ទំព័រដើម    >    ចំណេះដឹងទូទៅ    >    មូលហេតុដែល​ធ្វើឱ្យ​អ្នក​ចង់​ថត​រូបភាព ដែល​មាន​ពណ៌​ស​ខ្មៅ!

មូលហេតុដែល​ធ្វើឱ្យ​អ្នក​ចង់​ថត​រូបភាព ដែល​មាន​ពណ៌​ស​ខ្មៅ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សិល្បៈនៃរូបភាពសខ្មៅ​មា​នភាព​ពេញ​និយម​ខ្លាំង​កាល​ពីប៉ុន្មាន​ឆ្នាំ​មុន ប៉ុន្តែមក​ដល់​ពេល​នេះ វាហាក់​ដូច​ជា​រាងសាប​បន្ដិច ដោយ​សារ​តែ​មានមតិមួយចំនួនធំពី Photographer ខ្លះនិយាយថា រូបភាពសខ្មៅ​គឺ​តំណាង​ឱ្យរូបភាព​នៅអតីតកាលប៉ុណ្ណោះ ហើយនាសម័យបច្ចុប្បន្ននេះ រូបភាពមានពណ៌ធម៌ជាតិ​ចំរុះ​ស្រស់ មានភាពប្រសើរជាង ដោយសារតែបច្ចុប្បន្ននេះ កាមេរ៉ា Digital និងកាមេរ៉ាស្មាតហ្វូនសុទ្ធសឹង​តែ​ផលិតពណ៌បាន​ស្រស់​ល្អទៅហើយ ហើយរូបភាពពណ៌ធម្មជាតិក៏ជួយឱ្យភ្នែក និងអារម្មណ៌របស់យើង​បាន​ដិតជាប់​ជាមួយទិដ្ឋភាពផងដែរ។ យ៉ាងណាមិនក៏នៅមានហេតុផលមួយចំនួនទៀតដែរ ដែល​តម្រូវ​ឱ្យ​យើងត្រូវថតរូបបែបសខ្មៅ នៅក្នុងកាលៈទេសៈមួយចំនួន។

  1. អ្នកមិនចាំបាច់ខ្វាយខ្វល់រឿង Color Pop

នៅពេលដែលយើងថតរូបភាព យើងតែងតែចង់បានឱ្យ Object ដែលយើងចាប់ចំណុច Focus មាន​ពណ៌​លេចជាងចំណុចដែលមិនបានចាប់ នោះវានឹងធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៌ទៅលើ Object។ នោះ​ក៏មានន័យថាធ្វើឱ្យរូបភាពមានភាពលេចធ្លោរ បើទោះជាងអ្នកទស្សនាក្រលេក​មួយភ្លែត​ក៏​គេ​អាច​ចាប់​អារម្មណ៌​ដូច​ជាយើងបានឃើញដោយផ្ទាល់ដែរ។ ប៉ុន្តែសម្រាប់ការថតរូបសខ្មៅវិញ អ្នក​មិន​ចាំ​បាច់ ខ្វាយ ខ្វល់អំពីវាឡើយ។

1

Final 1000x150 copy

  1. បែងចែកពន្លឺ និងស្រមោលបានច្បាស់

នៅពេលដែលយើងចង់ថតរូបភាពដែលមានពន្លឺចាំងនោះ រូបភាពសខ្មៅ គឺជាជំរើសដ៏ល្អបំផុត ព្រោះនៅ​ត្រង់​ស្រមោលវាបង្ហាញបានខ្មៅល្អ និងត្រង់ពន្លឺមានពណ៌ស ធ្វើឱ្យយើងបែកចែកបានដាច់ល្អ។

2 3

  1. បង្ហាញពីអារម្មណ៌បានច្បាស់

ប្រសិនបើលោកអ្នកថតរូបភាព ដែលចង់បង្ហាញអំពីអារម្មណ៍រ៉ូមេនទិច, អន្លង់អន្លោច, កំសត់, ឬក៏បាក់​ទឹកចិត្ត​ជា​ដើមនោះ លោកអ្នកគួរតែជ្រើសរើសការថតសខ្មៅ ព្រោះរូបភាពបែបនេះ វាបានបង្ហាញនូវ​អារម្មណ៍​ទាំង​នេះបានច្បាស់ណាស់ ធ្វើឱ្យយើងលង់អារម្មណ៌ទៅតាមវាតែម្ដង។

4

  1. បង្ហាញឱ្យយើងចាប់អារម្មណ៍អំពីរូបរាង ណាមួយបានច្បាស់

ដោយសារតែវាមានតែពណ៌ ២ ប៉ុណ្ណោះ ដូចនេះយើងអាចចាប់អារម្មណ៍ឃើញរូបរាង Shape ណាមួយ​បាន​ច្បាស់ នឹងចាប់អារម្មណ៍ទៅលើវាតែម្តង។ ដូចជារូបភាព ២ ខាងក្រោមនេះអញ្ចឹង ប្រសិនបើប្រើ​រូបភាព​ពណ៌ធម្មជាតិនោះ យើងនឹងមិនសូវចាប់អារម្មណ៍ទៅហើយក្រឡាឆ្នូតនៅលើជញ្ជាំងនិងអាវ ថាវា​ដូច​គ្នា​នោះទេ ហើយជាមួយនឹងរូបមួក និងតុមូល ផងដែរ។

5 6

  1. ថតស្បែកមនុស្សបានស្អាតជាងពណ៌ធម្មជាតិ

ប្រសិនយើងចង់ថតរូបមនុស្សឱ្យមានស្បែកម៉ត់ល្អ នោះប្រហែលជាអ្នកត្រូវថតសខ្មៅដែរហើយ ដោយ​សារ​តែ​រូបសខ្មៅវាជួយបំបាត់នូវស្មាមអុច និងជួយពណ៌ស្បែករបស់យើងមានពណ៌ស្មើល្អ។

7

  1. មានភាពសាមញ្ញ Classic ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅ

យើងដឹងហើយថា សនិងខ្មៅ គឺជាពណ៌ដែលយើងបែកចែកបានច្បាស់ជាងគេ ហើយ​មាន​ភាព​សាមញ្ញ​មែនទែន ដូចនេះរូបភាពសខ្មៅក៏សាមញ្ញផងដែរ ប៉ុន្តែវាមានបង្កប់នូវអត្ថន័យជ្រាលជ្រៅណាស់ ធ្វើឱ្យ​យើង​​មិនងាយនឹងធុញទ្រាន់ជាមួយវាឡើយ។

8 9

សរុបមក យើងឃើញថារូបភាពសខ្មៅ គឺមានអត្ថប្រយោជន៍មួយចំនួនដូចរៀបរាប់ខាងលើ ហើយវាក៏នៅ​តែ​ពេញនិយមមកដល់បច្ចុប្បន្ននេះផងដែរ បើទោះជាវាមិនសូវជាត្រូវគេប្រើច្រើនក៏ដោយ។ ម្យ៉ាងទៀត​ដោយ​សារ​តែវាមិនសាកសមជាមួយនឹងការថត Landscape នោះទេ អញ្ចឹងគេនិយម​ប្រើវា​តែ​នៅ​លើ​រូបភាព Macro, Indoor, និង Romantic ប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 2:26 PM, 28 December
  • ប្រភព: fstoppers Knowledge
  • Tag: ចំណេះដឹងទូទៅ