ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ផ្លូវ​កាត់​ចូល​ទៅ​ប្រើ Filter បាន​លឿន ក្នុង​កម្មវិធី​កាមេរ៉ា​លើ iPhone

ផ្លូវ​កាត់​ចូល​ទៅ​ប្រើ Filter បាន​លឿន ក្នុង​កម្មវិធី​កាមេរ៉ា​លើ iPhone

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកប្រើប្រាស់មួយចំនួនតូចប្រហែលបានដឹងពីរបៀបប្រើប្រាស់នេះ ដោយចៃដន្យហើយ តែអ្នកប្រើប្រាស់ ភាគច្រើន មិនបានដឹងពីរបៀប ប្រើប្រាស់នេះទេ។ នោះគឺការ ឲ្យយើងបើកប្រើ Filter បានរហ័ស នៅក្នុងកម្មវិធីកាមេរ៉ា ដើមរបស់ iPhone តែម្តង។ រូបសញ្ញាចុចប្រើ Filter នោះ ក៏មិនឆ្ងាយដែរ គឺវាស្ថិតនៅជ្រុងខាងស្តាំ ផ្នែកខាងលើ របស់កម្មវិធីកាមេរ៉ា តែម្តង ពេលដែលយើងបើក ចូលនឹងឃើញហើយ តែរបៀបយើង ចង់ណែនាំនេះ អាចឲ្យអ្នកប្រើប្រាស់ ទៅកាន់ Filter នោះ កាន់តែលឿន។

cover

Final 1000x150 copy

របៀបប្រើប្រាស់នេះ មិនតម្រូវឲ្យដំឡើងកម្មវិធី ឬម៉ាស៊ីន Jailbreak ឡើយ ដែលវាមានស្រាប់ក្នុង កម្មវិធីកាមេរ៉ាដើមរបស់ iPhone ដូច្នេះយើងអាចអនុវត្តន៍ ទាំងអស់គ្នាបាន ដើម្បីដឹង ពីផ្លូវកាត់ ចូលទៅប្រើ Filter បានរហ័សទាន់ចិត្ត ជាជាងការចុច ចូលតាមសញ្ញា ខាងលើនោះ។

ជាដំបូង មិត្តអ្នកអាន គួរតែចុចបើកម្មវិធីកាមេរ៉ាសិន គឺកម្មវិធីកាមេរ៉ា ដើមរបស់ iPhone រួចចាំ Touch អូសឡើងលើផ្ទៃ អេក្រង់តែម្តង ពេលនោះហើយ ដែលអ្នកនឹងឃើញនូវ Filter ទាំងនេះ ហើយនេះជាផ្លូវកាត់ ដ៏រហ័សបំផុត។ ជាធម្មតាពេលយើងអូស ទៅឆ្វេង ឬស្តាំ ដើម្បីប្រើប្រាស់ មុខងារផ្សេងៗដូចជា Slo-Mo, Video, Portrait និង Square ជាដើម។

1

យើងជឿជាក់ថា មិត្តអ្នកអាន ដែលបានដឹងពីរបៀបចូលទៅកាន់ Filter តាមផ្លូវកាត់នេះ ច្បាស់ ជាធ្វើឲ្យអ្នកពេញចិត្ត និងលែងចង់ចូល ដោយការចុចលើ រូបសញ្ញានោះ ទៀតហើយ។ ជាពិសេស ពេលដែលបានឃើញ ពត៌មាននេះ និងរំលឹកដល់អ្នក ប្រើប្រាស់មកចាប់អារម្មណ៍ ប្រើប្រាស់ Filter នោះផងដែរ ដោយសារនាពេល កន្លងមក មិនសូវជាមានអ្នកចាប់ អារម្មណ៍ទេ ភាគច្រើនគេប្រើប្រាស់ កម្មវិធី ដើម្បីកែរូបបង្ហោះ តែម្តង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 2:41 PM, 03 January
  • ប្រភព: iDownload Blog
  • Tag: ចំណេះដឹងទូទៅ