ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀបបិទ​ការ​ខល​ចូល​និង Notification ទាំង​អស់​ពេល​កំពុង​ប្រើ iPhone

របៀបបិទ​ការ​ខល​ចូល​និង Notification ទាំង​អស់​ពេល​កំពុង​ប្រើ iPhone

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពេលខ្លះអ្នកប្រើប្រាស់មួយចំនួន មានអារម្មណ៍មួរ​ម៉ៅ និងធុញ​នឹង​អ្វីមួយ ទើប​ចង់​ប្រើប្រាស់​ស្មាតហ្វូន​ដោយ​​ភាព​ស្ងប់ស្ងាត់ ហើយគ្មានការរំខានពីនរណាម្នាក់។ ចុះបើអ្នកកំពុងមានអារម្មណ៍មិនល្អ មាន​អ្នក​ខល​មក​រំខាន ឬកំពុងប្រើប្រាស់ស្មាតហ្វូនលេងហ្គេម​ ឬមើលវីដេអូផ្សេងៗ ដើម្បីសម្រួល​អារម្មណ៍​តែ​មាន​គេ​ផ្ញើសារមក ហើយ Notification ​ផ្សេងៗលោតមក ពេលនោះ អ្នកប្រើនឹងកាន់តែមានអារម្មណ៍​មិន​ល្អ​លើស​មួយកម្រិតទៀត។

cover

Final 1000x150 copy

យើងមានវិធីសាស្រ្តមួយ សម្រាប់ឲ្យអ្នកប្រើប្រាស់ស្មាតហ្វូន ឬថេប្លេតដែលដំនើរការ iOS ធ្វើការ​បិទ​រាល់​ការ​ខល​ចូល និងបិទមិនឲ្យ Notification ទាំងអស់ លោតមករំខានពេលយើងប្រើប្រាស់ តែវានៅ​តែ​លោត​ក្នុងរបាជូនដំណឹង ដើម្បីឲ្យយើងអូសមកមើលបាន ថានរណាបានខលចូល ឬសារចូល ឬមាន Notification អ្វីខ្លះ ដោយគ្រាន់វាមិនលោតចេញមកពេលយើងកំពុងប្រើប្រាស់ ទាល់តែយើងចង់អូស​មើល​ទើបឃើញ។ មុខងារសម្រាប់បិទរាល់ Notification ទាំងអស់គ្នា វាមាននៅក្នុងមុខងារ Do Not Disturb ដែលយើងអាចចូលទៅកំណត់បានដោយខ្លួនឯងតាមតម្រូវការ។

ជាដំបូង មិត្តអ្នកអាន ត្រូវចុចចូល Settings អូសចុះក្រោមបន្តិច បន្តចុចចូល Do Not Disturb សម្លឹង​ចុះ​ក្រោម ​អ្នកនឹងឃើញជម្រើសពី 2 ក្នុងការបិទ Silence នោះ ដូចជា Always គឺការបិទរាល់ Notification ទាំងអស់ មិនឲ្យលោតចេញមក ឬញ័រ ឬរោទ៍ នៅពេលប្រើប្រាស់ទាំងពេលបើកសោរ ឬបិទ​សោរ រីឯត្រង់ចំនុច While iPhone is locked វាបិទរាល់ Notification ទាំងអស់ដែរ មិនឲ្យ​លោត​ចេញ​មក តែនៅពេលដែលស្មាតហ្វូននោះចាក់សោរ។ ដូច្នេះមិត្តអ្នកអាន អាចពិចារណា​ជ្រើស​យក​ចំនុច​មួយ​ណា​ប្រើបាន តាមការចង់បានរបស់អ្នក។ ដើម្បីឲ្យវាដំនើរការ អ្នកត្រូវបើកដំនើរការមុខងារ Do Not Disturb នេះ បន្ទាប់ពីបានធីករួច ឬអូសបើកត្រង់ Control Center ចាំចុចលើសញ្ញាព្រះចន្ទ ដើម្បីបើក​មុខងារ​នេះ​ក៏បាន។

១

នេះជាមុខងារមួយ ដែលអត្ថប្រយោជន៍ ដែលអាចរក្សាភាពស្ងប់ស្ងាត់សម្រាប់អ្នកប្រើប្រាស់បាន នៅ​ពេល​​ដែលពួកគេមិនចង់ឲ្យនរណាម្នាក់មករំខាន នៅពេលដែលគេមានអារម្មណ៍មិនល្អ ឬនៅពេលដែល​គេ​សម្រាក​ពីការងារ ឬការសិក្សា ដូច្នេះមិត្តអ្នកអាន​គួរតែសាកល្បងប្រើប្រាស់មុខងារនេះ ចំពោះអ្នក​ដែល​មិនធ្លាប់បានប្រើប្រាស់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 2:17 PM, 11 January
  • ប្រភព: iphonehacks
  • Tag: ចំណេះដឹងទូទៅ