ទំព័រដើម    >    សុខភាព    >    គ្រាន់តែកាន់ទូរស័ព្ទ 5 នាទី សោះ ជឿ​ថា​អាច​កើត​រោគ​មហារីក​ដែរអត់?

គ្រាន់តែកាន់ទូរស័ព្ទ 5 នាទី សោះ ជឿ​ថា​អាច​កើត​រោគ​មហារីក​ដែរអត់?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការប្រើប្រាស់នូវឧបករណ៍ឆ្លាតវៃជាមួយប្រព័ន្ធឥតខ្សែ ដូចជា ការប្រើ Wi-Fi និង​ការ​ប្រើ​ប្រាស់​ស្មាតហ្វូន​ដែល​មិន​ចាំបាច់​ប្រើ​ខ្សែ ពិត​ជា​នាំ​មក​នូវ​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​មែន ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​គួរ​តែ​ដឹង​ផង​ដែរ​ថា វា​ក៏​ប៉ះ​ពាល់​ដល់​សុខភាព​របស់​អ្នក​ដែរ។ អស់​រយៈ​ពេល​ជិត 10 ឆ្នាំ​មក​នេះ ការ​រីក​ចម្រើន​នូវ​បច្ចេក​វិទ្យា​ឥត​ខ្សែ​បាន​ដុះ​ដាល​ខ្លាំង​ណាស់ ដែល​ធ្វើ​អោយ​មាន​ការ​កើត​ឡើង​នូវ​ធាតុ​វិទ្យុសកម្ម​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​ប៉ះ​ពាល់​សុខភាព​មនុស្ស​ក៏​កាន់​តែ​ខ្លាំង​ឡើងៗដែរ។

1

នៅពេលដែលយើងប្រើទូរស័ព្ទ ឬ ធ្វើការភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធឺណេត​តាម WiFi ឬ បណ្តាញ​ទូរស័ព្ទ​របស់​យើង នោះ​រលក​សញ្ញា​និង​បញ្ជូន​ពី​អង់តែន​ឬ​ផ្កាយ​រណប​មក​កាន់​តំបន់​នៃ​ទូរស័ព្ទ ​របស់​យើង ក្នុង​រាង​ជា​រង្វង់ ដែល​ធ្វើ​អោយ​ប៉ះ​ពាល់​ខ្លាំង​ដល់​សុខភាព​របស់​យើង ព្រោះ​ពេល​នោះ កោសិកា​នីមួយៗ​របស់​យើង ប្រៀប​ដូច​ជា​អង់តែន​មួយ​អញ្ចឹង ដែល​មាន​តួនាទី​ទទួល និង ចម្លង​នៃ​ប្រតិកម្ម​អេឡិច​ត្រូម៉ា​ញេទិច ហើយ​រលក​នៃ​វិទ្យុសកម្ម​នោះ រាល​ដាល​ជុំវិញ​ទូរស័ព្ទ​ក្នុង​មុំ 360 ដឺក្រេ​តែម្តង។

ប្រភពដែលអាចធ្វើអោយអ្នករងនូវធាតុវិទ្យុសកម្មច្រើននោះរួមមាន​ដូច​ជា ការ​ត​ភ្ជាប់​បណ្តាញ WiFi ទាំង​នៅ​ផ្ទះ​របស់​អ្នក និង អ្នក​ជិត​ខាង​របស់​អ្នក។ ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ឥត​ខ្សែ ការ​ត​ភ្ជាប់​ខ្សែ​ភ្លើង​នៅ​តាម​ពិដាន ជញ្ជាំង និង ការ​ប្រើ​ប្រាស់​សម្ភារៈ​ក្នុង​ផ្ទះ​មួយ​ចំនួន​ទៀត​ដូច​ជា ទូរទស្សន៍​ជា​ដើម។ ជាមួយ​គ្នា​នេះ​ដែរ ប្រភព​ដែល​ផ្តល់​នូវ​ប្រតិកម្ម​នៃ​ធាតុ​វិទ្យុ​សកម្ម​ខ្លាំង​ជាង​គេ​ដល់​ សុខភាព គឺ​ការ​ត​ភ្ជាប់​បណ្តាញ​អ៊ីនធឺណេត (WiFi) តែ​ម្តង ព្រោះ​វា​រីក​សាយ​ភាយ​នូវ​ទិន្នន័យ​កាន់​តែ​ច្រើន និង មាន​ល្បឿន​លឿន​ជាង​ការ​ប្រើ​អ៊ីនធឺណេត​តាម​ប្រព័ន្ធ​ទូរស័ព្ទ។ ផល​ប៉ះពាល់​ចំពោះ​សុខភាព​រួម​មាន​ដូច​ជា មាន​ឥទ្ធិពល​ដល់​ហ្សែន និង សារធាតុ​ប្រូតេអ៊ីន​ក្នុង​រូប​រាង​កាយ អាច​កម្ទេច​នូវ DNA អាច​កើត​ជម្ងឺ Stress ច្រើន ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​សុំា​នៃ​រូប​រាង​កាយ​របស់​មនុស្ស និង បង្ក​អោយ​កើត​រោគ​មហារីក​ទៀតផង។

ដូច្នេះ ដើម្បីចៀសវាងនូវបញ្ហានេះ លោកអ្នកគួរតែអនុវត្តនូវចំណុចល្អៗមួយចំនួនដូចជា ៖

  • បិទចោលនូវទូរស័ព្ទ និង ប្រព័ន្ធចម្លងទាំងអស់នៅពេលសម្រាកពេលយប់។
  • ត្រូវគេងក្រាលកម្រាលពូកឬក្រណាត់ទន់ៗអោយបានច្រើន ចៀសវាង ការ​គេង​នៅ​លើ​គ្រែ​ដែល​ធ្វើ​ពី​លោហធាតុ។
  • គួរតែបិទចោលនូវឧបករណ៍មួយចំនួននៅពេលលែងប្រើប្រាស់ដូចជា កុំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ ម៉ោង​រោទិ៍ អំពូល និង ឧបករណ៍​មួយ​ចំនួន​ទៀត ដែល​ប្រើ​ប្រាស់​ថាមពល​អគ្គីសនី។
  • ត្រូវដាក់ឧបករណ៍អេឡិចត្រូនិច(WiFi Router) ទាំងអស់នោះ អោយ​នៅ​ឆ្ងាយ​ពី​គ្រែគេង។

បើទោះបីជាយ៉ាងណាក៏ដោយ ចំណុចទាំងអស់នេះ បានជួយអោយ​សុខភាព​របស់​យើង​ល្អ​បាន​ខ្លះ ប៉ុន្តែ​ពុំ​បាន 100 ភាគរយ​នោះ​ទេ ហើយ​បើ​ចង់​កុំ​អោយ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព មាន​តែ​កុំ​ប្រើ​ឧបករណ៍​ទាំង​អស់​នោះ ហើយ​មនុស្ស​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជាង​គេ​នោះ គឺ កុមារ និង ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​ងាយ​រង​នូវ​ការ​វាយ​ប្រហារ​ដល់​សុខភាព ដែល​អាច​បណ្តាល​អោយ​កើត​រោគ​មហារីកបាន។

  • ដោយ: Vannoch
  • 3:46 PM, 26 February
  • ប្រភព: LT News
  • Tag: សុខភាព