ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Samsung ពង្រឹង​ជំនាញ​បច្ចេកទេស​ដល់​គ្រូ​មហា​វិទ្យាល័យ អេឡិច​ត្រូនិក និង​មេកានិក នៃ​វិទ្យាស្ថាន​ជាតិ ពហុបច្ចេកទេស កម្ពុជា

Samsung ពង្រឹង​ជំនាញ​បច្ចេកទេស​ដល់​គ្រូ​មហា​វិទ្យាល័យ អេឡិច​ត្រូនិក និង​មេកានិក នៃ​វិទ្យាស្ថាន​ជាតិ ពហុបច្ចេកទេស កម្ពុជា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុនសាមសុងបានបញ្ចប់វគ្គ បណ្តុះបណ្តាល វិជ្ជាជីវៈ លើកទី2 ផ្នែក មេកានិក និង អេឡិចត្រូនិចដល់ សាស្រ្តចារ្យ មហាវិទ្យាល័យ អេឡិចត្រូនិក និង មេកានិក នៅវិទ្យាស្ថានពហុ បច្ចេកទេសកម្ពុជា (NPIC) ពីថ្ងៃទី 4 ដល់ថ្ងៃទី 8 ខែឧសភា ឆ្នាំ2015 ដើម្បីពង្រឹងធនធានមនុស្ស ក្នុងវិស័យបច្ចេកវិទ្យា នៅកម្ពុជា។

DSC_1449

លោក ហ្គីហាន់ លី នាយកគ្រប់គ្រង ក្រុមហ៊ុនសាមសុង អេឡិកត្រូនិច ប្រចាំកម្ពុជា​ បាន ឲ្យដឹងថា៖«យើងប្តេជ្ញាគាំទ្រ វិស័យបច្ចេកវិទ្យាក្នុង ប្រទេសកម្ពុជាតាម រយៈការ​បណ្តុះបណ្តាល សមត្ថភាពដល់អ្នក មានជំនាញផ្នែកបច្ចេកវិទ្យា។ ឆ្នាំនេះយើងបាន ធ្វើការវិនិយោគធនធានបន្ថែម ទៀតដើម្បីអាចទទួលសិក្ខាកាមចូលរួមកាន់តែច្រើន។»

សាស្រ្តាចារ្យទាំងអស់ ដែលបានទទួល ការបណ្តុះបណ្តាលចំនួន 4 ថ្ងៃនេះ ត្រៀមនឹងបង្ហាត់ បង្ហាញបន្តទៅដល់ សិស្សនិស្សិតចំនួន 60​​ នាក់ទៀតនៅ វិទ្យាស្ថាន ពហុបច្ចេកទេស នៃកម្ពុជា សម្រាប់វគ្គសិក្សា Samsung Tech Institute ជំនាន់ទី 2 ក្នុងឆ្នាំ 2015 នេះ។ សិក្ខាកាមទាំងអស់ បានទទួល ការបណ្តុះបណ្តាល ទៅលើផលិតផល សាមសុង ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់​ ទូរទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ និងទូរស័ព្ទដៃ ។ វគ្គបណ្តុះបណ្តាល​នេះត្រូវបាន ផ្តោតទៅលើការផ្គុំ ការជួសជុល និងការដោះស្រាយបញ្ហាផ្សេងៗ ។

DSC_1454

លោកសាស្រ្តចារ្យ ស្រី ភារម្យ ដែលបានចូលរួមក្នុង វគ្គបណ្តុះបណ្តាល នេះបានមានប្រសាសន៍ថា៖ “ខ្ញុំបាទសូមថ្លែងអំណរ អរគុណចំពោះ ក្រុមហ៊ុនសាមសុង ដែលបានបើកវគ្គបណ្តុះបណ្តាល ជាលើកទី 2 នេះ ដែលបានអនុញាត ឲ្យពួកខ្ញុំ អាចអនុវត្តទ្រឹស្តី ដែលរៀន រួចជាមួយផលិតផល ទំនើបៗរបស់សាមសុង។

វគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី 1 ត្រូវបានបញ្ចប់ ដោយជោគជ័យ ចុងឆ្នាំ 2014 ដែលកាលនោះ ក្រុមហ៊ុន សាមសុង បានបណ្តុះបណ្តាល សិស្សចំនួនត្រឹមតែ 50នាក់ដោយផ្តោត ទៅលើបច្ចេកវិទ្យា​ ទូរស័ព្ទដៃប៉ុណ្ណោះ។ ដោយសារតែ ផលិតផល អេឡិចត្រូនិចមានកាន់តែ ច្រើននៅលើ ទីផ្សារកម្ពុជា ក្រុមហ៊ុន សាមស៊ុងបាន សម្រេចរៀបចំ កម្មវិធីសិក្សាឲ្យកាន់តែ ទូលំទូលាយ ជាងមុន ដោយដាក់បញ្ចូលនូវ មេរៀនអំពីផលិតផល អេឡិចត្រូនិចជាច្រើន ទៀតឲ្យសិក្ខាកាមបាន សិក្សាយល់ដឹង និង ដើម្បីបំពេញតម្រូវការ របស់អតិថិជននៅ ក្នុងទីផ្សារការងារនៅកម្ពុជា។

លោក ហ្គីហាន់ លី នាយកគ្រប់គ្រង ក្រុមហ៊ុន សាមសុងអេឡិកត្រូនិច ប្រចាំនៅកម្ពុជា បានមាន ប្រសាសន៍ថា “ផលិតផល អេឡិចត្រូនិចរបស់សាមស៊ុង ត្រូវបានប្រើប្រាស់នៅជុំវិញ ពិភពលោក។ ដូច្នេះសិក្ខាកាម ទាំងអស់អាច ប្រើប្រាស់ចំណេះដឹង និង ជំនាញដែល បានមកពីវគ្គ បណ្តុះបណ្តាលនេះ សម្រាប់ប្រើប្រាស់ក្នុង ប្រទេសកម្ពុជា ក៏ដូចជាប្រទេស ដទៃ ទៀតផងដែរ។”

ប្អូនប្រុស ណេង បូរ៉ា វ័យ 21 ឆ្នាំ ដែលគាត់បាន ចូលរួមវគ្គបណ្តុះបណ្តាល កាលពីឆ្នាំ 2014 បានទទួលការងារជា បុគ្គលិកជំនាញនៅ Samsung Service Center សាខា រាជធានីភ្នំពេញ បានមានឲ្យដឹងថា៖ “បន្ទាប់ពីបញ្ចប់ការ ចុះកម្មសិក្សានៅ Samsung Service Center រយៈពេល 3 ខែរួចមក ខ្ញុំបានយល់ដឹង ពីផលិតផល អេឡិចត្រូនិច ដែលទើបនឹងចេញថ្មីៗ ​របស់សាមស៊ុង ក៏ដូចជា បានយកចំណេះវិជ្ជាដែល ខ្ញុំបានរៀនមកធ្វើការអនុវត្តផងដែរ។ នេះគឺជាឱកាសដ៏កម្រ មានមួយសម្រាប់ សិស្សដូចជា យើងទាំងអស់គ្នា ព្រោះយើងអាចទាក់ទងជាមួយអ្នកជំនាញនិង យល់ដឹងពីបញ្ហាផ្សេងៗ របស់អតិថិជន។ បច្ចុប្បន្នខ្ញុំក៏ត្រូវបានក្រុមហ៊ុន ជ្រើសរើសឲ្យបម្រើ ការងារនៅទីនេះតែម្តង”។

ក្រៅពីទទួលបាននូវចំណេះ ដឹងសម្រាប់អភិវឌ្ឍន៍ នូវសមត្ថភាពរបស់ខ្លួន គ្រប់សិស្សទាំង អស់ដែលបានសិក្សា ក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏បានទទួលនូវ សំភារៈសម្រាប់សិក្សា ហើយ និងប្រាក់ឧបត្ថម្ភ ប្រចាំខែ ពីសាមសុងដើម្បី ជួយសំរួលដល់ការសិក្សារបស់ពួកគាត់ រហូតដល់ចប់វគ្គ បណ្តុះបណ្តាល និងសិស្សឆ្នើមក៏ ទទួលបានឱកាស ការងារពីក្រុមហ៊ុន សាមសុង ផងដែរ៕

  • ដោយ: Rith
  • 1:03 AM, 13 May
  • ប្រភព: Samsung Electronic Cambodia
  • Tag: Lifestyle