ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀបដាក់ Effect ជក់​​គូស​​ទៅ​​លើ​​រូបភាព ក្នុង​​កម្មវិធី Photoshop!

របៀបដាក់ Effect ជក់​​គូស​​ទៅ​​លើ​​រូបភាព ក្នុង​​កម្មវិធី Photoshop!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តទាំងអស់គ្នា​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​នូវ​ការ​រចនា​រូបភាព ដែល​មាន​ជក់​គូស​ទៅ​លើ​រូបភាព​រួចមក​ហើយ វាគឺជាសិល្បៈមួយប្រភេទ​ដែល​វិចិត្រករ និងអ្នករចនានិយមប្រើប្រាស់ណាស់ ព្រោះ​នៅ​ពេល​ដែល​ឃើញស្មាមជក់ វាបានបង្កប់នូវអត្ថន័យមួយចំនួនផងដែរ ដូចជាបង្ហាញនូវពណ៌ស្រស់ឆើត​ឆាយ​លាយ​លំបញ្ចូលគ្នា, ខ្សែ​ចលនានៃស្នាមជក់ទៅលើការគូស, និងធ្វើឱ្យយើងនឹកឃើញទៅដល់គំនូរ​ទឹក​ដែល​ជាគំនូរមានតម្លៃថ្លៃ និងពិបាកគូរជាងគេផងដែរ។ ប៉ុន្តែប្រសិនបើយើងគ្រាន់តែចង់ធ្វើរូបភាព​មាន Effect ជក់គូសពីលើរូបភាពដូចខាងក្រោមនេះ វាមិនមែនជារឿងពិបាកនោះទេសម្រាប់កម្មវិធី Photoshop ដោយយើងត្រូវចំណាយពេលមិនដល់ ៥ នាទីផង។ អញ្ចឹងយើងមកស្វែងយល់ទាំង​អស់​គ្នា។

cover

Final 1000x150 copy

ជំហ៊ានដំបូងអ្នកគួរតែមានរូបស្នាមជក់ជាច្រើនប្លែកៗនៅលើកុំព្យូទ័ររបស់អ្នកសិន ដោយយើង​អាច​ទាញ​យក​ពី Google ឬគេហទំព័រផ្សេងៗទៀតដោយគ្រាន់តែវាយស្វែងរកពាក្យថា Brush Stroke។ បន្ទាប់​ពី​បាន​ស្នាម​ជក់ជាច្រើនរួចមកហើយ លោកអ្នកត្រូវបើករូបភាពណាមួយដែលយើងចង់ដាក់ពីលើស្នាមជក់ នៅក្នុងកម្មវិធី Photoshop តាមធម្មតាដោយចុច File -> Open ជ្រើសរើសរូបភាព។

1

បន្ទាប់មកសូមធ្វើការបញ្ចូលរូបភាពស្នាមជក់របស់អ្នកពីលើរូបភាពដើមនោះ ដោយចុចទៅលើ File -> Place Embedded ហើយជ្រើសរើសរូបភាព។

2

បន្ទាប់មកលោកអ្នកត្រូវចុច Ctrl ឱ្យជាប់រួចចុចនិង Click ទៅលើ Layer Thumbnail ដើម្បីធ្វើការ Select

3

បន្ទាប់មកសូមអ្នកឈរនៅលើ Layer រូបភាពហើយចុច Select -> Inverse Select (Ctrl + Shift + I)

4

រួចទុកវាឱ្យនៅ Select ដដែលដើម្បីធ្វើការលុបកន្លែងដែលបាន Select ដោយគ្រាន់តែយក Eraser Tool ដើម្បីលុបជាការស្រេច។ 

5

យ៉ាងណាមិញ ការពន្យល់ប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះវាបានត្រឹមតែរូបភាព​ស្នាម​ជក់​គូស​នៅលើរូបភាព​ធម្មតាតែប៉ុណ្ណោះ ដូចនេះត្រូវទាញទាញឱ្យអ្នកស្វែកយល់​បន្ថែមទៀត​ទៅ​លើ​ការ​ប្រើប្រាស់​ពណ៌​ជំនួយ​បន្ថែម និង Texture នៅផ្ទៃខាងក្រោយដើម្បីរូបភាពកាន់តែស្អាត លោកអ្នកអាច​ទស្សនាវីដេអូ​ខាងក្រោមនេះបាន ដើម្បីមើលឱ្យកាន់តែច្បាស់។

ទស្សនាវីដេអូខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 2:42 PM, 12 January
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ