ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀបដាក់​ពន្លឺ​អំពូល​ទៅ​លើ​រូបភាព ឱ្យកាន់​តែ​ស៊ី​អារម្មណ៍!

របៀបដាក់​ពន្លឺ​អំពូល​ទៅ​លើ​រូបភាព ឱ្យកាន់​តែ​ស៊ី​អារម្មណ៍!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការពិតទៅ ការដាក់ពន្លឺអំពូលនៅលើ​រូបភាព គឺជា​សិល្បៈ​មួយប្រភេទ​របស់​អ្នក​ជំនាញ​ខាង​ថត​ផ្នែក​ថតរូប​ដែល​យើង​តែង​តែ​បាន​ឃើញ​ជាញឹក​ញាប់។ គេហៅថា Bokeh Effect ដែលនិយម​ប្រើប្រាស់​ទៅ​លើ​រូបភាព​ដែលបាន​ថត​រួចនៅពេលរាត្រី ហើយវាមើលទៅកាន់តែស៊ីអារម្មណ៍ ដោយបាន​អម​ជាមួយ​នឹង​ពន្លឺ​អំពូល​​ព្រាលៗ ដែលហាក់ដូចជាបង្ហាញអំពីពន្លឺនៃភាពរ៉ូមែនទិច ឬក៏បង្ហាញពីពន្លឺនៃសម័យ​ថ្មីនៅ​ក្នុង​ទីក្រុង។ ហើយ​ថ្ងៃនេះដែរ យើងនឹងមកមើលអំពីរបៀបដាក់ Bokeh ទៅលើរូបភាពដោយប្រើ​ប្រាស់​កម្មវិធី​ Photoshop។

cover

Final 1000x150 copy

នៅក្នុងការដាក់នេះ មិនសូវជាមានភាពលំបាកខ្លាំងនោះទេ ប្រសិនបើអ្នកមានមូលដ្ឋានគ្រឹះ Photoshop ខ្លះៗ ប៉ុន្តែប្រសិនបើអ្នកមិនសូវចេះប្រើប្រាស់នោះទេ វាក៏មិនចោទជាបញ្ហាដែរ ដោយអ្នកអាចស្វែង​យល់​នៅ​ពេល​នេះ​បាន។ ដោយដំបូងយើងគ្រាន់តែបើកម្មវិធី Photoshop រួចជ្រើសរើសរូបភាពណាមួយ ដោយ​ចុច File -> Open (Ctrl + O)។

1

ជំហ៊ានបន្ទាប់យើងត្រូវ Download រូបភាព Bokeh ណាមួយដែលយើងពេញចិត្តពី Google បាន។

2

ក្រោយមក យើងត្រូវបើករូបភាព Bokeh នោះទៅក្នុងរូបភាពដែលយើងចង់កែកុន ដោយចុចទៅលើ File -> Place Embedded យើងចុចនៅត្រង់ Blending Mode នៃ Layer រូបភាពនោះ ជ្រើស​រើស​យក​ពាក្យ​ថា Screen (យើងក៏អាចទំលាក់ Opacity ឱ្យវាចេញរៀងស្រាលបន្តិចផងដែរ)។

3

ដូចនេះ ជាចុងក្រោយយើងនឹងទទួលបានរូបភាព Bokeh Effect តាមដែរចង់បាន ម្យ៉ាងទៀត​វាក៏​អាស្រ័យ​​ទៅលើការច្នៃប្រឌិតបន្ថែមរបស់យើងដែរ។ ហើយប្រសិនបើជាប្រិយមិត្តចង់ស្វែងយល់លំអិត​បន្ថែម​​ទៀត អាចទស្សនាវីឌីអូខាងក្រោមនេះបាន៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 3:52 PM, 02 January
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ