមួយ ផ្សេងទៀតគឺ The Shanghai Major នឹងខិតជិត ចូលមកដល់ នៅដើមខែ មីនា ឆ្នាំ 2016 ដោយព្រឹត្តិការណ៍ ដ៏ធំមួយនេះ នឹងពាំនាំយក ក្រុមខ្លាំងៗចំនួន 16 មកពីតំបន់ ផ្សេងៗគ្នា ដូចជាបែក អាមេរិក អឺរ៉ុប ចិន និងអាស៊ីអាគ្នេយ៍ ជាដើម ដើម្បីចូលប្រយុទ្ធ ក្នុងវាលសង្គ្រាម ដ៏ក្ដៅគគុក។ ក្នុងនោះមាន ក្រុមខ្លាំងៗ ចំនួន 8 ត្រូវបានអញ្ជើញ ដោយផ្ទាល់ឲ្យ មកប្រកួត ក្នុងព្រឹត្តិការណ៍ នោះមាន ដូចជា៖ OG, Team Secret, Evil Genesis, EHOME, ViCi Gaming, CDEC, Virtus Pro និង Alliance និងមានក្រុម ខ្លាំងៗចំនួន 8 ផ្សេងទៀត ត្រូវធ្វើការ ប្រកួតជម្រុះ ដើម្បីមានសិទ្ធិ ចូលមកប្រកួត ក្នុងព្រឹត្តិការណ៍ ដ៏ធំនោះ។

1

ជាក់ស្ដែងក្រុមជម្រុះទាំង 8 នោះត្រូវបានស្វែងរក ឃើញហើយ ដែលពួកគេនឹង ត្រៀមខ្លួនចូល ប្រកួតប្រជែង ដើម្បីលើក ពានរង្វាន់ ក៏ដូចជាឈ្នះ បាននូវ ទឹកប្រាក់ ដល់ទៅ 3 លានដុល្លារ អាមេរិក។ ក្រុមទាំង 8 នោះរួមមាន ដូចជា៖ Fnatic, LGD Gaming, Team Liquid, Team Archon, MVP Phoenix, NEWBEE, Team Spirit និងចុង ក្រោយគេគឺ Complexity ដែលពួកគេ បានប្រកួតប្រជែង គ្នាក្នុង វគ្គជម្រុះ ជាមួយក្រុមផ្សេងៗ ទៀតជាច្រើន ទម្រាំជាប់ ដល់វគ្គនេះ ហេតុនេះ សូមជូនពរ ឲ្យពួកគេ ទទួលបានជោគជ័យ។ ដូច្នេះតើក្នុង ចំនោម ក្រុមទាំង 16 ខាងក្រោម តើអ្នក ជាអ្នកគាំទ្រ ក្រុមមួយណា? ហើយអ្នកចង់ ឲ្យក្រុមមួយណា ទទួលបាន ជោគជ័យក្នុងការ ប្រកួតប្រជែង ព្រឹត្តិការណ៍ The Shanghai Major នេះ?

២

គួរបញ្ជាក់ប្រាប់ផងដែរថា ទឹកប្រាក់ចំនួន 3 លានដុល្លារ នេះគឺត្រូវ បែងចែកទៅ កាន់ក្រុមលេខ មួយច្រើនជាងគេ និងក្រុមទី 2 ទី 3 ទៅតាមទំហំ ទឹកប្រាក់ត្រូវ ទទួលបាន ចំនែកក្រុម ធ្លាក់វគ្គជម្រុះ ក៏នឹងទទួល បានទឹកប្រាក់ បន្តិចបន្តួច ត្រឡប់ទៅ ផ្ទះវិញដែរ ហេតុនេះ សូមប្រិយមិត្ត កុំយល់ច្រឡំថា ទឹកប្រាក់ 3 លានដុល្លារ នោះនឹងប្រគល់ ជូនក្រុមលេខ 1 ឲ្យសោះ។

  • សូមចុចទីនេះដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-channel - Copy

  • ដោយ: Por
  • 1:16 PM, 11 January
  • ប្រភព: Dota2
  • Tag: Lifestyle