ទំព័រដើម    >    ចំណេះដឹងទូទៅ    >    គន្លឹះទាំង 11 សម្រាប់​អ្នក​ប្រើ​ប្រាស់ OnePlus 5 និង OnePlus 5T

គន្លឹះទាំង 11 សម្រាប់​អ្នក​ប្រើ​ប្រាស់ OnePlus 5 និង OnePlus 5T

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន OnePlus បាន​ចាប់​ផ្តើម​បញ្ចេញ​ស្មាត​ហ្វូន​របស់​ពួក​គេ​ចំនួន 2 ម៉ូឌែល​ក្នុង​មួយ​ឆ្នាំៗ ដូចជា OnePlus 5 បញ្ចេញ​នូវក្នុងត្រីមាសទី 2 រីឯ OnePlus 5T ចេញលក់ក្នុងត្រីមាសទី 3 ក្នុងឆ្នាំតែមួយ ដូច​កាល​ពីជំនាន់ OnePlus 3 និង OnePlus 3T ដែរ ដោយពួកគេបានរំលងឈ្មោះ OnePlus 4 ចោល។

cover

Final 1000x150 copy

បន្ថែមថា OnePlus បានវាយលុកទីផ្សារប្រទេសជាច្រើន រួមទាំងកម្ពុជាផងដែរ ទោះបីជាក្រុមហ៊ុន​ចេញ​មក​ក្រោយ​គេក៏ដោយ ណាមួយស្មាតហ្វូនរបស់ពួកគេមានតម្លៃសមរម្យ និងកំលាំងម៉ាស៊ីនខ្លាំង ជា​ពិសេស​វាសុទ្ធតែជាប្រភេទ Global អាចប្រើបានគ្រប់តំបន់។

មិត្តអ្នកអាន ក្នុងស្រុកយើងក៏មានអ្នកស្គាល់ស្មាតហ្វូននេះ ហើយក៏មានអ្នកប្រើប្រាស់មួយចំនួនដែរ ដូច្នេះ​ឆ្លៀត​ក្នុង​ឱកាសនេះ យើងចង់ធ្វើការណែនាំពីគន្លឹះប្រើប្រាស់មួយចំនួនដល់អ្នកទាំងអស់គ្នាបានដឹង ហើយ​សម្រាប់អ្នកដែលមិនទាន់ដឹង អាចចាប់ផ្តើម ប្រើប្រាស់មុខងារទាំងនោះបាន ប្រសិនបើអ្នកគិត​ថា​ចាំ​បាច់​សម្រាប់អ្នក។

  1. ធ្វើការកំណត់ត្រង់គន្លាក់ Alert Slider ដែលនៅគៀនស្មាតហ្វូន

ការកំណត់នេះ អាចចូលទៅកាន់ Settings > Alert Slider រួចអ្នកអាចកំណត់ទៅលើមុខងារ Silent, Do not disturb និង​ Ring តែប្រសិនបើមិនចង់នោះ អ្នកអាចកុំខ្វល់ពីវាក៏បាន។

1

  1. កំណត់ប៊ូតុងថាច់ដែលនៅខាងមុខ

ការកំណត់ប៊ូតុងថាច់នៅខាងមុខ ដោយអ្នកអាចកំណត់ឲ្យប៊ូតុងនៅគៀនខាងស្តាំ ចុចទៅត្រលប់ក្រោយ ឬបើកកម្មវិធីដែលប្រើហើយក៏បាន ដូចទៅនឹងប៊ូតុងនៅគៀនខាងឆ្វេង ក៏កំណត់បានដូចគ្នា។ អ្នក​អាចចូល Settings > Buttons ។

2

  1. ប្រើប្រាស់ Gesture

ការបន្ថែមលើប៊ូតុងថាច់ ឬប៊ូតុង Home ដូចជា ចុចលើប៊ូតុង Home ចំនួនពីរដង ដើម្បីបើកកម្មវិធីកាមេរ៉ា ឬចុចប៊ុតុងថាច់ឲ្យជាប់ដើម្បីចាក់សោរជាដើម ដោយចូលទៅកំណត់បានត្រង់ Settings > Gestures

  1. ប្តូរ Font អក្សរ​

ចូលទៅកំណត់ក្នុង Settings > Font

4

  1. បិទផ្ទាំង​ Shelf ដែលនៅគៀនខាងឆ្វេងនៃ Homescreen

ការបិទផ្ទាំង Self នោះ ត្រូវសង្កត់លើផ្ទៃ homescreen មួយសន្ទុះ រួចនឹងឃើញ Settings សម្រាប់​ឲ្យ​ចុច ពេលនោះ អ្នកអាចចុចចូល Shelf បន្ត Disable វា

  1. ប្តូររាង icon

ចូលទៅកំណត់ ដោយសង្កត់លើផ្ទៃ homescreen មួយសន្ទុះ រួចនឹងឃើញ Settings សម្រាប់ឲ្យចុច ពេលនោះ អ្នកអាចចុចចូល Icon pack

6

  1. ចាក់សោរកម្មវិធី

ចូលទៅកាន់ Settings > Security & fingerprint បន្តចុចចូល App locker រួចរើស​កម្មវិធី​ដែល​ត្រូវ​ចាក់​សោរ

7

  1. ចាក់កម្មវិធីកុំឲ្យបិទ

ពេលចុចបើកកម្មវិធីដែលបើករួច អ្នកនឹងឃើញសញ្ញាសោរដែលនៅពីលើវា ដូចនេះពេលយើងចាក់វា គឺកម្មវិធីនោះនៅដំនើរការរហូត មិនបិទទេ ទាល់តែដោះសោរចេញ

  1. ប្រើមុខងារ Gaming Do Not Disturb

លេងហ្គេមដោយគ្មានការបារម្មណ៍ពេលច្រលំដៃប៉ះប៊ូតុងថាច់ ឬប៊ូតុង Home នៅខាងមុខ ដោយចូល​ទៅ​កាន់ Settings > Advanced > Gaming Do Not Disturb

9

  1. តាមដានទីតាំងនៃរូបភាព

ចូលទៅកាន់កម្មវិធីរូបភាព រួចសម្លឹងមើលត្រង់កន្លែងដាក់អក្សរ Places ពេលនោះ អ្នកនឹងឃើញ​ទីតាំង​ដែល​បានថតរូបទាំងនោះ

10

  1. អូសពីក្រោមឡើងលើដើម្បីយកមុខងារផ្សេងក្នុងកម្មវិធីកាមេរ៉ាមកប្រើ

កំណែអាប់ដេត Android Oreo ក្រោយនេះ អាចឲ្យអ្នកប្រើប្រាស់អូសពីក្រោមឡើងលើ ក្នុងកម្មវិធី​កាមេរ៉ា ដើម្បីយកមុខងាររបស់កាមេរ៉ាផ្សេងៗមកប្រើ ដោយកាលពីមុន យើងអូសពីចំហៀងមកប្រើ។

11

ទាំងនេះ ជាគន្លឹះចាំបាច់ មួយចំនួន ដែលអ្នកត្រូវដឹង ដើម្បីសម្រួលដល់ការប្រើប្រាស់របស់អ្នក ឲ្យកាន់​តែ​ងាយ​ស្រួល។ ​សម្រាប់មិត្តអ្នកអាន ដែលកំពុងប្រើប្រាស់នឹងបានដឹងពីការប្រើប្រាស់ទាំងនេះ គួរតែជួយ​ចែក​រំលែ​កបន្ត ដើម្បីឲ្យអ្នកប្រើប្រាស់ដែលមិនបានដឹងនោះ អាចដឹងបានផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 4:14 PM, 12 January
  • ប្រភព: cnet
  • Tag: ចំណេះដឹងទូទៅ