ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ដំណោះស្រាយ​សម្រាប់​អ្ន​ក​ប្រើ iPhone ដែល​ដំនើរ​ការ​យឺត!

ដំណោះស្រាយ​សម្រាប់​អ្ន​ក​ប្រើ iPhone ដែល​ដំនើរ​ការ​យឺត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចអ្វីដែលបានដឹង​ថា Apple ពិតជា​បាន​ប្រព្រឹត្តខុស​ទៅ​លើ​អ្នក​ប្រើ​ប្រាស់ iPhone ស៊េរីមុនៗ ដែល​ពួក​គេ​មាន​ចេតនា​ធ្វើឲ្យ​ស្មាត​ហ្វូន​ទាំងនោះ ដំនើរការយឺតជាងពេលចេញដំបូង ដោយសារតែមូលហេតុពិត ពួកគេ មិនចង់ឲ្យស្មាតហ្វូនទាំងនោះរលត់ នៅពេលដែលប្រើបាន 1 ឆ្នាំ គុណភាពថ្ម និងចុះខ្សោយ ដូចនេះ​ត្រូវតែបន្ថយកំលាំងម៉ាស៊ីនបន្តិច ដើម្បីដើរឲ្យសមមាត្រគ្នា និងគ្មានបញ្ហាអ្វីក្នុងការប្រើប្រាស់ទេ តាម​ការបកស្រាយរបស់ Apple តែបញ្ហាត្រូវបានគេប្តឹង និងរងការវាយប្រហារពីមហាជន។

cover

Final 1000x150 copy

បើសិនជា មិត្តអ្នកអាន ដែលកំពុងប្រើប្រាស់ iPhone ឬ iPad ជំនាន់ចាស់ៗ ចាប់ពី iPhone 7 ចុះ​ក្រោម ប្រហែលជាជួបបញ្ហាដំនើរការយឺតជាងពេលដើម ដូចនេះ បើសិនជាអ្នកជ្រុលដំឡើងទៅ iOS11 ឬនៅ iOS10 ឬ iOS9 ក៏គួរតែធ្វើតាមវិធីខាងក្រោម ដើម្បីធ្វើឲ្យឧបករណ៍អ្នកដំនើរការបានប្រសើរជាង​មុនបន្តិច។

សូមអានការណែនាំខាងក្រោម៖

  1. ព្យាយាមបិទបើកម៉ាស៊ីន

មានកម្មវិធី ឬប្រព័ន្ធខ្លះ នៅដំនើរការ ទោះបីជាអ្នកមិនប្រើប្រាស់វាក៏ដោយ ដូចនេះ អ្នកគួរបិទបើក ម៉ាស៊ីន​ម្តងៗ ពេលវាដំនើរការយឺត ដោយការបិទទាំងបង្ខំ។ អ្នកអាចចុចប៊ូតុង Home និងប៊ូតុង Power ឲ្យ​ជាប់​ទាល់តែចាំដល់ពេលវារលត់ ចេញរូបផ្លែប៉ោមចាំព្រលែងដៃ។

1

  1. កាត់បន្ថយចលនា

ចលនាវានឹងដំនើរការនៅពេលអ្នកបិទ ឬបើកកម្មវិធី ឬកំពុងបើកប្រើប្រាស់ជាដើម ដូចនេះវាក៏​អា​ច​ធ្វើឲ្យ​ដំនើរការ​​យឺត​ និងឆាប់អស់ថ្មផងដែរ ដូចនេះអ្នកអាចបិទវាបានដោយចូលទៅកាន់ Settings => General => Accessibility => Reduce Motion រួចអូស Disable វាបាន។

2

  1. បិទមុខងារដែលមិនសំខាន់

អ្នកអាចបិទត្រង់មុខងារ ដែលធ្វើឲ្យរូបភាពផ្ទៃអេក្រង់ដិតជាងមុននេះបាន ដោយវាគ្មានអ្វីប្លែកនោះទេ ដូចនេះអ្នកអាចបិទវាចោលបានដោយចូលទៅកាន់ Settings => General => Accessibility អូស​ចុះ​ក្រោមបន្តិច ចុចចូល Increase Contrast ហើយអ្នកអាចអូសបិទ មុខងារ Reduce Transparency នេះ​បាន។

3

  1. បិទមិនកម្មវិធី​ Refresh ដោយស្វ័យប្រវត្តិ

បើសិនជាអ្នកបើកមុខងារនេះ កម្មវិធីចំនួន ដែលអ្នកបើករួច វានឹងធ្វើការដំនើរ Refresh ដោយ​ស្វ័យ​ប្រវត្តិ​​នៅ​ពេលអ្នកភ្ជាប់ជាមួយអ៊ីនធើណេត ហើយវាក៏ស៊ីទំហំរ៉េម និងថ្មដែរ អាចធ្វើឲ្យឧបករណ៍​អ្នក​ដំនើរការ​កាន់តែយឺត។ អ្នកអាចបិទវាបានដោយទៅកាន់ Settings => General => Background App Refresh រួចអ្នកអាចបិទកម្មវិធីមិនឲ្យដំណើរការ Refresh ទាំងក៏បានដោយអូស Disable ត្រង់ Background App Refresh ឬអ្នកអាចបិទកម្មវិធីណាមួយក៏បានដោយអូស Disable លើកម្មវិធីនោះ​បាន ដោយមិនចាំបាច់បិទទាំងអស់ក៏បានដែរ។

4

  1. បិទ Spotlight Search និង Siri Suggestion

នេះជាមុខងារកំណត់ត្រង់កន្លែងស្វែងរក ដូចនេះមានន័យថា បើសិនជាអ្នកបើកដំណើរការលើ​កម្មវិធីណា ពេលដែលអ្នកស្វែងរកនៅត្រង់ Spotlight វានឹងបង្ហាញ តែអ្នកក៏អាចបិទវាបានដោយទៅ Settings => General => Spotlight Search រួចបិទកម្មវិធីណាមួយក៏បាន និងបិទលើមុខងារ​ Siri Suggestion មួយទៀតកាន់តែល្អ វានឹងអាចធ្វើឲ្យដំនើរការប្រើប្រាស់របស់អ្នក​ប្រសើរជាងមុនបាន។ សម្រាប់ iOS11 វានៅក្នុង Settings > Siri & Search រួចបិទត្រង់ Suggestion in Search និង Suggestions in Look up ។

5

  1. ត្រួតពិនិត្យមើលសុខភាព

ត្រង់ចំនុចនេះ យើងក៏ត្រូវដឹងដែរ ដោយសាររាល់បញ្ហាដែលទាក់ទងនឹងដំនើរការនោះ ក៏ជាពាក់ព័ន្ធ​នឹង​ថ្ម​ដែរ ទើប Apple ធ្វើឲ្យ iPhone ស៊េរីចាស់ដំនើរការយឺតជាងមុន តម្រូវសុខភាពថ្មនេះ ដូចនេះយើង​ត្រូវ​ដឹង​ថា ថ្មគួរដូរឬមិនដូរ ដោយចុចចូល លីងនេះ ដើម្បីស្វែងយល់។

6

  1. រង់ចាំកំណែអាប់ដេតមួយទៀត

ចាប់ពីពេលនេះទៅ Apple និងលែងហ៊ានធ្វើឲ្យ iPhone ដំនើរការយឺតទៀតហើយ ដោយសារតែរងការ​ប្តឹង​ផ្តល់ និងរិះគន់ច្រើនពីមហាជននៅពេលនេះ ដូច្នេះពួកគេ អាចនឹងបញ្ចេញកំណែអាប់​ដេត​សម្រួល​ដល់​បញ្ហានេះ។

7 

  1. Restore iPhone ឬ iPad ម្តងទៀត

ម៉្យាងទៀត អាចមកពីឧបករណ៍របស់អ្នកមានផ្ទុកឯកសារច្រើនពេក ស្ទើរតែពេញអង្គផ្ទុកទិន្នន័យ ដូចជា​អ្នក​គួរលុបចោលខ្លះ ឬរក្សាទុកនៅលើឧបករណ៍ផ្សេងៗ ឬអ្នកអាចលុបចោលទាំងអស់បានដោយ ចូល​ទៅកាន់ Settings => General => Reset => Erase All Content And Settings ពេលនោះ ឧបករណ៍​អ្នកនឹងលុបចោលទិន្នន័យទាំងអស់ ហើយវានឹងដំណើរការដូចថ្មីអញ្ជឹង ដោយគ្មានកម្មវិធីអ្វី​ទាំង​អស់ ក្រៅពីកម្មវិធីដើម។

8

មានវិធីសាស្រ្តច្រើនណាស់ ដែលអាចធ្វើឲ្យអ្នកប្រើប្រាស់ពន្លឿនល្បឿនរបស់ iPhone របស់អ្នក ដែល​ដំនើរការ​​យឺត​នោះ វាប្រសើរជាងមុន ហើយអ្នកក៏ត្រូវប្រើប្រាស់កុំឲ្យពេញមេម៉ូរីពេកផងដែរ ដើម្បីឲ្យ​ទំហំ​រ៉េម និង​ទំហំអង្គផ្ទុកទិន្នន័យនៅទូលាយក៏ជួយឲ្យដំនើរការរលូនដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 12:05 PM, 03 January
  • ប្រភព: iPhonehacks
  • Tag: ចំណេះដឹងទូទៅ