ទំព័រដើម    >    សុខភាព    >    3ប្រការ ក្នុង​ការ​បរិភោគ​អាហារ​ពេល​ព្រឹក​ដើម្បី​សម្រក​ទម្ងន់

3ប្រការ ក្នុង​ការ​បរិភោគ​អាហារ​ពេល​ព្រឹក​ដើម្បី​សម្រក​ទម្ងន់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover

 មនុស្សម្នាក់ៗ ពីមួយឆ្នាំទៅមួយឆ្នាំតែងតែមានភាពវិវត្តនៃវ័យ ហើយសុខភាព​ក៏​កាន់​តែ​មាន​ភាព​ទន់​ខ្សោយ​ផង​ដែរ​ តែ​មនុស្ស​គ្រប់​គ្នា​តែង​ប្រាថ្នា​ចង់​មាន​សុខ​ភាព​ល្អ​ គ្មាន​ជំងឺ​បៀត​បៀន​ និង​មាន​ភាព​ស្រស់​ស្អាត​ជា​និច្ច។​ ដើម្បី​ទទួល​បាន​នូវ​សុខភាព​ល្អ​ និង​មាន​រូប​រាង​ស្រស់​ស្អាត​មិន​មែន​ជា​បញ្ហា​ពិបាក​ទេ​ ហើយ​វិធី​ដ៏​ល្អ​បំផុត​គឺ​អ្នក​ត្រូវ​រៀប​ចំ​របប​អាហារ​ឲ​បាន​ត្រឹម​ត្រូវ​ ហាត់​ប្រាណ​ និង​សំរក​ទម្ងន់។

តាមការសិក្សាបានឲដឹងថា ការបរិភោគអាហារពេលព្រឹកអាចជួយថែរក្សា​ប្រព័ន្ធ​រំលាយ​អាហារ​ តែ​ក៏​មិន​ប្រាកដ​ថា​ អាហារ​ទាំង​អស់​សុទ្ធ​តែ​ល្អ​ដូច​គ្នា​នោះទេ​ បើ​មិន​ប្រុង​ប្រយ័ត្នវា​ក៏​អាច​ធ្វើ​ឲ​អ្នក​ឡើង​ទម្ងន់​ដែរ។​ ដូច​នេះ​សូមធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ​ដើម្បី​ទទួល​បាន​លទ្ធផល៖

ការបរិភោគអាហារពេលព្រឹក

តាមការសិក្សារកឃើញថាការបរិភោគអាហារពេលព្រឹកជួយថែរក្សាថាមពល​នៅ​ក្នុង​ ប្រព័ន្ធ​រំលាយ​អាហារ​ ដូច​នេះ​អ្នក​គួរ​ញ៉ាំ​នៅ​ក្នុង​រយៈ​ពេល​ 30 ទៅ 60 នាទី បន្ទាប់​ពី​ក្រោក​ពី​គេង​ដើម្បី​ជួយ​ដល់​ការ​ដុត​រំលាយ​ខ្លាញ់​ក្នុង​រាង​ កាយ​បាន​ពេញ​លេញ។

ការញ៉ាំអាហារពេលព្រឹកក៏ជួយមិនឲអ្នកមានអារម្មណ៍ថាឃ្លាន​ខ្លាំង​ពេក​នៅ​ពេល​ ថ្ងៃ​ និង​ពេល​ល្ងាច​ដែល​ធ្វើ​ឲ​អ្នក​ចង់​ញ៉ុំ​អី​ផ្ដេស​ផ្ដាស់។

បន្ថែមសារជាតិប៉្រូតេអ៊ីន

អាហារពេលព្រឹកសំបូរទៅដោយប៉្រូតេអ៊ីន ដូចជា ស៊ុត និង យ៉ាអួរ របស់ជនជាតិ​ហ្គ្រេច​ អាច​សំរាល​ការ​ស្រេក​ឃ្លាន​ ជួយ​អ្នក​ឲ​ញ៉ាំ​តិច និង​ប្រាកដ​ជា​ស្រក​ទម្ងន់។

ការសិក្សាមួយបានរកឃើញថា ស្ត្រីដែលញ៉ាំស៊ុតនៅពេលព្រឹកអាចស្រក​ទម្ងន់​ 2 ដង​លើស​ ស្ត្រី​ដែល​ញ៉ាំនំ​ដុត​និង​អាហារ​ផ្សេងៗ។

ប្រូ​តេអ៊ីននៅក្នុងស៊ុតបង្កើន satiety និង បំបាត់ការស្រេកឃ្លាន ដែល​នឹង​ធ្វើ​ឲ​អ្នក​ញ៉ាំ​អាហារ​មាន​កាឡូរី​ខ្ពស់​កាន់​តែ​តិច។

បន្ថែមផ្លែចេក

ការញ៉ាំអាហារពេលព្រឹកដែលមានផ្ទុកសារធាតុ RS អាចជួយឲអ្នកនៅតែ​មាន​អារម្មណ៍​ឆ្អែត​ និង​ជួយ​ដុត​កាឡូរី​ផង​ដែរ​ ព្រោះវា​នឹង​បំលែង​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​ឲ​ទៅ​ជា​ថាមពល។

RS ត្រូវបានគេរកឃើញមាននៅក្នុង ផ្លែចេក និង ស្រូវសាលី ដូច្នេះ​អ្នក​គួរ​តែ​សាក​ល្បង​បរិភោគ​ Banana Nut Oatmeal នៅ​ពេល​ព្រឹក។

1

  • ដោយ: Samean
  • 3:42 PM, 26 February
  • ប្រភព: CNN & Health
  • Tag: សុខភាព