ទំព័រដើម    >    ចំណេះដឹងទូទៅ    >    កម្មវិធី Jailbreak សម្រាប់ iPhone ប្រភេទ 64-bit ដំនើរការ iOS10.3.X ជិត​ចេញ​ហើយ!

កម្មវិធី Jailbreak សម្រាប់ iPhone ប្រភេទ 64-bit ដំនើរការ iOS10.3.X ជិត​ចេញ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងសប្តាហ៍នេះ ការ Jailbreak បានចេញមកធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជ្រួល​​ជ្រើម​ទៀត​ហើយ ស្រប​ពេល​ការ Jailbreak នោះ មាន​ទាំង​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS10.3.3 ប្រើ​កម្មវិធី H3lix ចំពោះ iPhone, iPad ប្រភេទ 32-bit រីឯសម្រាប់ iOS11 ដល់ iOS11.1.2 វិញ ប្រើកម្មវិធី LiberiOS ចំពោះ iPhone X, iPhone 8 ជំនាន់ចុងក្រោយផងដែរ។

cover

Final 1000x150 copy

នៅពេលនេះ មានដំណឹងថ្មីទៀតហើយ អំពីការ Jailbreak ដែលអាចនឹងមានកម្មវិធីថ្មីមួយទៀតឈ្មោះ Meridian ចេញមកក្នុងពេលឆាប់ៗខាងមុខនេះ សម្រាប់ឲ្យ iPhone, iPad ប្រភេទ 64 bit ដំនើរការ​ប្រព័ន្ធ​ប្រតិបត្តិការ iOS10.3.X ដូចជា iOS10.3.1,  iOS10.3.2 ឬ iOS10.3.3 អាចធ្វើការ Jailbreak បាន។ ក្រុមអ្នកបង្កើតកម្មវិធី Jailbreak នេះ បានបង្ហាញវីដេអូ ពីការជោគជ័យរបស់ពួកគេ ដែលបាន Jailbreak លើម៉ាស៊ីន iPhone 7 ដែលដំនើរការ iOS10.3.1 ។

គាត់​ក៏បានបញ្ជាក់ថា កម្មវិធីនេះ នៅមិនអាចចែកឲ្យមហាជនប្រើប្រាស់បាននៅឡើយទេ ដោយសារវា​ត្រូវ​ការ​កែសម្រួលកូដមួយចំនួន ដើម្បីសម្រួលដល់អ្នកប្រើប្រាស់ធម្មតា អាចធ្វើការ Jailbreak បានដោយងាយស្រួល។

តាមការមើលឃើញ Apple មិនដែលឲ្យអ្នកប្រើប្រាស់នៅស្រួលទេ ពេលដែលពួកគេ​មិន​ព្រម​អាប់​ដេ​ត​ឡើង Version iOS ហើយតែងតែមានលោតផ្ទាំងមួយមកទាមទារឲ្យអ្នកប្រើអាប់ដេត ដូចនេះយើង​ក៏​ជឿ​ដែរថា អ្នកប្រើប្រាស់ iPhone 7, iPhone 7 Plus អីហ្នឹង គឺភាគច្រើន បានឡើងទៅ iOS11 បាត់ហើយ ដូច្នេះនៅសល់តិចណាស់ ដែលមាន iPhone, iPad ប្រភេទ 64-bit ដែលនៅ iOS10.3.X ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:04 AM, 27 December
  • ប្រភព: iPhonehacks
  • Tag: ចំណេះដឹងទូទៅ