ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀបកែពណ៌នៃ​រូបភាព​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ការចង់​បាន!

របៀបកែពណ៌នៃ​រូបភាព​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ការចង់​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាធម្មតា ការថតរូបគឺទាមទារឱ្យ​មាន​ចំណេះ​ដឹង​ទូលំទូលាយ​បន្ដិច​ទៅ​លើ​ការ​កំណត់​នៅ​លើ​កាមេរ៉ា ដូច​ជា​ការប្រើប្រាស់ Manual Mode និង​ការ​ជ្រើសរើសកែវលេនជាដើម។ ក៏ប៉ុន្តែវានៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយទេដើម្បីបានរូបភាពឱ្យត្រូវចិត្តរបស់យើង ព្រោះនៅពេលខ្លះកាមេរ៉ារបស់យើង មិនអាចផ្ដិត​យក​រូបភាព​បានល្អឥតខ្ចោះ ១០០% នោះទេ មិនថាកាមេរ៉ាស្មាតហ្វូន ឬក៏កាមេរ៉ា DSLR ឡើយ។ ដូចនេះ​ហើយ​វា​ទាមទារឱ្យយើងប្រើប្រាស់កម្មវិធី Lightroom ដើម្បីកែតម្រូវបន្ថែម។ អញ្ចឹងថ្ងៃនេះ យើងនឹង​មក​មើល​ការកែតម្រូវភាពឱ្យមានពណ៌ត្រឹមត្រូវនៅក្នុង Adobe Lightroom។

cover

Final 1000x150 copy

ដំបូងយើងត្រូវបើកកម្មវិធី Lightroom ជាមុនសិន បន្ទាប់មកត្រូវ Import រូបភាពចូល ដោយត្រូវចុច​ទៅ​លើ File -> Import Photos and Video

1

បន្ទាប់ពី Import ចូលមកយើងត្រូវការប្រើប្រាស់កន្លែង Developer ដើម្បីកែកុន

2

អ្វីដែលសំខាន់បំផុតសម្រាប់ការប្រើប្រាស់នេះ គឺយើងត្រូវតែចេះមើលរូបភាព និងវិភាគថាតើរូបភាពដែល​យើង​កំពុងកែនេះ ជារូបរបៀបណា ហើយចង់ឱ្យវាទៅជារបៀបណា។ សម្រាប់ខ្ញុំផ្ទាល់ រូបភាពខាង​លើ​នេះ គឺជារូបមានកម្រិតពន្លឺស្ញាចពេក ដូចនេះការបង្ហាញពណ៌របស់វាមិនត្រឹមត្រូវប៉ុន្មាននោះទេ អញ្ចឹង​ខ្ញុំ​នឹង​ទាញពណ៌របស់វាឱ្យត្រឹមត្រូវ និងមើលទៅបែបស្រទន់វិញ។ (បញ្ចាក់៖ នេះជារូបភាព JPEG ធម្មតា​ប៉ុណ្ណោះ ហើយក៏មិនសូវមានអ្វីកែប្រែច្រើនដែរ ដូចនេះខ្ញុំប្រើប្រាស់តែផ្នែក Basic ប៉ុណ្ណោះ)

3

នៅក្នុងរូបភាពនេះ ខ្ញុំបានទាញ៖

  • Temp ដល់ 10 ដើម្បីឱ្យរូបភាពហាក់ដូចជាពណ៌ក្រហមថ្ងៃល្អបន្ដិច
  • Tint ទៅ -5 ដើម្បីឱ្យពណ៌លឿងនឹងបៃតងស្រស់
  • Exposure មកត្រឹម -0.83 ដើម្បីកុំឱ្យវាស្ញាចពណ៌
  • Highlights មក -10 ដើម្បីឱ្យពន្លឺងងឹតបន្ដិច
  • Shadows ឡើងទៅប្រហែល +30 ដើម្បីត្រង់ស្រមោលមានពន្លឺល្អ

អញ្ចឹងការកំណត់ទាំងអស់នេះ វាប្រែប្រួលទៅលើស្ថានភាព នឹងកាលៈទេសៈនៃរូបភាពរបស់អ្នក ហើយ​យើង​ត្រូវតែរៀនសង្កេត នឹងស្រមៃ៉ដោយខ្លួនឯង ដើម្បីបានរូបភាពដែលមានពណ៌ដែលយើងចង់បាន។

ទស្សនាវីឌីអូខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 3:31 PM, 26 December
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ