ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀបជៀស​វាង​ពី​ការ​ដាម​អេក្រង់​លើ iPhone ជា​ពិសេស iPhone X

របៀបជៀស​វាង​ពី​ការ​ដាម​អេក្រង់​លើ iPhone ជា​ពិសេស iPhone X

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជាបញ្ហាមួយ ដែលកម្រកើតឡើង តែមាន​ស្មាតហ្វូន​មួយ​ចំនួន​តូច ដែលបាន​ជួប​បញ្ហា​បែប​នេះ តាម​កា​រ​ហៅ​ជា​ខ្មែរ​ថា ដាមអេក្រង់ ឬជាភាសាអង់គ្លេសថា Screen burn-in ឬ Ghost images ។ អេក្រង់​ស្មាតហ្វូន ឬទូរទស្សន៍ដែលមានជាប់បញ្ហាដាមអេក្រង់នេះ នឹងនៅតែឃើញរូបភាពព្រាលៗនៃកម្មវិធី ឬ​មុខងារផ្សេងៗ នៅជាប់អេក្រង់ ទោះបីជាយើងចុចទៅប្រើប្រាស់អ្វីផ្សេងក៏ដោយ ក៏នៅតែទិដ្ឋភាព​ទាំង​នោះ​ដដែល។
cover

Final 1000x150 copy

បញ្ហានេះ មានកើតឡើងកញ្ចក់ LCD ធម្មតាតិចតួចជាងកញ្ចក់អេក្រង់ស៊េរីក្រោយ OLED ឬ AMOLED ដោយសារតែវាមានបញ្ហាទាក់ទងនឹង Hardware តែដើម្បីកុំបញ្ហានេះកើតឡើង ផ្នែក Software ក៏អាចជួយឲ្យកញ្ចក់ទាំងនោះ ជៀសវាងពីបញ្ហានេះបានដែរ តែយើងក៏ត្រូវប្រើប្រាស់ដោយការ ការពារ​ផងដែរ។ ជាពិសេស iPhone X ដែលប្រើប្រាស់កញ្ចក់ OLED និងជួបបញ្ហាបែបនេះនាពេលអនាគត ប្រសិន​បើអ្នកប្រើប្រាស់មិនធ្វើការជៀសវាង តែវាក៏ជាករណីកម្រកើតឡើងដែរ តែយើងក៏ត្រូវតែដឹង​ពី​របៀប​ជៀសវាង។

ជាដំបូង យើងត្រូវខ្វល់ខ្វាយលើផ្នែក Software សិន ដោយសារតែយើងមិនមែនជាជាងជួសជុលទេ ហើយ​នេះក៏មិនទាន់ដល់វេនជាងត្រូវជួសជុលដែរ ដោយយើងគ្រាន់តែធ្វើរបៀបជៀសវាង ដើម្បីកុំឲ្យវា​កើត​ឡើងប៉ុណ្ណោះ។

  • ត្រូវធ្វើការអាប់ដេតជំនាន់ iOS ជានិច្ច
  • អ្នកត្រូវប្រាកដថា បានបើកមុខងារ Auto Brightness ដែលអាចឲ្យពន្លឺអេក្រង់បន្ថយ ឬបន្ថែម​ដោយ​ស្វ័យប្រវត្តិ ទៅតាមស្ថានភាពដែលស្មាតហ្វូនកំពុងស្ថិតនៅ ដោយចូលទៅកាន់ General > Accessibility > Display Accommodations ចុចបើកត្រង់ Auto Brightness
  • ចូលទៅកំណត់ត្រង់កន្លែងចាក់សោរដោយស្វ័យប្រវត្តិមកត្រឹម 30 វិនាទីវិញ ដោយចូលទៅកាន់ Settings > Display & Brightness > Auto-Lock
  • ហើយត្រូវចាប់អារម្មណ៍ និងកុំបើកពន្លឺអេក្រង់ឲ្យពេញពេក

១

ប្រសិនបើអ្នកសម្លឹងឃើញរូបភាពព្រាលៗតិចៗ ដាមជាប់អេក្រង់នោះ អ្នកត្រូវបិទស្មាតហ្វូននោះ ទុក​ចោល​រយៈពេល 2 ម៉ោង ចាំបើកប្រើវិញ ហើយវាអាចនៅជាប់តិចជាងមុន និងសូមបន្តប្រើវានិងបាត់​ទៅវិញ តែបើអ្នកមិនចាប់អារម្មណ៍ ឬបណ្តាលឲ្យវាជាប់រយៈពេលយូរនោះ មិនអាចធ្វើតាមវិធីខាង​លើនេះ​បាត់ទេ មានតែរកជាងទុកចិត្តទទួលការជួសជុល ឬលក់ចោលក៏បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 2:20 PM, 02 January
  • ប្រភព: iPhonehacks
  • Tag: ចំណេះដឹងទូទៅ